ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​​សក្តិ៥ម្នាក់​ជាន់ហ្គាទៅ​បុក​សន្តិសុខ​ខារ៉ាអូខេម្នាក់ ផ្អើលសង្កាត់ផ្សារ​ដើម​ថ្កូវ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជា​សន្តិសុខ​យាម​នៅ​ខារ៉ាអូខេយីហោ «ចេ» បានរងរបួស​​បាក់ជើង​ខាងឆ្វេង​​យ៉ាងធ្ងន់ធ្ងរ​ ខណៈ​ពេលជនរងគ្រោះ​កំពុង​ស៊ីញ៉ូ​​រថយន្ត​មួយ​គ្រឿង​របស់​មន្ត្រី​សក្តិ​៥​ម្នាក់​អោយ​ចូល​ចំណត ​​ពេលនោះ​ទំនង​ជា​អ្នក​បើកបរ​​​​ខ្វះការ​ប្រុងប្រយ័ត្ន​ក៏ជាន់​ហ្គាជ្រុល​បុក​ជនរងគ្រោះ​ខ្ទាត​ទៅ​ប៉ះម៉ូតូមួយគ្រឿង រួច​រថយន្តបង្ក​បន្តទៅ​បុករបងដែក​ផ្ទុប​ជញ្ជាំងហាងទៀត ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ម៉ូតូ​មួយ​គ្រឿង និង​សម្ភារៈ​របស់​ហាង​អស់​មួយ​ចំនួន​ផង​ដែរ…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជា​សន្តិសុខ​យាម​នៅ​ខារ៉ាអូខេយីហោ «ចេ» បានរងរបួស​​បាក់ជើង​ខាងឆ្វេង​​យ៉ាងធ្ងន់ធ្ងរ​ ខណៈ​ពេលជនរងគ្រោះ​កំពុង​ស៊ីញ៉ូ​​រថយន្ត​មួយ​គ្រឿង​របស់​មន្ត្រី​សក្តិ​៥​ម្នាក់​អោយ​ចូល​ចំណត ​​ពេលនោះ​ទំនង​ជា​អ្នក​បើកបរ​​​​ខ្វះការ​ប្រុងប្រយ័ត្ន​ក៏ជាន់​ហ្គាជ្រុល​បុក​ជនរងគ្រោះ​ខ្ទាត​ទៅ​ប៉ះម៉ូតូមួយគ្រឿង រួច​រថយន្តបង្ក​បន្តទៅ​បុករបងដែក​ផ្ទុប​ជញ្ជាំងហាងទៀត ​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ម៉ូតូ​មួយ​គ្រឿង និង​សម្ភារៈ​របស់​ហាង​អស់​មួយ​ចំនួន​ផង​ដែរ ​។

​ករណី​​ខាងលើ​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ខាង​មុខ​ហាង​ខា​រ៉ា​អូ​ខេយីហោ​ «ចេ» តាម​បណ្តោយផ្លូវ​លេខ​៤៨៨ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ឈ្មោះ ក្រេ​ង ភាព ភេទប្រុស អាយុ​៣៥​ឆ្នាំ ​ជា​​សន្តិ​សុខ​យាម​​ហាងខា​រ៉ា​អ​ខេខាងលើ មាន​​​ស្រុកកំណើត​នៅស្រុក​​ស្អាង ខេត្តកណ្តាល​ បាន​រង​របួសបាក់ជើងខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ ។ ​ចំណែក​រថយន្ត​​បង្ក​ម៉ាកប៉ាជឺរ៉ូស្ពត (PAJERO SPORT) ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ ២AA-៤០២៩ ​បើកបរ​ដោយ​ឈ្មោះ ប៉ាវ សូ​មុត ភេទប្រុស អាយុ​៥២​ឆ្នាំ ជា​មន្ត្រី​នគរបាល​អន្តោប្រវេសន្ត​នៃ​​ក្រសួង​​មហា​ផ្ទៃ​ មាន​ឋា​ន្ត​រ​សក្តិ​ថ្នាក់​វរសេនីយ៍ឯក (​សក្តិ​៥) ស្នាក់​នៅផ្ទះ​លេខ ៧២ ផ្លូវ​លេខ​១០៥ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន​​។

តាម​ប្រភពដែល​បាន​​ឱ្យ​ដឹងបន្ត​ថា ​មុន​ពេល​កើតហេតុ គេឃើញ​បុរស​ម្នាក់​​ជា​មន្ត្រី​នគរបាល​សក្តិ៥ ខាង លើ​បាន​បើករថយន្ត​មួយ​គ្រឿង​ចេញ​​ពី​ផ្ទះ ក្នុង​គោលបំណង​មក​បង់ពន្ធ​នៅ​សាខា​ពន្ធដា​ខណ្ឌចំការមន​ ។ ពេល​នោះ​មន្ត្រី​នគរបាលសក្តិ៥​ម្នាក់​ខាងលើ​ក៏​បាន​បើករថយន្ត​​ចូលទៅ​​ចត​នៅ​ខាង​មុខ​ហាង​ខារ៉ាអូខេ​​ខាងលើ ​ដោយ​ជនរងគ្រោះជាសន្តិសុខ​​ជាអ្នកស៊ីញ៉ូ​អោយ​រថយន្ត​ចូ​ល​ចំណត​នៅ​ខាង​មុខ​ហាង​។

តាម​ប្រភពដដែលបាន​បន្ត​ឱ្យ​ដឹង​ថា ​ពេលនោះទំនងជា​អ្នកបើកបរ​ខ្វះការ​ប្រុងប្រយ័ត្ន​ក៏​បាន​ជាន់​ហ្គា​បន្ថែម​ជ្រុល​ទៅ​បុក​ជនរងគ្រោះជា​សន្តិសុខ​ម្នាក់​នោះ​ខ្ទាត​ប៉ះ​ម៉ូតូ​​មួយ​គ្រឿង​ម៉ាក​វ៉េវ​ រួច​រថយន្តបង្ក​បន្ត​ទៅ​បុក​របង​ដែក​ផ្ទុប​ជញ្ជាំង​ហាង​ខារ៉ាអូខេទៀត​ បណ្តាល​អោយ​​​ជនរងគ្រោះ​​រងរបួស​បាក់​ជើង​ខាងឆ្វេង​​យ៉ាងធ្ងន់ធ្ងរ​តែ​ម្តង ចំណែក​រថយន្ត​បង្ករងការ​ខូចខាតក្រពឹត​ផ្នែក​ខាង​មុខ និង​ផ្ទុះ​ពោង​ចំនួន​២​ រីឯម៉ូតូមួយគ្រឿង និង​សម្ភារមួយ​ចំនួន​របស់​ហាងខារ៉ាអូខេ ក៏រងការខូចខាត​ផងដែរ​។

ក្រោយ​ពេល​កើតហេតុ បុរស​ជា​សន្តិសុខ​ដែលរង​គ្រោះខាងលើ​​ត្រូវ​បាន​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​មិត្ត​​ភាពខ្មែរ-សូ​វៀត​មក​ដឹក​យក​ទៅ​សង្គ្រោះ ចំណែក​រថយន្ត​បង្ក និង​មន្ត្រី​នគរបាល​សក្តិ​៥ ជា​អ្នក​បើកបរ​ ក៏​​ត្រូវ​​កម្លាំង​សមត្ថ​​កិច្ច​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​​តាម​ច្បាប់​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ