ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ដេញ​ចាក់​និង​គំរាម​សម្លា.ប់​មិត្តភក្តិ ត្រូវ​តុលាការ​សម្រេច​ហើយ

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកណ្តាល ៖ នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៩ លោក ងួ​ន វុ​ទ្ធី ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​បុរស​ម្នាក់​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​តាម​មាត្រា​២១៧…

ខេត្តកណ្តាល ៖ នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៩ លោក ងួ​ន វុ​ទ្ធី ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​បុរស​ម្នាក់​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​តាម​មាត្រា​២១៧ នៃ​ក្រមព្រហ្មទណ្ឌ បន្ទាប់​ពី​បុរស​ជា​ជនសង្ស័យ​ធ្វើ​សកម្មភាព​ដេញ​ចាក់ និង​គំរាម​សម្លាប់​ជន​រង​គ្រោះ​ម្នាក់​ជា​មិត្តភក្តិ​ដល់​ក្នុងផ្ទះ ដោយសារ​ខឹង​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​មិន​ព្រមឱ្យ​ខ្លួន​ជំពាក់​ថ្លៃ​សាច់​គោ និង​សាច់​ជ្រូក ដែល​ករណី​ហិង្សា​ដោយ​ចេតនា​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២០ កញ្ញា ឆ្នាំ​២០១៩ នៅ​ភូមិ​ព្រែក​តា​មេ​ម ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល ។

ជន​ត្រូវ​ចោទ​ឈ្មោះ កែវ សេរី​រ័​ត្ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​ចិញ្ចឹម​មាន់ មាន​ទីលំនៅ​ក្នុង ភូមិ​ប្រ​ធាតុ​(​ក​) ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ទ្រី សា​រ៉​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​តា​មេ​ម ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល ។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​រំលឹក​ឱ្យ​ដឹង​ថា កន្លង​មក ជន​រង​គ្រោះ និង​ជនសង្ស័យ គឺជា​មិត្តភក្ដិ​ជិត​ស្និទ្ធ​នឹង​គ្នា និង​ធ្លាប់​ស្នាក់​នៅផ្ទះ​ជាមួយ​គ្នា​ទៀត​ផង តែ​ពុំដែល​មាន​ទំនាស់​អ្វី​នឹង​គ្នា​ទេ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​១១​និង​១០​នាទី​ថ្ងៃ​ទី​២០ កញ្ញា ឆ្នាំ​២០១៩ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ចូល​មក​ដល់​ក្នុងផ្ទះ​ជន​រង​គ្រោះ រួច​បាន​កុម្ម៉ង់​ទិញ​សាច់​គោ​របស់​ជន​រង​គ្រោះ តែ​ជន​រង​គ្រោះ​ពុំ​ទទួល​ទេ ដោយសារ​តែ​ជនសង្ស័យ​ធ្លាប់​ជំពាក់​ប្រាក់​មិន​ទាន់​សង​អស់​នៅ ឡើយ​ទេ ស្រាប់តែ​ពួក​គេ​ទាំង​២​នាក់​ក៏​បាន​ទាស់​ពាក្យ​សម្ដី​គ្នា ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​ជនសង្ស័យ​បានរ​ត់ទៅ​យក​កាំបិត​ចុង​ស្រួច​នៅ​លើ​គ្រែ​ក្បែរ​ម៉ូតូ​របស់​ខ្លួន​មក​ដេញ​ចាក់​ជន​រង​គ្រោះ តែ​មិន​ត្រូវ ហើយ​ជនសង្ស័យ​បាន​យក​ដុំ​ថ្ម និង​មួក​សុវត្ថិភាព​គប់​ទៅ​លើ​ជន​រង​គ្រោះ​ត្រូវ​ចំ​ដៃ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​ប្រាប់​ប្រពន្ធ​ឈ្មោះ យ៉ុ​ន បូ​រី ឱ្យ​ដឹង​ពី​រឿងហេតុ​នេះ ។ បន្តិច​ក្រោយមក​ប្រពន្ធ​របស់​ជន​រង​គ្រោះ បាន​មក​ដល់ រួម​ជាមួយ​អ្នក​ជិតខាង​ជា​ច្រើន​នាក់​ចូល​មក​ឃាត់ តែ​ជនសង្ស័យ​ពុំ​ស្ដាប់​ឡើយ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មិន​ត្រឹមតែ​ពុំ​ស្តាប់​នោះ​ទេ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ទៅ​ឈប់​មុខ​ផ្ទះ ហើយ​បាន​ស្រែក​គំរាម​សម្លាប់​ប្រពន្ធ​ជន​រង​គ្រោះ​ទៀត បើសិន​ហ៊ាន​យក​ទូរស័ព្ទ​ថតរូប​ខ្លួន រួច​ហើយ​ជនសង្ស័យ​បាន​យក​ដុំ​ដែក (​គ្រាប់​ប៊ូល​) ចេញពី​កែបម៉ូតូ​រុំ​ជាមួយ​កន្សែងពោះគោ​បោក​ទៅ​លើ​តុ និង​ជញ្ជាំង​ផ្ទះ​របស់​ជន​រង​គ្រោះ​ទៀត បណ្ដាល​អោយ​ធ្លាក់​បែក​ជញ្ជីង​ថ្លឹង​សាច់​គោ​អស់​១​គ្រឿង ហើយ​ស្រែក​គំរាម​ថា​ជា​គ្រាប់បែក និង​គំរាម​ថា​នឹង​សម្លាប់​ប្រពន្ធ កូន​របស់​ជន​រង​គ្រោះ​ចោល​ទៀត រួច​ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ព្រែក​ស្ដីអោយ​ជួយ​អន្តរាគមន៍​ផង​ដែរ ។ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ខាងលើ​នោះ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្ដិ៍​បាន​សហការ​ជាមួយ​ជំនាញ​ស្រុក ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ