ឡានក្រុង«​បូព៌​៌ា​អាស៊ី»…ត្រូវសមត្ថកិច្ច​ចាប់


ខេត្តកំពង់ធំ ៖ សត្វព្រៃ​ចម្រុះ​ជាង​២០០គីឡូក្រាម ដឹក​តាម​រថយន្ដក្រុង​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​បូព៌​៌ា​អាស៊ី បាន​ត្រូវ​សមត្ថកិច្ច​ខេត្ត បង្ក្រាប​ពាក់ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន​សត្វព្រៃ​ដោយ​ខុសច្បាប់ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កញ្ញា នៅ​ភូមិ​ស្លាក​ក្រាញ់ ឃុំ​សំព្រោ​ជ ស្រុក​ស្ទោង ។

ប្រតិបត្តិការ​របស់​សមត្ថកិច្ច​នា​ព្រឹក​ថ្ងៃ​នោះ​ស្ថិត​ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ពី​លោក អុ​ិ​ត សុធា ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត និង​មានការ​ចូលរួម​ពី​កម្លាំង​កងរាជអាវុធហត្ថ​ជាច្រើន​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ឃុន ប៊ុ​ន​ហូ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ។

នៅ​ក្នុង​ការ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នក​បើករថយន្ត​ឈ្មោះ ង​ន វុន​រ៉ា អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ប្រមោយ ឃុំ​ប្រមោយ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ រួម​ជាមួយ​រថយន្តក្រុង​មួយ​គ្រឿង​ម៉ាក KIA ពណ៌​ស្លា​ទុំលាយ​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣D-២៤១៧ ជា​របស់​ក្រុមហ៊ុន​បូព៌​៌ា​អាស៊ី ដឹក​អ្នកដំណើរ ។

ក្នុង​ប្រតិបត្តិការ​នេះ​ដែរ សមត្ថកិច្ច​ដកហូត​បាន​អណ្តើកសង្កល់​២៨​ក្បាល​ស្មើនឹង​១៧៩​គីឡូក្រាម ពស់​ចាន់​តាម​ម​៨២​ក្បាល​ស្មើនឹង​៤៥​គីឡូក្រាម និង​ទន្សង​៤​ក្បាល​ស្មើនឹង​៨​គីឡូក្រាម​។ វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្ទោង ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ