ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជំនិត​លោក​កឹ​ម សុខា ថា​ក្រុម​លោក សម រ​ង្ស៊ី កំពុង​បញ្ឆេះ​កំហឹង​នាំទុក្ខ​ភ័យ​ដល់​អ្នក​ដទៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​ជំនិត​លោក កឹ​ម សុខា បាន​អះអាង​ថា ក្រុម​លោក សម រ​ង្ស៊ី បាន…

រាជធានី​ភ្នំពេញ ៖ មនុស្ស​ជំនិត​លោក កឹ​ម សុខា បាន​អះអាង​ថា ក្រុម​លោក សម រ​ង្ស៊ី បាន កំពុង​តែ​បញ្ឆេះ​កំហឹង​នាំទុក្ខ​ដល់​អ្នក​ដទៃ​ដោយ​មិន​បាន​ប្រើ​ការ​ពិចារណា​ឲ្យ​បាន​ហ្មត​ចប់ និង ស៊ីជម្រៅ​នោះ​ទេ ។

ទំនង​សំដៅ​ទៅ​កាន់​ក្រុម​ទណ្ឌិត សម រ​ង្ស៊ី ដែល​កំពុង​ខ្វះ​ស្វែង​អនុវត្ត​ផែនការ​ចូល​ស្រុក​វិញ លោក មុត ច​ន្ថា អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​កឹ​ម សុខា និយម​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា កាលពី​ពេល​ថ្មី​ៗ​ថា មាន​អ្នកនយោបាយ​ខ្លះ​ហាក់​មិន​បាន​ប្រើ​បញ្ញា​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​ស៊ីជម្រៅ បែរជា​ប្រតិកម្ម​ដោយ​អារម្មណ៍​ស្រាល ទៅ​វិញ ។

លោក​ក៏​បាន​លើក​ឡើង​ថា លោក​កឹ​ម សុខា នៅ​ស្ងប់ស្ងៀម​ដោយ​អហិង្សា​ទោះ​មិន​ទាន់​មាន​ដំណោះស្រាយ​ចំពោះ​បញ្ហា​ក៏​នៅ​តែ​ប្រសើរ​ជាង​ស្រែក​ឡូឡា​បង្កើត​បញ្ហា​បន្ថែម ហើយ​វា​មិន​ត្រឹមតែ​មិន​មាន​ដំណោះស្រាយ​បញ្ហា​នោះ​ទេ​តែ គឺជា​ការ​ឲ្យ​លេស​គេ​ធ្វើទុក្ខបុកម្និញ​អ្នក​ដទៃ ដោយ​ខ្លួន​គេចវេះ​កំសាក​ភូត​កុហក គ្មាន​គោលដៅ​ច្បាស់លាស់ ម្តង​ថា អ​ញ្ចេះ ម្តង​ថា​អ​ញ្ចុះ យកឈ្មោះ​អ្នក​ដទៃ និង​ប្រជាពលរដ្ឋ​ជា​ឈ្នាន់ ។ ជាមួយ​គ្នា​នោះ​ដែរ មនុស្ស​ជំនិត​លោក កឹ​ម សុខា ក៏​បាន​លើក​ឡើង​ថា ការ​រ​តម្កល់​ចិត្តស្ងប់ ការ​ប្រកាន់​យក​មធ្យោបាយ​អហិង្សា គឺជា​គ្រឹះ​នៃ​ទស្សនៈ​ព្រះពុទ្ធ​សាសនា ជា​ពិសេស​ក្នុង​រដូវ​កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​។ អ្នក​ជ្រើសរើស​យក​មធ្យោបាយ​ហិង្សា គឺ​អ្នក​ដើរ​ផ្ទុយ​នឹង​មាគ៌ា​ព្រះពុទ្ធ​សាសនា ។ តើ​អ្នក​ខំ​ទៅ​វត្ត​ថ្វាយបង្គំ​ព្រះសង្ឃ​ធ្វើ​អី្វ ? ឬ​គ្រាន់តែ​ធ្វើ​ពុធ​បញ្ឆោត​បោក​ឬ ? ។

លោក​មុត ច​ន្ថា ក៏​បាន​លើក​ឡើង​បណ្តាំ​របស់​អតីត​ព្រះមហាក្សត្រ និង​ព្រះមហាក្សត្រ​បច្ចុប្បន្ន​ថា សម្តេចព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ​នរោត្តម​សីហ​នុ​ទ្រង់​បាន​បន្សល់​ទុក​នូវ​ព្រះរាជ បណ្តាំ​ថា​«…​មិន​មាន​ម​ហិ​ច្ឆិ​តា​មធ្យោបាយ​ដែល​ជា​មហាអំណាច​នោះ​ទេ ប៉ុន្តែ​យើង​គ្រាន់តែ​ចង់ ឲ្យ​ប្រជារាស្ត្រ​ទទួលស្គាល់​ថា យើង​រួបរួម​គ្នា​ជា​ប្រទេស​មួយ​ដែល​នឹង​បង្ហាញ​ពី​កម្លាំង​របស់​យើង ។ យើង​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​មុខ​នៅ​ក្នុង​វិស័យ​មួយ​ចំនួន ដូច្នេះ​សូម​ឱ្យ​យើង​រួម​សហ ការ​គ្នា ដើម្បី​អភិវឌ្ឍ​អ្វី​ដែល​ជា​ឧត្តម​ប្រយោជន៍​របស់​ជាតិ​យើង​»… ។

ចំណែក​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទ្រង់​ធ្លាប់​មាន​ព្រះរាជ​បន្ទូល​អំពាវនាវ​ថា «…​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជារាស្ត្រ​ខ្មែរ​គ្រប់​រូប​រួបរួម​គ្នា​នៅ​ក្រោម​ច្បាប់​រដ្ឋ និង​រដ្ឋធម្មនុញ្ញ ដើម្បី​ការពារ​ជាតិ​យើង​នៅ​លើ គ្រប់​វិស័យ​» ។ ចំណែក​លោក​កឹ​ម សុខា​វិញ​បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ក៏​បួងសួង​សុំ ឲ្យ​មានការ​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ ជា​ពិសេស​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ដែល​ក្រុម​គ្រួសារ​ខ្មែរ​ទាំងមូល​កំពុង​ធ្វើ​ដំណើរ​ពី​គ្រប់​ទិស​ទី ដើម្បី​ជួបជុំ​គ្នា​ធ្វើបុណ្យ​ដល់​ព្រះ​រស់ និង​បុព្វការី​ជន​ដែល​លោក​បាន​ចែក​ឋាន​ទៅ​ហើយ​នោះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ