ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​ជម្រើសជាតិ​ថា Neymar ពេល​នេះ​សប្បាយចិត្ត​ជាង​នៅ PSG

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sport Star បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល លោក Tite បាន​អះអាង​ថា Neymar សប្បាយចិត្ត​ពេល​លេង​ឱ្យ​ប្រេ​ស៊ី​ល​ជាង​កាលដែល​លេង​នៅ​ក្លិប…

តាម​ប្រភព​ព័ត៌មាន Sport Star បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល លោក Tite បាន​អះអាង​ថា Neymar សប្បាយចិត្ត​ពេល​លេង​ឱ្យ​ប្រេ​ស៊ី​ល​ជាង​កាលដែល​លេង​នៅ​ក្លិប PSG​។ Neymar បាន​ចូល​លេង​ម្តង​នៅ​ពេល​វល់​រឿង​ផ្លាស់​ប្តូរ​ទៅ Barcelona ដែល​លោក Tite ថា Neymar សប្បាយចិត្ត​ជាមួយនឹង​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​។

លោក​បាន​ប្រាប់​ថា​៖«Neymar គឺ​សប្បាយចិត្ត​។ Neymar ពេញចិត្ត​នឹង​លេង​នៅ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​។ ហើយ​ពេល​នេះ ខ្ញុំ​កំពុងនិយាយ​អំពី​ក្រុម​ជម្រើសជាតិ និង មនុស្ស​នៅ​ក្បែរ​ពួក​យើង​។ យើង​មិន​អាច​គ្រប់គ្រង​ស្ថានភាព​មួយ​ចំនួន​បាន​ទេ តែ Neymar បាន​បង្ហាញ​នូវ​ការ​សប្បាយចិត្ត កំឡុង​ពេល​លេង​ជាមួយនឹង​មិត្ត​រួម​ក្រុម​ជាង​ពេល​ណា​ៗ​ទាំងអស់​»​។

Neymar នឹង​ចូល​ប្រកួត​លក្ខណៈ​មិត្តភាព​ជាមួយនឹង Senegal និង Nigeria ក្នុង​ប្រទេស​សឹ​ង្ហ​បុរី​នៅ​ខែ​ក្រោយ​។ ពេល​ដែល​គេ​សួរ​លោក Tite ពី​គុណភាព​របស់​គូប្រជែង​ទាំង​ពីរ លោក​បាន​ឆ្លើយ​ថា វា​ពិបាក​នឹង​រៀបចំ​ការ​ប្រកួត​ជាមួយនឹង​ប្រទេស​កំពូល​ណាស់​។

លោក​បាន​លើក​ឧទាហរណ៍​ប្រទេស​អា​ល្លឺ​ម៉​ង់​។ លោក​ថា​៖«​អា​ល្លឺ​ម៉​ង់​បាន​ប្រាប់​ពី​ថ្ងៃ​ប្រកួត​ដល់​យើង​។ យើង​ក៏​យល់ព្រម​តាម​នោះ​។ ក្រោយមក​គេ​ក៏​សុំ​លើក​ថ្ងៃ​។ យើង​ក៏​ត្រូវ​យល់ព្រម​ទៀត​។ ក្រោយមក​ទៀត គេ​ក៏​ប្រាប់​ថា​មិន​ចង់​លេង​ជាមួយ​យើង​»៕

ប្រភព ៖ sportstar , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ