ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត១០០គ្រួ​សារ​​ដល់ទី​ទួល​សុវត្ថិភាព​…ខណៈ​កំពុង​សង្គ្រោះ​ជា​បន្ត​​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ បន្ទាប់​ពី​មាន​​ភ្លៀង​បន្ត​ធ្លាក់​ជាប់​ៗ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​​គ្រួសារ​ ពិសេស​អ្នក​រស់នៅ​ខាងត្បូង​ផ្លូវជាតិ​លេខ​5​ ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​រង​កា​លិចលង់​លំនៅ​ឋាន​ហើយ​ជិត១០០​គ្រួសារ ​ត្រូវ​បាន​អាជ្ញាធរ​ជួយ​សង្គ្រោះ​ឡើង​ទីទួល​សុវត្ថិភាព ​និង​កំពុង​បន្ត​ជួយ ​ខណៈ​ហេ​ដ្ឋា​រចនា​សម្ព័​ន​មួយ​ចំនួន​​​រង​កា​ជន់​លិច​ដូច​គ្នា​។…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ បន្ទាប់​ពី​មាន​​ភ្លៀង​បន្ត​ធ្លាក់​ជាប់​ៗ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​​គ្រួសារ​ ពិសេស​អ្នក​រស់នៅ​ខាងត្បូង​ផ្លូវជាតិ​លេខ​5​ ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​រង​កា​លិចលង់​លំនៅ​ឋាន​ហើយ​ជិត១០០​គ្រួសារ ​ត្រូវ​បាន​អាជ្ញាធរ​ជួយ​សង្គ្រោះ​ឡើង​ទីទួល​សុវត្ថិភាព ​និង​កំពុង​បន្ត​ជួយ ​ខណៈ​ហេ​ដ្ឋា​រចនា​សម្ព័​ន​មួយ​ចំនួន​​​រង​កា​ជន់​លិច​ដូច​គ្នា​។

​ជំនន់​ទឹកភ្លៀង​ នៅ​ព្រឹក​ថ្ងៃ​ទី​23​កញ្ញា​ នេះ​ បាន​ឡើង​ខ្លាំង ​ដោយសារ​ទឹក​ជំនន់​បាន​ធ្លាក់​ពី​តំបន់​ខ្ពស់​ៗ​។​ ផ្លូវ​លំ-​បេតុង​រង​កា​រជន់​លិចដងផ្លូវ ​ខ្លះ​មិន​អាច​ធ្វើ​ដំណើរ​បាន ​ព្រោះ​ទឹក​ជ្រៅ​ហើយ​ដងផ្លូវ​ ដែល​មានទឹក​ជ្រៅ​ទាំងនេះ​ត្រូវ​អ្នកស្រុក​ដាក់​មេឃ​ឈើ-ធុងសាំង​ កន្លែង​ខ្លះ​ដាក់រទេះ​កាត់​ផ្លូវ​តែ​ម្តង​ ។ ​ផ្លូវជាតិ​លេខ​៥ប្រហែល​៤០០​ម៉ែត្រ ​រង​កា​ជន់​លិច​ធ្វើ​ឲ្យ​យានយន្ត​ត្រូវ​កកស្ទះ ​ព្រោះ​ដំណើរ​ទៅ​មក​ឆ្លងកាត់​ទីនោះ​យឺត ​។

​យ៉ាងណា​ក៏ដោយ​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​អះអាង​ថា ​ពុំ​មាន​ពលរដ្ឋ​ណា​ម្នាក់​ជួប​គ្រោះថ្នាក់​នៅឡើយ​ទេ​មក​ទល់​និង​ពេល​នេះ​ ហើយ​បាន​ជួយ​សង្គ្រោះ​ជិត១០០គ្រួសា​រ មក​កាន់​ទីទួល​សុវត្ថិភាព​២កន្លែង​ផ្សេង​គ្នា​មួយ​ទីតាំង​នៅ​ចំណុច​ភូមិ​ប៉ោយ​ប៉ែ​ត​ និង​មួយ​ទីតាំង​ទៀត​នៅ​ចំណុច​ផ្សារ​អគារ​ថ្មី​ ក្នុងភូមិ​អូរ​ជ្រៅ​និង​កំពុង​ជួយ​សង្គ្រោះ​បន្ត​ ។

​អាជ្ញាធរ​បាន​យក​ធុងសាំង​ធ្វើ​ក្បូន​ចំនួន២​គ្រឿង​ដើម្បី​ជួយ​ដឹក​ពលរដ្ឋ​និង​សម្ភារ​ឡើង​ទីទួល​សុវត្ថិភាព​។​នៅ​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ដដែល​នេះ ​លោក​អ៊ុំ ​រាត្រី​ ភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ ​លោក​គាត​ហ៊ុ​ល​ អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ដឹកនាំ​កងក​ម្លាំង ក៏​​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ពិនិត្យ​ទឹកជំនន់​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ​និង​សួរសុខទុក្ខ​ពលរដ្ឋ​ដែល​រង​គ្រោះ​ទាំងនេះ​ និង​ធ្វើ​ពិធី​ចែក​អំណោយ​ជា​គ្រឿង​ឧប​ភោគ បរិភោគ​ជាបឋម​ទៀត​ផង​។ ​(សម្រួលដោយ៖ ស្រីណា​)​

អត្ថបទសរសេរ ដោយ