ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជឿ​ថា​មាន​ប្រេត​នរក​ដែរ​ឬទេ?

4 ឆ្នាំ មុន

យោង​តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​មាន​គម្ពីរ​ធម្មបទ​ជាដើម បាន​និយាយ​ទាក់ទង​នឹង​ប្រេត​នរក​ជា​អនេកបរិយាយ ដែល​បង្ហាញ​ប្រាកដ​ថា ពិតជា​មាន​ប្រេត​នរក​មែន ។ បើ​ទោះជា​ក្បួនច្បាប់​បាន​បង្ហាញ​ច្បាស់​យ៉ាងនេះ​ក្តី តែ​ក៏​នៅ​មាន​អ្នកខ្លះ​មិន​ជឿ​ថា​មាន​ប្រេត​ទេ ព្រោះថា​ហេតុ​ដែល​មិន​ជឿ​មក​អំពី​មិន​ធ្លាប់​ឃើញ គឺ​គ្រាន់តែ​ឮ​អំពី​សេចក្ដី​ទុក្ខ​ក្នុង​ប្រេតវិស័យ​នោះ​វា​ធ្ងន់ រង​ទុក្ខវេទនា​ហួសហេតុ​ពេក…

យោង​តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​មាន​គម្ពីរ​ធម្មបទ​ជាដើម បាន​និយាយ​ទាក់ទង​នឹង​ប្រេត​នរក​ជា​អនេកបរិយាយ ដែល​បង្ហាញ​ប្រាកដ​ថា ពិតជា​មាន​ប្រេត​នរក​មែន ។

បើ​ទោះជា​ក្បួនច្បាប់​បាន​បង្ហាញ​ច្បាស់​យ៉ាងនេះ​ក្តី តែ​ក៏​នៅ​មាន​អ្នកខ្លះ​មិន​ជឿ​ថា​មាន​ប្រេត​ទេ ព្រោះថា​ហេតុ​ដែល​មិន​ជឿ​មក​អំពី​មិន​ធ្លាប់​ឃើញ គឺ​គ្រាន់តែ​ឮ​អំពី​សេចក្ដី​ទុក្ខ​ក្នុង​ប្រេតវិស័យ​នោះ​វា​ធ្ងន់ រង​ទុក្ខវេទនា​ហួសហេតុ​ពេក ម្យ៉ាងទៀត​ដោយសារ​តែ​មិន​បានឃើញ​ប្រេត​នោះ​ផ្ទាល់​នឹង​ភ្នែក​ ។

តែបើ​តាម​ទ្រឹស្តី​ពុទ្ធសាសនា រឿង​ប្រេត​នេះ​ប្រាកដជា​មាន មូលហេតុ​ដែល​នាំ​ឱ្យ​កើតជា​ប្រេត​មក​អំពី​ការ​ប្រព្រឹត្ត​ទុច្ចរិត​កម្ម​ទាំងឡាយ​មានការ​លោភលន់ ហួសហេតុ​ពេក​ជាដើម ។

បាបកម្ម​នេះ​ហើយ​ដែល​រុញច្រាន​បដិសន្ធិ​បុគ្គល​នោះ​ទៅ​ទុក​នៅ​កន្លែង​ណា​ដែល​អត់ កន្លែង​ដែល​វេទនា គឺ​អបាយភូមិ ។

កាលបើ​សាធុជន​ចង់​សង្គ្រោះ​បេ​ត​បុគ្គល​ទាំងនោះ មិន​អាច​សង្គ្រោះ​ដោយ​ផ្ទាល់​បាន​ទេ គឹ​ត្រូវធ្វើ​តាម​រយៈ​អ្នកមាន​សីល​ពោល​គឺ​ព្រះសង្ឃ​ដោយ​ការ​ធ្វើ​ចង្ហាន់​រួមនឹងទេយ្យវត្ថុយក​ទៅ​ប្រគេន​លោក ហើយ​រាប់បាត្រ​ឧទ្ទិស​កុសលផល​បុណ្យ​ទៅ​អ្នក​ស្លាប់​ទាំងនោះ​ឱ្យ​ចំ​ៗ​ឈ្មោះ ឬ​អាច​ហៅ​ជា​រួម​ថា ញាតកា​ទាំង​៧​សន្តាន​ក៏​បាន ។

កុសលផល​បុណ្យ​នេះ​ហើយ​ដែល​ទៅ​យិ​ត​យោងសន្តោង​វិញ្ញាណក្ខន្ធ​បុព្វការី​ជន​ឱ្យ​បាន​រួច​អំពី​អបាយភូមិ បាន​ទៅ​កើត​ក្នុង​ទី​ដ៏សុខសាន្ត ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ