ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ហ៊ុន ម៉ា​ណែ​ត រម្លឹក​គុណ​បំណាច់​ចំពោះ​ជាតិ​មាតុភូមិ​របស់​យោធិន​ចូល​និវត្តន៍

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ឧត្តមសេនីយឯក​ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​នៃ​កង​ខេមរភូមិន្ទ​បាន​ថ្លែង​នូវ​ការ​ដឹងគុណ​ចំពោះ​យោធិន​ចូល​និវត្តន៍​ដែល​បាន​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​រំដោះជាតិ​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍ ហើយ​បន្ត​ចូលរួម​ថែរក្សា​ការពារ​សុខ​សន្តិភាព​នៅ​កម្ពុជា ។…

ខេត្តកំពង់ចាម ៖ ឧត្តមសេនីយឯក​ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​នៃ​កង​ខេមរភូមិន្ទ​បាន​ថ្លែង​នូវ​ការ​ដឹងគុណ​ចំពោះ​យោធិន​ចូល​និវត្តន៍​ដែល​បាន​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​រំដោះជាតិ​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍ ហើយ​បន្ត​ចូលរួម​ថែរក្សា​ការពារ​សុខ​សន្តិភាព​នៅ​កម្ពុជា ។

ការ​រម្លឹក​គុណ​បំណាច់​របស់​ឧត្តមសេនីយឯក ហ៊ុន ម៉ា​ណែ​ត ធ្វើ​ឡើង​ក្នុង​ឱកាស​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​បំពាក់​ឋានន្តរសក្តិ​ជូន​យោធិន​ត្រូវ​ចូល​និវត្តន៍ ឆ្នាំ​២០១៩ នៅ​យោធភូមិ​ភាគ​ទី​២ ខេត្តស្ទឹងត្រែង នា​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​កន្លង​ទៅ​នេះ ។

លោក​បញ្ជាក់​បន្ថែម​ថា រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ដែល​ភ្លេច​ឡើយ​នូវ​គុណ​បំណាច់​ដ៏​ធំធេង​របស់​យោធិន​ចូល​និវត្តន៍ ។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​មិន​ដែល​ភ្លេចគុណ​ណូ​បការៈ​ចំពោះ​យោធិន​ជំនាន់​មុន ដែល​ចូលរួម​សង្គ្រោះ​ជាតិ និង​ថែរក្សា​សុខ​សន្តិភាព​នោះ​ទេ ។ មិនតែប៉ុណ្ណោះ​នៅ​ក្នុង​ក្រប​ខណ្ឌ​កងទ័ពជើងគោក​បាន​ផ្ដល់​ឱកាស​ឲ្យ​កូនចៅ​បង្កើត​របស់​អ៊ំ​ពូ​មីង​ដែល​ជា​អតីត​យុទ្ធ​ជន និង​យោធិន​ចូល​និវត្តន៍​មានឱកាស​ចូល​បម្រើកងទ័ព ដែល​នេះ គឺជា​ការ​តបស្នង​ចំពោះ​យោធិន​ជំនាន់​មុន ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្ត​ថា ការ​ជួបជុំ​នា​ថ្ងៃនេះ គឺជា​ការ​ជួបជុំ​ប្រកបដោយ អត្ថន័យ​ខ្លឹមសារ និង​មនោសញ្ចេតនា​ស្និទ្ធស្នាល​ជ្រាលជ្រៅ​ជាទី​បំផុត និង​មាន​មោទនភាព ដោយ​បាន​បំពាក់​ឋានន្តរស័ក្តិ​ថ្មី ជូន​យោធិន​ចូល​និវត្តន៍ នៅ​យោធភូមិ​ភាគ​ទី​២ ដែល​ចូល និវត្តន៍​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ។ លោក​បញ្ជាក់​បន្ថែម​ថា ការ​បំពាក់​ឋានន្តរស័ក្តិ​ថ្មី​ជូន​យោធិន​ចូល​និ​វ​ត្តិ​ន៍​នា​ពេល​នេះ គឺ​ស័ក្តិសម​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង ប្រកបដោយ​ការ​លះបង់ និង​ពលិកម្ម​គ្រប់​បែប​យ៉ាង ក្នុង​ការ​បំពេញ​ភារ កិច្ច​ជូន​ជាតិ​ទាំង​ក្នុង​ដំណាក់កាល​សង្គ្រាម និង​សន្តិភាព ជា​ពិសេស​នៅ​ទិស​យោធភូមិ​ភាគ​ទី​២​នេះ​ផ្ទាល់​តែ​ម្តង ។

ឧត្តមសេនីយ​ឯករូប​នោះ​បាន​លើក​ឡើង​ថា ប្រទេស​យើង​បាន​សុខ​សន្តិភាព មក​ដល់​សព្វថ្ងៃ បាន ដោយសារ​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​អ្នកចូលរួម​នៅ​ក្នុង នយោបាយ​ឈ្នះ​-​ឈ្នះ​នេះ រួម​មាន​អ៊ំ​ពូ​មីង​យោធិន​ចូល​និវត្តន៍ នាយទាហាន​ជំនាន់​១ តាំងពី​ការ​រំដោះប្រទេស​ជាតិ និង​ការ​បញ្ចប់សង្គ្រាម ។ លោក​ថា ការ​បំពាក់​ឋានន្តរ​ស័​ក្កិ​នេះ​មិនមែន​តែ​សម្រាប់​យោធិន​នៅ​ក្នុង​សម័យ​រដ្ឋ​កម្ពុជា​នោះ​ទេ គឺ​នៅ​ក្នុង​ក្រប​ខណ្ឌ​កង​យោធពល ខេមរភូមិន្ទ​ទាំងមូល​» ។

បើ​តាម​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត រម្លឹក​ថា ការ​បំពាក់​ឋានន្តរ​ស័​ក្កិ​ជូន​ដល់​យោធិន​ចូល និវត្តន៍ គឺជា​ការ​លើកទឹកចិត្ត លើក​កិត្តិយស​នាយទាហាន​ជំនាន់​១ ដែល​មានគុណ​បំណាច់ និង​ស្នាដៃ​ដ៏​ធំធេង​ជា​ច្រើន​ដែល​ចូលរួម​ចំណែក​ក្នុង​ការ​កសាង​សន្តិភាព និង​ការ​អភិវឌ្ឍ សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា ។ លោក​ក៏​បាន​ថ្លែងអំណរគុណ ចំពោះ​ការ​លះបង់​ការ​ខិតខំ​បំពេញភារកិច្ច​របស់​យោធិន​ចូល​និវត្តន៍ នៅ​ក្នុង​ភូមិភាគ​ទី​២ ដែល​បាន​បំពេញភារកិច្ច​ជូន​ជាតិ​មាតុភូមិ និង​ចូលរួម​រក្សាសុខ សន្តិភាព ស្ថិរភាព ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បានរ​ស់សុខសាន្ត និង​ដើម្បី​បញ្ជាក់​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល ដែល​មាន​សម្ដេច​តេ​ជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ នៅ​ក្នុង​ការ​ខិតខំ​ជួយ​យកចិត្តទុកដាក់ អតីត​យុទ្ធ​ជន គ្រួសារ​អតីត​យុទ្ធ​ជន និង​កូនចៅ​អតីត​យុទ្ធ​ជន ។

គួរ​ម្លឹ​កថា យោធិន​ចូល​និវត្តន៍ របស់​យោធភូមិ​ភាគ​ទី​២ ដែល​បាន​ចូល​និវត្តន៍​នៅ​ក្នុង​ឆ្នាំ​២០១៩ ហើយ​ដែល​ត្រូវ​បំពាក់​ឋានន្តរស័ក្តិ​មាន​ចំនួន​៤១៣​រូប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ