ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​នគរបាល​ខេត្ត​ចុះ​សួរសុខទុក្ខ​យុវ​ជ​ន​កំពុង​បន្សាប​គ្រឿងញៀ.ន​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្នុង​ឱកាស​វេន​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នា​ពេល​ខាង​មុខ​នេះ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ដឹកនាំ​លោក លោកស្រី…

ខេត្តបាត់ដំបង ៖ ក្នុង​ឱកាស​វេន​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នា​ពេល​ខាង​មុខ​នេះ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ដឹកនាំ​លោក លោកស្រី ជា​ស្នងការ​រង និង​ថ្នាក់ដឹកនាំ​ការិយាល័យ​ជំនាញ​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ចុះ​សួរសុខទុក្ខ​ក្មួយ​ៗ​ជា​យុវជន​កំពុង​បន្សាប​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​ពិភព​នៃ​ក្តី​សង្ឃឹម កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ដំណាក់​ដង្កោ ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។

លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ក្មួយ​ៗ​ទាំងអស់​គ្នា​ដែល​កំពុង​ស្ថិត​នៅ​ទី​នេះ​គឺ​មិនមែន​ជា​អ្នកទោស​នោះ​ទេ ប៉ុន្តែ​ក្មួយ​ៗ​គឺជា​ជន​រង​គ្រោះ​ដោយសារ​គ្រឿងញៀន​។ លោក​បន្ត​ថា ឥទ្ធិពល​គ្រឿងញៀន​ពិតជា​បាន​បំផ្លាញ​នូវ​អនាគត​ខ្លួន​យើង ក្រុម​គ្រួសារ​យើង និង​សង្គម​ជាតិ​យើង ដែល​ចាំបាច់​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​ចូលរួម​លុប​បំបាត់​ឲ្យ​បាន​នូវ​បញ្ហា​គ្រឿងញៀន​នេះ​នៅ​ក្នុង​សង្គម​របស់​យើង ។

លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​ខេត្ត​បាន​បន្ត​ទៀត​ថា ដោយ​មានការ​យកចិត្តទុកដាក់​គិតគូរ​ពី​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ពី​ក្រសួងមហាផ្ទៃ ពី​អគ្គស្នងការដ្ឋាន​នគ​បាល​ជាតិ ក៏​ដូច​គណៈ​អភិបាលខេត្ត​បាត់ដំបង ​បាន​យកចិត្តទុកដាក់​គិតគូរ​អំពី​ផល​ប៉ះពាល់​នៃ​បញ្ហា​គ្រឿងញៀន​នេះ ក្នុង​នោះ​វិធានការ​អប់រំ​បន្សាប​ការ​ញៀន​គ្រឿងញៀន គឺជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​រួមចំណែក​ស្តារ​នីតិ​សម្បា​ទា​ឡើង​វិញ ដើម្បី​ឲ្យ​ក្មួយ​ៗ​ជា​ជន​រង​គ្រោះ​បាន​វិល​ត្រឡប់​ទៅ​រក​ស្ថានភាព​ប្រក្រតី​ឡើង​វិញ មុន​ពេល​វិល​ចូល​ទៅ​កាន់​សហគមន៍​មូលដ្ឋាន​សង្គម​គ្រួសារ​វិញ​។

ជា​ចុង​ក្រោយ លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​ខេត្ត​បាន​ផ្តាំផ្ញើ​ដល់​ក្មួយ​ៗ​ទាំងអស់​ត្រូវ​ព្យាយាម​អប់រំ​កែប្រែ​ខ្លួន​ដោយ​ការ​តាំងចិត្ត​ខ្ពស់​បំផុត ត្រូវ​ចេះ​ស្រឡាញ់​គ្នា​ចេះ​ជួយ​គ្នា​ពេល​មាន​ធុ​រ​:​ ហើយ​សូម​ជូនពរ​ក្មួយ​ៗ​ទាំងអស់​មាន​សុខភាព​ល្អ ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នា​ពេល​ខាង​មុខ​នេះ និង​សូម​ទទួល​បាន​ជោគជ័យ​ទាំងអស់​គ្នា​ក្នុង​ការ​បន្សាប​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​។

ក្នុង​កិច្ច​សំណេះសំណាល​នេះ​ដែរ លោកស្នងការ​ខេត្ត​បាន​រៀបចំ​ការ​ទទួលទាន​នំ​បញ្ចុក​ជុំ​គ្នា​ដើម្បី​ក្មួយ​ៗ​បាន​បរិភោគ​ដោយ​សប្បាយ​រីករាយ និង​បាន​ផ្តល់​នូវ​ថវិកា​ចំនួន​២.០០០.០០០​រៀល (​ពីរ​លាន​រៀល​) ដល់​មជ្ឈមណ្ឌល​ដើម្បី​ចាត់ចែង​ប្រើប្រាស់​ក្នុង​មជ្ឈមណ្ឌល​នេះ​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ