ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ទេ​ដែល​ថាបើ​មិន​ទៅ​ឱ្យ​បាន​៧​វត្ត​ដូនតា​ដាក់​បណ្តាសា​នោះ?

4 ឆ្នាំ មុន

ដើម្បីស្រាយចម្ងល់ព្រះ​មហា ឯក ចិន្តា បាន​មាន​ថេរ​ដីកា​ថា ចំពោះ​ការ​ធ្វើបុណ្យ​ដាក់​បិណ្ឌ​ឲ្យ​បាន​៧​វត្ត ខ្លាច​ដូនតា​ស្វែង​មិនឃើញ​ហើយ​ដាក់​បណ្តាសា​នេះ គឺជា​ជំនឿ​ក្រៅ​តម្រា​ដែល​កើត​មាន​ត​ៗ​គ្នា​ជា​យូរ​មក​ហើយ មិន​មាន​លក្ខណៈ​ពិត​ខាង​ផ្លូវ​សាសនា​ទេ ។ រឿង​នេះ​ជា​ការ​ប្រឌិត​ឡើង​សម្រាប់​ជា​ការ​បន្លាច​ឲ្យ​មានការ​ភ័យ​ខ្លាច…

ដើម្បីស្រាយចម្ងល់ព្រះ​មហា ឯក ចិន្តា បាន​មាន​ថេរ​ដីកា​ថា ចំពោះ​ការ​ធ្វើបុណ្យ​ដាក់​បិណ្ឌ​ឲ្យ​បាន​៧​វត្ត ខ្លាច​ដូនតា​ស្វែង​មិនឃើញ​ហើយ​ដាក់​បណ្តាសា​នេះ គឺជា​ជំនឿ​ក្រៅ​តម្រា​ដែល​កើត​មាន​ត​ៗ​គ្នា​ជា​យូរ​មក​ហើយ មិន​មាន​លក្ខណៈ​ពិត​ខាង​ផ្លូវ​សាសនា​ទេ ។

រឿង​នេះ​ជា​ការ​ប្រឌិត​ឡើង​សម្រាប់​ជា​ការ​បន្លាច​ឲ្យ​មានការ​ភ័យ​ខ្លាច ហើយ​នាំ​គ្នា​ទៅ​ធ្វើបុណ្យ​ក៏​ថា​បាន ប៉ុន្តែ​រឿង​ពិត​ជាក់ស្តែង​នោះ​គឺ​វា​មានរឿង​ពិត​របស់​វា បើ​ទោះបីជា​មិន​បាន​ធ្វើបុណ្យ​ឲ្យ​បាន​គ្រប់​៧​វត្ត​នោះ​ក៏​មិនមែន​ជា​ទោស​កំហុស​អ្វី​នោះ​ដែរ ។ ក្នុង​ខែ​មន្ត​សន្ត​រដូវ​គឺ​យើង​ត្រូវ​តែ​ទៅ​វត្ត​ធ្វើបុណ្យ ទោះបីជា​ធ្វើ​បាន​កម្រិត​ណា ប៉ុន្មាន​វត្ត​នោះ​គឺជា​ការ​ធ្វើ​ទៅ​តាម​លទ្ធភាព​ដែល​ខ្លួន​មាន ប៉ុន្តែ​បើ​យើង​អាច​មាន​លទ្ធភាព​ធ្វើ​បាន​ដល់​ទៅ​៧​វត្ត​នោះ​ក៏​វា​រឹតតែ​ប្រសើរ​ពេក​ហើយ ។

ព្រះ​មហា​បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​គឺ​នៅ​តែ​គ្មាន​ឯកសារ ឬ​គម្ពីរ​ក្បួនច្បាប់​ណាមួយ​ដែល​បាន​ចងក្រង និង​អំណះអំណាង​ថា ត្រូវ​តែ​ធ្វើបុណ្យ​ឲ្យ​បាន​៧​វត្ត​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ចូល​មក​ដល់​នោះ​ឡើយ គឺ​ការ​ធ្វើបុណ្យ​នេះ​គឺ​តាម​សទ្ធា​ជ្រះថ្លា ទៅ​តាម​លទ្ធភាព​ដែល​ខ្លួន​មាន​ប៉ុណ្ណោះ ។

ពុទ្ធបរិស័ទ​រូប​ណា​ដែល​មាន​ធនធាន និង​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្ទាល់ខ្លួន តែងតែ​នាំ​គ្នា​ទៅ​ធ្វើបុណ្យ​ដាក់​បាត្រ​នៅ​ទី​វត្ត​អារាម ឆ្ងាយ​ៗ ឬ​នៅ​វត្ត​ដែល​មានការ​ខ្វះខាត​ខ្លាំង ជា​ជាង​នៅ​តាម​វត្ត​ដែល​មាន​ពុទ្ធបរិស័ទ​សម្រុក​ទៅ​ច្រើន ហើយ​មាន​ចង្ហាន់​គ្រប់គ្រាន់​នោះ ។ ពួក​គេ​ហាក់​មាន​សទ្ធា​ជ្រះថ្លា​ក្នុង​សកម្មភាព​ធ្វើបុណ្យ​ទាន​បែប​នេះ បើ​ទោះបីជា​ត្រូវធ្វើ​ដំណើរ​ឆ្ងាយ ឬ​មានការ​លំបាក​ខ្លះ​ក្ដី នេះ​លោក​ចាត់​ថា ជា​ភក្តីភាព​របស់​សប្បុរស ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ