ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វព្រៃ​រាប់រយ​គីឡូ​លោតឆ័ត្រ​តាម​ឡានក្រុង អស់លក្ខណ៍​ត្រឹម​ខេត្តកំពង់ធំ

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​បាន​ធ្វើការ​បង្ក្រាប​រថយន្ដក្រុង​មួយ​គ្រឿង​ជា​របស់​ក្រុមហ៊ុន​បូព៌​​​​ាអាស៊ី ជាប់​ពាក់ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន​សត្វព្រៃ​ទម្ងន់​២៣២​គីឡូក្រាម​ដោយ​ខុសច្បាប់​នៅ​ចំណុច​ភូមិ​ស្លាក​ក្រាញ់ ស្រុក​ស្ទោង ។…

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​បាន​ធ្វើការ​បង្ក្រាប​រថយន្ដក្រុង​មួយ​គ្រឿង​ជា​របស់​ក្រុមហ៊ុន​បូព៌​​​​ាអាស៊ី ជាប់​ពាក់ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន​សត្វព្រៃ​ទម្ងន់​២៣២​គីឡូក្រាម​ដោយ​ខុសច្បាប់​នៅ​ចំណុច​ភូមិ​ស្លាក​ក្រាញ់ ស្រុក​ស្ទោង ។

យោង​តាម​​របាយការណ៍​របស់​សមត្ថកិច្ច​​កងរាជអាវុធហត្ថខេត្ត​បាន​ឱ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​នេះ​​ដោយមានការ​សម្រប​សម្រួល​ពីលោក​អុិត សុធា ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ធំ និង​ដឹកនាំ​កម្លាំង​ផ្ទាល់ដោយ​លោក​វរសេនីយ៍ទោ ឃុន ប៊ុនហូ មេបញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថខេត្ត ។​

ជា​លទ្ធផល សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ង​ន វុន​រ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ប្រ​ម៉ោ​យ ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាល​វែង ខេត្តពោធិសាត់ ជា​អ្នកបើកបរ​រថយន្ដ​រថយន្តក្រុង​មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-២៤១៧ ជា​របស់​ក្រុមហ៊ុន​បូព៌​​ាអាស៊ី ដឹក​អ្នកដំណើរ ។

សមត្ថកិច្ច​ចាប់​យក​វត្ថុ​តាង​មាន​ដូច​ជា សត្វ​អណ្តើក​សកល​ចំនួន​២៨​ក្បាល ស្មើនឹង​១៧៩ គីឡូក្រាម​, សត្វ​ពស់​ចាន់​ល្មម​ចំនួន​៨២​ក្បាល ស្មើនឹង​៤៥​គីឡូក្រាម និង​សត្វ​ទន្សង​ចំនួន​៤​ក្បាល ស្មើនឹង​៨​គីឡូក្រាម ។

ក្រោយ​ធ្វើ​កំណត់ហេតុ​រួច វត្ថុ​តាង​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឱ្យ​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្ទោង ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ