ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ស្រុក​ទាំង​៥​​នៃខេត្តមណ្ឌលគិរី​ តែង​មាន​​​ខ្ទម​​អ្នក​តា…ក៏ព្រោះ​តែ​ជំនឿស័ក្តសិទ្ធិ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដោយសារ​ជំនឿ​ទៅ​លើ​ព្រះ​សែនគេ​សង្កេត​ឃើញ​ថា នៅ​តាម​បណ្តា​ភូមិឋាន​នានា​តាម​ក្រុង​ស្រុក​ទាំង​៥​របស់​ខេត្តមណ្ឌលគិរី តែង​មាន​ខ្ទម​អ្នកតា​ស្ទើរ​គ្រប់​ច្រកល្ហក សម្រាប់​អ្នក​ភូមិ​រៀបចំ​ពិធី​ផ្សេង​ៗ​ទៅ​តាម​ការ​យល់​ឃើញ​របស់​ពួក​គាត់​។​ បើ​ទោះជា​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​សម្បូរ​ខ្ទម​អ្នកតា​សម្រាប់​គោរព​បូជា​ក៏​ដោយ អ្នក​រស់នៅ​ខេត្ត​មណ្ឌល​គិរី​តែង​ជួបជុំ​គ្នា​មួយ​ឆ្នាំ​ម្តង​នៅ​ភ្នំ​ដោះ​ក្រមុំ ​ដើម្បី​ប្រារ​ព្ធពិធី​សែន ក្របី…

ខេត្តមណ្ឌលគិរី ៖ ដោយសារ​ជំនឿ​ទៅ​លើ​ព្រះ​សែនគេ​សង្កេត​ឃើញ​ថា នៅ​តាម​បណ្តា​ភូមិឋាន​នានា​តាម​ក្រុង​ស្រុក​ទាំង​៥​របស់​ខេត្តមណ្ឌលគិរី តែង​មាន​ខ្ទម​អ្នកតា​ស្ទើរ​គ្រប់​ច្រកល្ហក សម្រាប់​អ្នក​ភូមិ​រៀបចំ​ពិធី​ផ្សេង​ៗ​ទៅ​តាម​ការ​យល់​ឃើញ​របស់​ពួក​គាត់​។​

បើ​ទោះជា​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​សម្បូរ​ខ្ទម​អ្នកតា​សម្រាប់​គោរព​បូជា​ក៏​ដោយ អ្នក​រស់នៅ​ខេត្ត​មណ្ឌល​គិរី​តែង​ជួបជុំ​គ្នា​មួយ​ឆ្នាំ​ម្តង​នៅ​ភ្នំ​ដោះ​ក្រមុំ ​ដើម្បី​ប្រារ​ព្ធពិធី​សែន ក្របី ស្រា​ពាង និង​ដ​ង្វា​យ​នានា ដល់​ម្ចាស់​ទឹកដី​នៅ​ទី​នេះ​។ ភ្នំ​ដោះ​ក្រមុំ​ជាទី​កន្លែង​សក្ការបូជា​ដ៏​មាន​ប្រជា​ប្រិ​យភាព សម្រាប់​អ្នកទេសចរ​ណ៍ ដែល​​បាន​មកកម្សាន្ត​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​ ជា​ពិសេស​គឺ​ប្រជាពលរដ្ឋ​រស់​ក្នុង​តំបន់​នេះ​តែ​ម្តង ​។ ​

មិន​ត្រឹម​ជា​ន្លែ​ង​គោរព​បូជាប៉ុណ្ណោះ​ទេ ភ្នំ​ដោះ​ក្រមុំ​ក៏​ជា​រមណីយដ្ឋាន​ធម្មជាតិ ដ៏​ស្រល់​ត្រកាល​បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​​ជាតិ និង​អន្តរជាតិជា​ច្រើន​ម៉ឺ​ននាក់​ផង​ដែរក្នុង​មួយ​ឆ្នាំ​ៗ ​។ ​ភ្នំ​ដោះ​ក្រមុំ​ស្ថិត​នៅ​ក្នុង​សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ កើត​ឈៀង​ខាងជើង នឹង​មាន​ចម្ងាយ​តែ​ជាង​២​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ក្រុង​សែន​មនោ​រម្យ ជា​បេះដូង​នៃ ខេត្តមណ្ឌលគិរី​។​

ប្រសិនបើ​យើង​ធ្វើ​ដំណើរ​ចេញពី​ក្រុង​សែន​មនោ​រម្យ ឆ្ពោះទៅ​ភ្នំ​ដោះ​ក្រមុំ​យើង​ចំណាយ​ពេល​ប្រមាណ តែ​៥​នាទី នោះ​យើង​ប្រា​ដក​ជា​បានឃើញ​នូវ ខ្លោងទ្វារ​ច្រកចូល​សំដៅ កំពូលភ្នំ​ជាក់​ជា​ពុំខាន ដោយ​មាន​ដាក់​ឈ្មោះ​ថា មជ្ឈមណ្ឌល​វប្ប​ធ​ម៌​ជនជាតិ​។

បើ​ចង់​ឡើង​ដល់​កំពូលភ្នំ ​ដើម្បី​គយគន់​មើល​ទេសភាព ជុំវិញ​ភ្នំ​នឹង​ពិសេស​គឺ ក្រុង​សែន​មនោ​រម្យ​ទាំងមូល ក៏​មិនជា​ការ​ពិបាក ព្រោះ​មន្ទីរ​សាធារណៈការ​ខេត្ត​បាន​រៀបចំ​ផ្លូវ​ក្រាល​កៅស៊ូ សម្រាប់​ម៉ូតូ​រថយន្ត​ធ្វើ​ដំណើរ​ឡើង​ដល់​កំពូលភ្នំ​តែ​ម្តង​។ ប៉ុន្តែ​ទេសចរ​ណ៍ណា​មិន​ចង់ យក​យានជំនិះ​ឡើង​ទៅ អាច​ផ្ញើរ​យានជំនិះ​នៅ​ជើងភ្នំ រួច​បន្តដំនើរ​តាម​រយៈ​ជណ្តើរ​មាន​ប្រវែង​ប្រមាណ​ជាង​១០០​ម៉ែត្រ​តែ​ប៉ុណ្ណោះ​។​គ្រាន់តែ​បាន​ឡើង​ទៅ​ដល់​កំពូលភ្នំ​ភ្លាម ភ្ញៀវ​ទេសចរ​ជា​ជនជាតិ​ខ្មែរ​មួយ​ចំនួន បាន​រៀបចំ​អុច​ធូប​បន់ស្រន់ ប្រាថ្នា​សុំ​សេចក្តីសុខ​សប្បាយ​ផ្សេង​ៗ ទៅ​តាម​ការ​ជឿ​ជំនឿ​រៀង​ៗ​ខ្លួន​។​ចំនែក​ទេសចរ​ណ៏​ខ្លះ​ទៀត​បាន ចាប់​ទាញ​យក កាមេរ៉ា​ថតរូប​អនុ​ស្សាវ​យិ៍ ទុក​បង្អួត​មិត្ត​ភ័​ក្ក្រ​បងប្អូន​។

រមណីយដ្ឋាន​ភ្នំ​ធម្មជាតិ​ដោះ​ក្រមុំ បាន​ធ្វើ​ឲ្យ​អ្នកទេសចរ​ណ៏​ទាំង​ចាស់​ក្មេង បាត់​អស់​នូវ ភាព​ស្មុ​ក​ស្មាញ ក្រោយ​សំរាក​ពី​ការងារ​នឹង​ការ​រៀនសូត្រ​។​នៅ​លើ​កំពូលភ្នំ​មាន​សភាព​ត្រជាក់​នឹង​ខ្យល់​បក់​ខ្លាំង​ចាប់ពី​ចុងខែ​តុលា ដល់​ពាក់​កណ្តាលខែ មីនា​។​ប្រសិនបើ​យើង​ចោល​ភ្នែក​ក្រឡេក​មើលទៅ​ប្រជុំជន​ក្រុង​សែន​មនោ​រម្យ​ពីលើ​កំពូលភ្នំ​ដោះ​ក្រមុំ នោះ អ្នកទេសចរ​ណ៏​ទាំងឡាយ ប្រា​ដក​ជា​ចំឡែក​អាម្ម​ណ៏ ព្រោះតែ​ទីក្រុង​ទាំងមូល​ហាក់បីដូចជា កំពុង​ស្ថិត​នៅ​លើ​កាំជណ្តើរ​។​ក៏​ព្រោះ​សណ្ឋាន​ដី​នៅ​ទី​នេះ​មាន​លក្ខណ ទាប​ខ្ពស់​ៗ ដែរ​មានផ្ទះ​ខ្លះ​សាងសង់​លើ​កំពូល​ភ្លំ ខ្លះ​សង់​តាម​ជំរាល​ជើង​ភ្លំ នឹង​មួយ​ចំនួន​ខ្លះ​ទៀត​សង់​ជាប់មាត់​អូរ​តាម​ជ្រលង​ភ្នំ​តូច​ៗ​ដែល​ជា​ប្រភព​ទឹក​ដ៏​សំខាន់​។

បើ​តាម​លោកយាយ​ពីរ​បី​នាក់​ដែល​នៅ​ចាំ​បោស​ថែ​សម្អាត​អាស្រម​លោកយាយ​ដោះ​ក្រមុំ បាន​និយាយ​បង្ហើប​អំពី​ប្រវត្តិ​ភ្នំ​នេះ​តាម​ការ​តំណាល​ត​ៗ​គ្នា​ថា កាលពីដើម ភ្នំ​មួយ​នេះ​ជាក​ម្មសិ​ទ្ឋិ​របស់​លោកតា​លោក​យាយ​ពីរ​នាក់​ប្តី​ប្រ​ព​ន្ឋ ពួក​គាត់​គឺជា​អ្នកមាន​ជាងគេ​ក្នុង​តំបន់​នេះ ក៏​ប៉ុន្តែ​ពួក​គាត់​ពុំ មាន​កូនចៅ​នោះ​ទេ​។​ដូន​ចាស់​បញ្ជាក់​ថា អ្នកមាន​ស្តុកស្តុ​ម​នៅ​សម័យ​នោះ​មាន​ប្តី​ឈ្មោះ ជី​ងិ​ល ប្រ​ព​ន្ឋ​ឈ្មោះ​ជី​កិល​។​សូម​ស្លេះ​រឿង​តា​យាយ បន្តិច​សិន លោកយាយ​ក៏​បាន​បន្ត​ថា មាន​គូ​ដណ្តឹង​ប្រុស​ស្រី​មួយគូ ជិត​ដល់​ថ្ងៃ​រៀប​ការ ដោយ​គោរព​តាម​ប្រពៃណី​កូនកំលោះ​ឈ្មោះ ស្រូ​ក បាន​ទៅ​រស់នៅ​បំរើ​ផ្ទះ​ខាង​កូនស្រី​ដែរ​មាន ឈ្មោះ ផ្លំ​។
នៅ​ពេល​កូនកំលោះ​បាន​ទៅ​ស្នាក់​នៅផ្ទះ​កូនស្រី ចំ​រដូវ​ប្រមូល​ផល​ស្រូវ ពួក​ប្រុស​ៗ​ត្រូវ​ចូល​ព្រៃរ​កកាប់​ឬ​ស្សី យក​មក​បិត ត្បាញ​ដូច​កញ្ជើ ដើម្បី​រៀបចំ​ធ្វើ​ពិធី​សែន​ប្រ​លឹ​ង​ស្រូវ តាម​ប្រពៃណី​ជនជាតិ​ព្នង​។​នាយ​ស្រូ​ក នឹង​ប្រុស​ៗ​ក្នុងភូមិ បាន​នាំ​គ្នា​ចូល​ព្រៃ​ដើម្បី​កាប់​ឬ​ស្សី​។​

និយាយ​ពី​កូនក្រមុំ​វិញ​បន្ទាប់​ពី​គូ​ដណ្តឹង​ចេញ​ទៅ​ព្រៃ​បាត់ នាង​បាន​បុកស្រូវ​រែង យក​អង្ករ​រួច​មក ដល់​វេលា​ល្ងាច នាង​ក៏​បាន​ទៅ​ដងទឹក​នៅ​ត្រពាំង​មួយ​នៅ​ក្បែ​ភូមិ ជាប់​ជូន​ពេល​នាង​កំពុង​ដងទឹក ស្រាប់តែ​មាន​ជ្រូកព្រៃ​មួយ ក្បាល​មិនដឹង​ជា​មកពីណា បាន​ដើរ​ក្រវិល​ៗ​នាង ហាក់បីដូចជា​ចង់​នាំ​នាង​ទៅ​កន្លែង​ណាមួយ ។​ដោយ​មានការ​សង្ស័យ​នាង​ក្រមុំ ផ្លំ ក៏ បាន​ដើរ តាម​ពីក្រោយ​ជ្រូកព្រៃ​នោះ រហូត​ដល់​មាត់ច្រក​ផ្លូវ​មួយ ស្រាប់តែ​បាត់​ស្រមោល​ជ្រូកព្រៃ​នោះ​មិនដឹង​ទៅ​ទីណា ។ នាង​ក៏​ចេះ​តែ​ដើរ​ៗ​រហូត ជូ​ប​ប្រទះ​នឹង​យាយជី​កិល ឃើញ​នាង​ក្រមុំ​កំសត់​ដើរ​តែ​ម្នាក់​នឹង​មិន​ស្គាល់​ពី​មុន​មក យាយជី​កិល បាន​សួរនាំ​នាង​ក្រមុំ ក៏​បានដឹង​ដំណើររឿង​សព្វគ្រប់​ថា​ពិតជា​ជ្រូក​នោះ​នាំ​នាង​វង្វេងផ្លូវ​។​ដោយ​ការ​អាណិតអាសូរ បូក​រួម​គាត់​ពុំ​មាន​កូ​ចៅ​ផង​នោះ យាយជី​កិល បាន​នាំ​នាង ផ្លំ ទៅ​នៅផ្ទះ​ជាមួយ​ទុកដូចជា​កូនបង្កើត នឹង​បាន​រៀបរាប​ប្រាប់​ដល់​តា ជី​ងិ​ល ជា​ប្តី តាម​ដំនើរ​ដើមទង​ពី​ដើម​ដល់​។

និយាយ​ពី​កំលោះ ស្រូ​ក វិញ​បន្ទាប់​ពី​កាប់​ឬ​ស្សី​បាន​រួចរាល់​ហើយ ត្រលប់​មក​ផ្ទះ​វិញ​ក៏​មាន​បងប្អូន ប្រាប់​ថា នាង​ផ្លំ ជា​គូ​ដណ្តឹង​បាន បាត់​ខ្លួន​។​ដោយ​មិន​អស់ចិត្ត​នាយ ក៏​បាន​ទៅ​តាម​រក​នៅ ត្រពាំង​ដែរ​នាង​ផ្លំ ទៅ​ដងទឹក​តែ​រក​ពុំ​ឃើញ​សោះ ឃើញ​តែ​ជ្រូកព្រៃ​មួយ​ក្បាល​ដើរ ជុំវិញ​នាយ​ៗ បាន​ដើរ​តាម​ជ្រូកព្រៃ​នោះ​ដែរ​។​ក្រោយ​ពី​បាន​ដើរ​តាម​ជ្រូកព្រៃ​នោះ​អស់យ៉ាង​យូរ​មក នាយ​ស្រូ​ក​ក៏​បាន​ជូ​ប​នាង​ផ្លុម ជា​គូ​ដណ្តឹង យាយ​តា​បាន​រៀបចំ​ពិធី មង្គលការ​តាម​ប្រពៃណី​របស់​ជនជាតិ​ព្នង នឹង​ប្រគល់​ទ្រព្យសម្បត្តិ​ទាំងអស់​ទៅ​នាយ ស្រូ​ក​នឹង​នាង​ផ្លំ​។ បន្ទាប់​ពី​រស់នៅ​ជាមួយ​គ្នា អស់យ៉ាង​យូរ​កន្លង​មក អ្នក​ទាំង​ពី​បាន​ឈឺ​ចាស់​ស្លាប់​រៀង​ៗ​ខ្លួន ដោយ​ភ្នំ​នោះ​ជាក​ម្មសិ​ទិ្ឋ​របស់​តា ស្រូ​ក យាយ ផ្លំ អ្នកស្រុក​អ្នក​ភូមិ​ក៏​បាន​ដាក់​ឈ្មោះ​ភ្នំ​នោះ​ថា ភ្នំ​ស្រូ​ក​ផ្លំ ប៉ុន្តែ​បច្ចុប្បន្ន​ភ្នំ​នេះ ត្រូវ​បាន​អ្នកស្រុក​ប្តូរ​ឈ្មោះ​ថា ភ្នំ​ដោះ​ក្រមុំ វិញ​។

គួរ​រំលឹក​ថា​កាលពីមុន​នៅ​លើ​ភ្នំ​នេះ​ពុំ​ទាន់​មាន​អាស្រម នឹង​រូបសំណាក់​នៅឡើយ​ទេ តែ​ដោយ​អ្នកស្រុក​ដែរ​មក​បន់ស្រន់​ចេះ​តែ សមប្រកប​តាម​ប្រាថ្នា​នោះ គេ​បាន​សាងសង់​អាស្រម​ពី​ថ្ម​ប្រក់​ស៊ី​ប្រ៊ូ​ស៊ីម៉ង់​កាលពី​កំឡុង​ឆ្នាំ​២០០៤​រួចរាល់​នៅ​ឆ្នាំ​២០១០​ហើយ​មាន​អាស្រម​ពីរ មួយ​មានឈ្មោះ អាស្រម​លោកយាយ ផ្លំ នឹង អាស្រម​លោកតា ស្រូ​ក ។​ទិ​ដ្ឋា​ភាព​នៅ​លើ​កំពូលភ្នំ​ពិតជា ធ្វើ​ឲ្យ អ្នកទេសចរ​ណ៏​បំភ្លេច​មិន​បាន នូវ​ភាព​សប្បាយ​រីករាយ​នឹង​សម្រស់​ដ៏​ត្រកាល​នេះ​ឡើយ​៕​

អត្ថបទសរសេរ ដោយ