ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​កង្វល់​រឿង​សុខភាព​មាន​បញ្ហា​នា​ឱកាស​​បុណ្យប្រពៃណី​ជាតិ !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស​កំពុង​ប្រារព្ធ​ពិធី​កាន់បិណ្ឌ និង​បុណ្យ​​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ បងប្អូន​មួយ​ចំនួន​ប្រហែលជា​ព្រួយបារម្ភ​ថា តើ​សេវាកម្ម​សុខភាព​នៅ​តាម​មន្ទីរពេទ្យ​នឹង​បន្ត​បើក​ដំណើរការ ឬ​យ៉ាងណា? ជាមួយ​គ្នា​នេះ​ផង​ដែរ មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ និង​មន្ទីរពេទ្យ​អន្តរជាតិ…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស​កំពុង​ប្រារព្ធ​ពិធី​កាន់បិណ្ឌ និង​បុណ្យ​​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ បងប្អូន​មួយ​ចំនួន​ប្រហែលជា​ព្រួយបារម្ភ​ថា តើ​សេវាកម្ម​សុខភាព​នៅ​តាម​មន្ទីរពេទ្យ​នឹង​បន្ត​បើក​ដំណើរការ ឬ​យ៉ាងណា?

ជាមួយ​គ្នា​នេះ​ផង​ដែរ មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ និង​មន្ទីរពេទ្យ​អន្តរជាតិ រ៉ូ​យ៉ា​ល់​អង្គរ ដែល​ជា​សាខា​របស់​មន្ទីរពេទ្យ​បាងកក ប្រទេស​ថៃ បើក​ដំណើរការ​ជា​ធម្មតា ។ ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​ខាងលើ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មន្ទីរពេទ្យ​នឹង​នៅ​បើក​ដំណើរការ ផ្តល់​សេវា​ព្យាបាល​ជា​ធម្មតា​នូវ​រាល់​គ្រប់​សេវា​ទាំងអស់ ទោះបី​នៅ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ក៏​ដោយ ។

សូម​បញ្ជាក់​ថា មន្ទីរពេទ្យ​មាន​បំពាក់​នូវ​ឧបករណ៍​បិ​រ​ក្ខា​រ​ពេទ្យ​ទំនើប​ៗ និង​មាន​ក្រុម​គ្រូពេទ្យ​ជំនាញ​ៗ សម្រាប់​ផ្តល់​នូវ​សេវា​សង្គ្រោះ​បន្ទាន់ ២៤ ម៉ោង ជា​រៀងរាល់ថ្ងៃ ។

សម្រាប់​ព័ត៌មាន​លម្អិត​សូម​ទំនាក់ទំនង​ទៅ​កាន់​លេខ​សង្គ្រោះ​បន្ទាន់ 023 991 222 / 099 991 222 ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ