ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រោះថ្នាក់២​ថ្ងៃ ស្លា.ប់​១៦​នាក់ ​របួសធ្ងន់​ស្រាល​៣២​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈ​ពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​២១​ និ​ង​២២​ ខែកញ្ញា ឆ្នាំ​២០១៩​ កើតឡើង​២៥​លើក​(​យប់​១០​លើក​)​ស្លាប់​១៦​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​២២​នាក់​(​ស្រី​១​នាក់​) របួសស្រាល​១០​នាក់​(​ស្រី​៤​នាក់​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈ​ពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​២១​ និ​ង​២២​ ខែកញ្ញា ឆ្នាំ​២០១៩​ កើតឡើង​២៥​លើក​(​យប់​១០​លើក​)​ស្លាប់​១៦​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​២២​នាក់​(​ស្រី​១​នាក់​) របួសស្រាល​១០​នាក់​(​ស្រី​៤​នាក់​) ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៦​លើក​ស្លាប់​៤​នាក់​,​ មិន​គោរព​សិទ្ធ​ិ១១​លើក​ស្លាប់​៦​នាក់​,​មិន​ប្រកាន់​ស្តាំ​៣​លើក​ស្លាប់​៥​នាក់​,​ ប្រជែង​១​លើក​,​បត់​គ្រោះថ្នាក់​២​លើក​ស្លាប់​១​នាក់​,​ ស្រវឹង​១​លើក ។​

សរុប​ស្លាប់​១៦​នាក់​:​ម៉ូតូ​១៦​នាក់​(​មិន​ពាក់មួក​១៥​នាក់​) ។ គ្រោះថ្នាក់​ប៉ះទង្គិច :​ម៉ូតូ​និង​ម៉ូតូ​៩​លើក​ស្លាប់​៧​នាក់​,​ម៉ូតូ​និង​រថយន្ត​តូច​៣​លើក​ស្លាប់​២​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​១០​លើក​ស្លាប់​៧​នាក់​,​រថយន្ត​តូច​និង​ថ្មើរជើង​១​លើក​,​ម៉ូតូ​និង​ផ្សេង​ៗ១​លើក​,​រថយន្ត​ធំ​ក្រឡាប់​ខ្លួនឯង​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​៤៧​គ្រឿង​នោះ​មាន : ម៉ូតូ​៣១​គ្រឿង​,​រថយន្ត​តូច​៤​គ្រឿង​,​រថយន្ត​ធំ​១១​គ្រឿង​,​ថ្មើរជើង​១​នាក់​,​យាន​ផសេង​ៗ១​គ្រឿង ។

យានយន្ត​បង្កហេតុ : ម៉ូតូ​១៣​លើក​,​រថយន្ត​តូច​៣​លើក​រថយន្ត​ធំ​៩​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​១៦​លើក​,​ផ្លូវ​ខេត្ត​៨​លើក​,​ផ្លូវលំ​១​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន​៖​ខេត្តព្រៃវែង​១
លើក​ស្លាប់​១​នាក់​,​ ខេត្ត​កំពង់ចាម​៣​លើក​ស្លាប់​៣​នាក់​របួស​៤​នាក់​, ខេត្ត​​កំពង់ស្ពឺ​៣​លើក​ស្លាប់​៤​នាក់​របួស​១​នាក់​,​ រាជធានី​ភ្នំពេញ​៧​លើក ​ស្លាប់​២​នាក់​របួស​១​នាក់​,​ ខេត្ត​ព្រះ​សីហ​នុ​៤​លើក​ ស្លាប់​២​នាក់​របួស​៣​នាក់​(​ស្រី​១​នាក់​), ខេត្ត​​កណ្តាល​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់​,​ ខេត្ត​ត្បូងឃ្មុំ​១​លើក​ស្លាប់​ស្រី​១​នាក់​របួស​៥​នាក់​,​ខេត្ត​ពោធិ៍សាត់​១​លើក​ស្លាប់​ស្រី​១​នាក់ និង​ខេត្តកំពង់ធំ​១​លើក​ស្លាប់​១​នាក់​របួស​១​នាក់ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ