ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ដែល​ត្រូវធ្វើ​បន្ទាប់​ពី​បង្កើត​បាន Startup មួយ​ហើយ

4 ឆ្នាំ មុន

លោក Jeff Raider ដែល​ជា​សហ​ស្ថាបនិក និង​សហ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Harry’s បាន​ចែករំលែក បទ​ពិសោធន៍​របស់​លោក​ទាក់ទិន​នឹង​ការ​ដឹកនាំ​ក្រុមហ៊ុន Startup ។…

លោក Jeff Raider ដែល​ជា​សហ​ស្ថាបនិក និង​សហ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Harry’s បាន​ចែករំលែក បទ​ពិសោធន៍​របស់​លោក​ទាក់ទិន​នឹង​ការ​ដឹកនាំ​ក្រុមហ៊ុន Startup ។ សហគ្រិន​ជា​ច្រើន​ជួប​ប្រទះ​នឹង​បញ្ហា​ក្នុង​ការ​ជំរុញ​ការ​លូតលាស់​របស់​ក្រុមហ៊ុន បន្ទាប់​ពី​ឈាន​ចូល​ដល់​កម្រិត​ណាមួយ ។ ហើយ​លោក Raider បាន​ចែករំលែក​ពី​គន្លឹះ​ខាងក្រោម​នេះ​ដែល​សហគ្រិន​អាច​សាកល្បង​ពិចារណា​ឡើង​វិញ ប្រសិនបើ​ពួក​គេ​ជួបនឹង​ករណី​ដូច​ខាងលើ​នេះ ៖

១. ប្រវត្តិ​ក្រុមហ៊ុន
បន្ទាប់​ពី​ក្រុមហ៊ុន​អ្នក​លូតលាស់​ដល់​កម្រិត​ណាមួយ​ហើយ​អ្នក​គួរតែ​ត្រឡប់​ទៅ​រក​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ចាប់ផ្តើម​ក្រុមហ៊ុន​សិន ។ មិន​ថា អ្នកមាន​គោលដៅ​ដំបូង​អ្វី​ឡើយ​អ្នក​គួរតែ​បន្ត​ប្រើ​វា​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត ។ ប្រសិនបើ​អ្នក​អនុវត្ត​តាម​យុទ្ធសាស្ត្រ​នេះ​អ្នក​នឹង​អាច​រក្សា​រូបរាង​ដើម​របស់​ក្រុមហ៊ុន​អ្នក​ហើយ​អតិថិជន​របស់​អ្នក​ក៏​មិន​មាន​អារម្មណ៍​ប្លែក ឬ​បាត់បង់​ជំនឿ​ទុកចិត្ត​ដែរ ។

២. ព័ត៌មាន​ដែល​អ្នក​ផ្តល់​ជូន​អតិថិជន​ត្រូវ​តែ​ផ្លាស់​ប្តូរ​តាម​ក្រុមហ៊ុន
ប្រាកដ​ណាស់​មូលហេតុ និង​គោលដៅ​ក្រុមហ៊ុន​មិន​គួរ​ផ្លាស់​ប្តូរ​ទេ ប៉ុន្តែ​ផលិតផល ឬ​សេវា​ដែល​អ្នក​ផ្គត់ផ្គង់​គួរតែ​ផ្លាស់​ប្តូរ​តាម​ពេលវេលា និង​ទីផ្សារ ។ ដូច្នេះ​សម្រាប់​រាល់​ការ​ផ្លាស់​ប្តូរ អ្នក​ត្រូវ​តែ​ធានា​ថា អតិថិជន​របស់​អ្នក​ទទួល​បាន​ព័ត៌មាន​ឲ្យ​បាន​ច្បាស់លាស់ និង​ងាយ​យល់ ។

៣. បកស្រាយ​ពី​មូលហេតុ​នៃ​ការ​សម្រេចចិត្ត​សំខាន់​ៗ
អ្នក​គួរតែ​មាន​ទម្លាប់​បកស្រាយ​ពី​មូលហេតុ​សម្រាប់​រាល់​កា​រស​ម្រេ​ចិត្តធំ​ៗ​ទៅ​ដល់​អតិថិជន​របស់​អ្នក ។ វា​ជួយ​ឲ្យ​អ្ន​ល​យល់​ច្បាស់​ថា ហេតុ​អ្វី​បានជា​អ្នកធ្វើការ​សម្រេចចិត្ត​ដូច្នេះ និង​ជួយ​ឲ្យ​អ្នក​អាច​បកស្រាយ​វា​ដល់​ពួក​គេ​ផង​ដែរ ។

កត្តា​នេះ​មាន​សារៈសំខាន់​ព្រោះ​វា​ប្រៀប​បានជា​ការ​រំលឹក​មួយ​ដល់​អតិថិជន​ពី​វត្តមាន​របស់​ក្រុមហ៊ុន​របស់​អ្នក និង​គោលដៅ​ក្រុមហ៊ុន​របស់​អ្នក ។ វា​ក៏​អាច​ជា​កត្តា​មួយ​ដែល​ជួយ​ឲ្យ​អ្នក​ស្ថាបនា​ទំនាក់ទំនង​ជាមួយនឹង​អតិថិជន និង​បន្ត​ឲ្យ​ពួក​គេ​ស្មោះស្ម័គ្រ​នឹង​ក្រុមហ៊ុន​អ្នកផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ