ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគ្រិន​គួរ​មាន​ផ្នត់គំនិត​បែប​ណា​ដើម្បី​ជោគជ័យ?

4 ឆ្នាំ មុន

ក្នុង​នាម​ជា​សហគ្រិន​មួយ​រូប​អ្នក​ត្រូវការ​កម្លាំង​ភាព​អត់ធ្មត់ និង​ការ​ប្តេជ្ញា​ចង់​ឈានមុខ​គេ ។ ប៉ុន្តែ​ចំណុច​ទាំងនេះ​មិន​អាច​កើត​មានបាន​ឡើយ ប្រសិនបើ​អ្នក​មិន​មាន​ផ្នត់​គំនិតល្អ​ព្រោះ​វា​ងាយ​នឹង​ធ្វើ​ឲ្យ​អ្នក​ហត់នឿយ​នឹង​អ្វី​ដែល​អ្នក​កំពុង​តែ​ធ្វើ ឬ​បោះបង់​ក្តី​សុបិន​ចោល ។ អ្នកស្រី Barbara Fredrickson…

ក្នុង​នាម​ជា​សហគ្រិន​មួយ​រូប​អ្នក​ត្រូវការ​កម្លាំង​ភាព​អត់ធ្មត់ និង​ការ​ប្តេជ្ញា​ចង់​ឈានមុខ​គេ ។ ប៉ុន្តែ​ចំណុច​ទាំងនេះ​មិន​អាច​កើត​មានបាន​ឡើយ ប្រសិនបើ​អ្នក​មិន​មាន​ផ្នត់​គំនិតល្អ​ព្រោះ​វា​ងាយ​នឹង​ធ្វើ​ឲ្យ​អ្នក​ហត់នឿយ​នឹង​អ្វី​ដែល​អ្នក​កំពុង​តែ​ធ្វើ ឬ​បោះបង់​ក្តី​សុបិន​ចោល ។

អ្នកស្រី Barbara Fredrickson ដែល​ជា​អ្នក​ស្រាវជ្រាវ​មួយ​រូប​មក​ពី​សាកលវិទ្យាល័យ University of Michigan បាន​ឲ្យ​ដឹង​ថា អារម្មណ៍​វិជ្ជមាន​របស់​មនុស្ស​អាច​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ និង​ភាព​ច្នៃប្រឌិត​បាន ។ ជាមួយ​គ្នា​នេះ​ផង​ដែរ​លោក Shay Barman ដែល​ជានា​យក​ប្រតិបត្តិ និង​ស្ថាបនិក​ក្រុមហ៊ុន Digital Resource បាន​ចែករំលែក​គន្លឹះ​ខាងក្រោម នេះ ដែល​អ្នក​អាច​អនុវត្ត​បាន​ដើម្បី​មាន​ផ្នត់​គំនិតល្អ ៖

១. គោលការណ៍​ទាំង​បី
លោក Berman បាន​ប្រាប់​មក​ថា ទាំង​ក្នុង​ការ​ដឹកនាំ និង​ក្នុង​ជីវិត​លោក​តែងតែ​គោរព​តាម​គោលការណ៍​ទាំង​បី​សំខាន់​ៗ​របស់​លោក ។ គោលការណ៍​ទី​មួយ គឺ លោក​តែងតែ​បង្ហាញ​អំណរ​គុណ​ដោយ​ស្មោះត្រង់​ទៅ​មនុស្ស​ដែល​បាន​ជួយ​លោក ។ ទី​ពីរ គឺ​លោក​តែងតែ​ព្យាយាម​ជៀសវាង​ការ​វាយតម្លៃ​លើ​អ្នក​ដទៃ ។ ផ្ទុយ​មក​វិញ​លោក​ព្យាយាម​ស្វែង​យល់​វិញ ។ និង​ចុង​ក្រោយ​គេ គឺ​ចង​ចាំ​ថា មិន​មាន​អ្វី​ដែល​ត្រូវ​ទាំងស្រុង ឬ​ខុស​ទាំងស្រុង​ទេ ។ ដូច្នេះ​ប្រសិនបើ​បុគ្គលិក​មាន​កំហុសឆ្គង​កុំ​ផ្តោត​ស្មារតី​លើ​ការ​ស្តីបន្ទោស​តែ​គិត​ពី​ដំណោះស្រាយ​វិញ ។

២. ដើរតួ​ជា​អ្នក​ឆ្លៀតឱកាស
ការ​គិត​ថា ខ្លួន​ជា​ជន​រង​គ្រោះ គឺជា​គំនិត​ដែល​មិនល្អ​ជាងគេ​សម្រាប់​សហគ្រិន ។ ដោយហេតុ​ដូចនេះ​ប្រសិនបើ​អ្នក​ជួបនឹង​ឧបសគ្គ ឬ​បញ្ហា​ណាមួយ​មើលទៅ​វា​ជា​ឱកាស​ក្នុង​ការ​រៀនសូត្រ​វិញ ។ បើ​អ្នក​បាន​ប្រព្រឹត្ត​កំហុសឆ្គង​ណាមួយ​អ្នក​គួរតែ​ទទួលយក​កំហុស និង​ដើរទៅ​មុខ​ទៀត ដោយ​ជៀសវាង​ការ​ប្រព្រឹត្ត​កំហុសឆ្គង​ដដែល ។

៣. ឈប់​ដើរ​ឈ្លោះ​គ្នា​ជាមួយ​អ្នក​ដទៃ
ត្រូវ​ចង​ចាំ​ថា ទស្សនៈ​មនុស្ស គឺ​ពិតជា​សំខាន់​ណាស់ ។ ប្រសិនបើ​អ្នក​បង្កើត​បរិស្ថាន​មួយ​ដែល​អវិជ្ជមាន និង​ពោរពេញ​ដោយ​ជម្លោះ​នោះ​អ្នក​ដែល​ធ្វើការ​ជាមួយ​អ្នក​មិន​អាច​ផ្តោត​ស្មារតី​លើ​ការងារ​បាន​ឡើយ ។

អ្នក​គួរតែ​យល់​ដឹង​ពី​អារម្មណ៍​របស់​អ្នក និង​កត្តា​ដែល​ឆាប់​ធ្វើ​ឲ្យ​អ្នក​ខឹង ។ ពេល​ដែល​អ្នក​ប្រទះ​ឃើញ​ថា ខ្លួន​កំពុង​តែ​ចាប់ផ្តើម​ស្ត្រេ​ស ឬ​ខឹង​ខ្លាំង អ្នក​ត្រូវ​រំលឹក​ឡើង​វិញ​ពី​មូលហេតុ​ដែល​អ្នក​ត្រូវ​ស្ងប់​អារម្មណ៍ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ