ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​បង្កើត​យុទ្ធសាស្ត្រ​អាជីវកម្ម​ដែល​ផ្តោត​សំខាន់​លើ​អតិថិជន

4 ឆ្នាំ មុន

អតិថិជន គឺជា​ផ្នែក​សំខាន់​ជាងគេ​សម្រាប់​អាជីវកម្ម​នីមួយ​ៗ ។ មតិយោបល់​ចំណាប់អារម្មណ៍ និង​តម្រូវការ​របស់​ពួក​គេ គឺជា​កត្តា​ដែល​ជំរុញ​ដល់​ការ​លក់​របស់​អ្នក ។ ប្រសិនបើ​អ្នក​មិន​ទទួល​អតិថិជន​ឲ្យ​បាន​ល្អ​ទេ​នោះ​អ្នក​នឹង​ជួប​ឧបសគ្គ​ក្នុង​ការ​រក្សា​អតិថិជន​ដែល​ស្មោះត្រង់ ។ វិធី​ខាងក្រោម​នេះ​ដែល​អ្នក​អាច​អនុវត្ត​តាម…

អតិថិជន គឺជា​ផ្នែក​សំខាន់​ជាងគេ​សម្រាប់​អាជីវកម្ម​នីមួយ​ៗ ។ មតិយោបល់​ចំណាប់អារម្មណ៍ និង​តម្រូវការ​របស់​ពួក​គេ គឺជា​កត្តា​ដែល​ជំរុញ​ដល់​ការ​លក់​របស់​អ្នក ។ ប្រសិនបើ​អ្នក​មិន​ទទួល​អតិថិជន​ឲ្យ​បាន​ល្អ​ទេ​នោះ​អ្នក​នឹង​ជួប​ឧបសគ្គ​ក្នុង​ការ​រក្សា​អតិថិជន​ដែល​ស្មោះត្រង់ ។ វិធី​ខាងក្រោម​នេះ​ដែល​អ្នក​អាច​អនុវត្ត​តាម ដើម្បី​បង្កើត​យុទ្ធសាស្ត្រ​ផ្តោត​សំខាន់​លើ​អតិថិជន​សម្រាប់​ក្រុមហ៊ុន ឬ​អាជីវកម្ម ៖

១. ធ្វើ​ឲ្យ​វា​ក្លាយជា​ផ្នែក​មួយ​នៃ​វប្បធម៌​ក្រុមហ៊ុន
ការ​ឲ្យ​តម្លៃ និង​អាទិភាព​ដល់​អតិថិជន​គួរតែ​ត្រូវ​បាន​អនុវត្ត​ក្នុង​គ្រប់​ផ្នែក​និង​កម្រិត​នៃ​ក្រុមហ៊ុន​ឬ​អាជីវកម្ម​របស់​អ្ន ក​។ ពេល​ដែល​ក្រុមការងារ​ទាំងអស់​របស់​អ្នក​ទទួលយក​តម្លៃ និង​ចេញ​សកម្មភាព ដើម្បី​បង្ហាញ​តម្លៃ​របស់​ក្រុមហ៊ុន​ហើយ អតិថិជន​ងាយ​នឹង​ជឿ​ទុកចិត្ត​របស់​អ្នក​ច្រើន​ជាង ។ អ្នក​ក៏​អាច​រួម​វា​ចូល​ក្នុង​គុណសម្បត្តិ​មួយ​ពេល​ដែល​ជ្រើសរើស​បុគ្គលិក​ថ្មី​ផង​ដែរ ។ ដូច្នេះ​អ្នក​អាច​រកបាន​បុគ្គលិក​ដែល​មាន​តម្លៃ​នេះ​ស្រាប់ ។

២. តាមដាន​រង្វាស់
ការ​មាន​យុទ្ធសាស្ត្រ គឺជា​ជំហាន​ដំបូង​ដែល​អ្នក​ត្រូវធ្វើ ។ ប៉ុន្តែ​អ្នក​មិន​អាច​ដឹង​បាន​ទេ​ថា​យុទ្ធសាស្ត្រ​របស់​អ្នកមាន​ប្រសិទ្ធិ​ភាព ឬ​អត់​ប្រសិនបើ​អ្នក​មិន​មាន​វិធី​ក្នុង​ការ​វាស់វែង​ច្បាស់លាស់ ។ កត្តា​ដែល​អាច​វាស់វែង​បាន​មាន​ដូច​ជា​រយៈពេល​ដែល​អតិថិជន​របស់​អ្នក​ប្រើ​សេវា​របស់​អ្នក​ប្រាក់​ចំណូល​ដែល​បាន​ពី​អតិថិជន​ថ្មី បន្ទាប់​ពី​អនុវត្ត​យុទ្ធសាស្ត្រ​នេះ ឬ​ចំណាប់អារម្មណ៍​របស់​អតិថិជន​ដែល​ត្រូវ​បាន​បង្ហាញ​លើ​ប្រព័ន្ធ​សង្គម​ជាដើម ។

៣. មើលទៅ​អតិថិជន​ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ
អាជីវកម្ម​ជា​ច្រើន​ចាត់​ទុក​អតិថិជន​ជា​បញ្ហា ប៉ុន្តែ​ប្រសិនបើ​ក្រុមហ៊ុន ឬ​អាជីវកម្ម​របស់​អ្នក​ដំណើរការ​មិន​បាន​ល្អ វា​ប្រហែលជា​មាន​ន័យ​ថា អ្នក​មិន​អាច​ផ្គត់ផ្គង់​បាន​អ្វី​ដែល​អតិថិជន​ចង់បាន ។ ដូច្នេះ​អតិថិជន​មិនមែន​ជា​បញ្ហា​ទេ ។ ផ្ទុយ​មក​វិញ អ្នក​គួរតែ​ចាត់​ទុក​ពួក​គេ​ជា​ដំណោះស្រាយ​របស់​អ្នក​វិញ ។ អ្នក​គួរតែ​ប្រមូល​មតិយោបល់ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ជួប​ប្រទះ និង​ស្វែងរក​បញ្ហា​ថ្មី​ៗ​ទៀត​ដែល​ក្រុមហ៊ុន​អ្នក​អាច​ដោះស្រាយ​បាន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ