ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥​នាក់ជិះទូក​​មក​ពី​មើល​គេ​រាំ​ធុងបាស់​ក្នុង​ពិធីកាន់បិណ្ឌ​​ ជួបគ្រោះ​​​បាត់ខ្លួន​ម្នាក់​

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មនុស្ស​ចំនួន​៥​នាក​់​បាន​ជិះទូក​មក​ពី​មើល​គេ​រាំ​ធុងបាស់​ក្នុងពិធីកាន់បិណ្ឌ​ ស្រាប់តែ​លិច​ទូក​ បណ្តាល​ឱ្យ​​បុរស​ម្នាក់​​​បាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​​​២១ កញ្ញា ឆ្នាំ​២០១៩​​ ហើយ​ត្រូវ​បាន​គេ​រក​សព​ឃើញ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៩…

ខេត្តកំពង់ធំ ៖ មនុស្ស​ចំនួន​៥​នាក​់​បាន​ជិះទូក​មក​ពី​មើល​គេ​រាំ​ធុងបាស់​ក្នុងពិធីកាន់បិណ្ឌ​ ស្រាប់តែ​លិច​ទូក​ បណ្តាល​ឱ្យ​​បុរស​ម្នាក់​​​បាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​​​២១ កញ្ញា ឆ្នាំ​២០១៩​​ ហើយ​ត្រូវ​បាន​គេ​រក​សព​ឃើញ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៩ ​ត្រង់​​ចំណុច​ក្នុង​ទឹកស្ទឹង​សែន ខាងលិច​វត្ត​កំពង់​ជ្វា​ក្នុង ភូមិសាស្ត្រ​ឃុំ​គោល ស្រុកប្រាសាទសំបូរ ។ ​

​ជន​រង​គ្រោះដែលស្លាប់​​ឈ្មោះ សយ សាន ភេទប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ជ្វា ឃំ​ុ​គេ​ា​ល ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។​

បើ​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ វុន ឆុ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ​បាន​ប្រាប់​ឱ្យ​ដឹង​​ថា មុនពេលកើតហេតុ ​កាលពី​​យប់​ថ្ងៃ​ទី​២១ ខែ​ក​ញ្ញ គាត់​បាន​អុំ​ទូក​ទៅ​វត្ត​កំពង់​ជ្វាក្នុង​ គេ​ា​ល​បំណង​ទៅ​កាន់បិណ្ឌ ហើយ​នៅ​ក្នុង​កម្មវិធី​នោះ​​មាន​ចាក់​ធុងបាស់​​រាំ​លេង​កំសាន្ត​សប្បាយ​ផងដែរ ​។ ពេលនោះ​​គាត់​ក៏​បាន​ជូ​ប​ជន​រង​គ្រោះមាន​ស្ថាន​ភាព​ស្រវឹងស្រា គាត់​មិនដឹង​ថា​​ជនរងគ្រោះ​​ផឹក​ស្រវឹង​មកពីណា​នោះ​ទេ ​។ បន្ទាប់​មកគាត់​ក៏​បាន​ជួប​ឈ្មេ​ាះ ឆៅ អូ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ និង​ឈ្មេ​ាះ ហៀ​ង គឹ​ម​ជាង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ហើយ​ក៏ប​បួល​គ្នា​ទៅ​ផឹក​ស្រា​.សមុខ​វត្ត​អស់​ចំនូ​ន​២​លី​ត្រ រួច​ក៏​នាំ​គ្នា​ដេ​ី​រ​ត្រឡប់​មក​វិញ​ឈរ​មេ​ី​ល​អ្នក​រាំ​បាន​ប្រហែល​៣០​នាទី ​ទើប​បបួល​គា្ន​មក​ផ្ទះ ហើយ​គាត់​ក៏​ហៅ​កូនប្រុស​ឈ្មេ​ាះ​វុ​ន ចាន់​ត្រា អាយុ​៦​ឆ្នាំ​ មក​ជាមួយ​ដែរ ។

តាម​ប្រភពដដែលបាន​បន្ត​ថា ពេល​នាំគ្នា​មក​ដល់​ទូក ជន​រង​គ្រោះជិះ​ខាង​ក្បាលទូក ចំណែក​​គាត់​អង្គុយ​នៅ​​កន្សៃ​ជា​អ្នក​អុំទូក និង​មនុស្ស​ទៀត​នាក់​ទៀត​ជិះ​នៅ​ចំ​កណ្ដាល​ទូក លុះពេលអុំ​ទូក​បាន​ប្រហែល​២០​ម៉ែត្រ ​ស្រាប់តែ​​ទូក​បាន​ផ្អៀងហើយ​ក៏មានទឹក​ចូល ពេលនោះ​អ្នក​នៅ​កណ្តាល​ទូក​ខំ​បាចទឹក​ចេញ លុះ​អុំ​ទូក​បាន​ប្រហែលជា​៦០​ម៉ែត្រ​ទៀត ស្រាប់តែ​ជនរងគ្រោះ​នៅ​មិន​ស្ងៀមក៏​​ផ្អៀង​ទូក​បណ្ដាល​អេ​ា​យ​លិច ។ ភ្លាម​នេ​ាះ​​គាត់​​បាន​ហែល​ទៅ​ចាប់​កូនប្រុស​យក​មក​ដាក់​លើ​គេ​ា​គ ចំណែក​អ្នក​ផ្សេងៗទៀត​​បាន​ហែល​រៀង​ៗខ្លូ​ន​ដល់​លើ​គេ​ា​ក​អស់ បាត់​តែ​ជន​រង​គ្រោះ ។ ពេល​នោះ​ពួក​គាត់​​បាន​យក​ទូក​ផ្សេង​ទៅ​ជួយ​មុជទឹក​រាវ​រក និង​ប្រាប់​ដល់​ក្រុម​គ្រូ​សារ​ជន​រង​គ្រោះ​ឲ្យ​មក​ជួយ​រក​ដែរ តែ​មិន​ឃេ​ី​ញឡើយ​ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២២ ទេ​ី​បរក​ឃេ​ី​ញ​សព​ ។

នៅ​ពេល​ទទួល​​បាន​ព​័ត៌​៌​មានខាងលើ​​ភ្លាម កម្លាំង​ជំនាញ​នគរបាល​ស្រុក, នគរបាល​ប៉ុស្ដិ៍​ឃុំ​គេ​ា​ល និង​លេ​ា​ក​គ្រូពេទ្យ​ម​ណ្ឌ្​ល​សុខភាព បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ និង​ពិនិត្យសព​ រកឃើញ​ថា​ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​​ប្រាកដមែន​ មិន​ជាប់ពាក់ព័ន្ធ​​នឹង​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ណាមួយ​ឡើយ រួច​ក៏​ប្រគល់​សព​ជូន​ក្រុម​គ្រួសារដើម្បី​រៀបចំ​​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ