ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​បញ្ជូន​ទ័ព​ថែម​ទៅ​ឈូង​សមុទ្រ​ អី​ុ​រ៉​ង់​ព្រមាន

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អ៊ី​រ៉​ង់ ៖ សហរដ្ឋអាមេរិក​នឹង​បញ្ជូន​ទ័ព​បន្ថែម​ទៅ​កាន់​ឈូង​សមុទ្រ​ពែ​រ្ស៍ ជា​សេចក្ដី​សម្រេចចិត្ត​មួយ​ដែល​បាន​ធ្វើ​១​ស​ប្ដា​ហ៍​ក្រោយ​ការ​វាយប្រហារ​ប្រឆាំង​បណ្ដា​ទីតាំង​ប្រេងកាត​អា​រ៉ា​ប៊ី​សា​អូឌីត​។ ការ​វាយប្រហារ​នោះ​ត្រូវ​បាន​ក្រុង​វ៉ា​ស៊ិន​តោន​ទម្លាក់​ការ​ទទួលខុសត្រូវ​លើ​អ៊ី​រ៉​ង់​។ ការ​បន្ថែម​ទ័ព​អា​មេ​រិ​ក​ទៅ​កាន់​តំបន់​នោះ ធ្វើ​ឡើង​តាម​សំណើ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត និង​របស់​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក​។ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​លោក​MARK ESPER​បញ្ជាក់​នា​ថ្ងៃ​ទី​២០​កញ្ញា​ថា…

សហរដ្ឋអាមេរិក​-​អ៊ី​រ៉​ង់ ៖ សហរដ្ឋអាមេរិក​នឹង​បញ្ជូន​ទ័ព​បន្ថែម​ទៅ​កាន់​ឈូង​សមុទ្រ​ពែ​រ្ស៍ ជា​សេចក្ដី​សម្រេចចិត្ត​មួយ​ដែល​បាន​ធ្វើ​១​ស​ប្ដា​ហ៍​ក្រោយ​ការ​វាយប្រហារ​ប្រឆាំង​បណ្ដា​ទីតាំង​ប្រេងកាត​អា​រ៉ា​ប៊ី​សា​អូឌីត​។

ការ​វាយប្រហារ​នោះ​ត្រូវ​បាន​ក្រុង​វ៉ា​ស៊ិន​តោន​ទម្លាក់​ការ​ទទួលខុសត្រូវ​លើ​អ៊ី​រ៉​ង់​។ ការ​បន្ថែម​ទ័ព​អា​មេ​រិ​ក​ទៅ​កាន់​តំបន់​នោះ ធ្វើ​ឡើង​តាម​សំណើ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត និង​របស់​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក​។ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​លោក​MARK ESPER​បញ្ជាក់​នា​ថ្ងៃ​ទី​២០​កញ្ញា​ថា នេះ​ជា​វិធានការ​ដំបូង​ដែល​យើង​បាន​ចាត់ ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​វាយប្រហារ​ទាំង​នោះ​។ ទិស​ដៅ​គឹ​ធានា​ដល់​ការ​ធ្វើ​ចរាចរ​ដោយ​សេរី​នៃ​ទំនិញ​ពិសេស​ប្រេងកាត ក្នុង​តំបន់​ឈូង​សមុទ្រ​។ រួច​ម្យ៉ាងទៀត​វា​ជា​កិច្ច​ការពារ​បណ្ដា​ច្បាប់​អន្តរជាតិ ហើយ​សាកល្បង​ចាប់បង្ខំ​អ៊ី​រ៉​ង់​ឲ្យ​វិល​មក​រក​ផ្លូវ​ការទូត​។

ក្រៅពី​ការ​ដាក់​ពង្រាយ​កងទ័ព​បន្ថែម​នេះ​សហរដ្ឋអាមេរិក បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ​ប្រឆាំង​ធនាគារកណ្ដាល​អ៊ីរ៉​ង់​។ ក្រុង​វ៉ា​ស៊ិ​ន​តោន​និយាយ​ថា ចង់​រាំង​ខ្ទប់​រាល់​ការ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​អ៊ី​រ៉​ង់​ឆ្ពោះ​មក​ឲ្យ​បណ្ដា​ក្រុម​ដែល​ចាត់​ទុក​ថា​ជា​ក្រុម​ភេរវកម្ម​។ ចំណែក​អ៊ី​រ៉​ង់​បន្ត​បដិសេធ​ថា ពុំ​បាន​ដឹកនាំ​ការ​វាយប្រហារ​កាលពី​ចុង​ស​ប្ដា​ហ៍​មុន​ឡើយ​។

ប្រមុខ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ី​រ៉​ង់ កាលពី​ថ្ងៃ​ទី​២១​កញ្ញា​បាន​ព្រមាន​ថា គ្រប់​ប្រទេស​ដែល​វាយ​ប្រហារ​អ៊ី​រ៉​ង់ នឹង​ឃើញ​ដែនដី​ពួក​គេ​ក្លាយជា​ទីលាន​នៃ​ការ​ប្រយុទ្ធ​។​ការ​ព្រមាន​នេះ​ធ្វើ​ឡើង​ក្រោយ​​ការ​ប្រកាស​ពី​ការ​បញ្ជូន​ទ័ព​អា​មេ​រិ​ក​បន្ថែម មក​កាន់​ឈូង​សមុទ្រ​ពែ​រ្ស៍​។ មេបញ្ជាការ​រូប​នោះ​ឧត្ដមសេនីយ​ហូ​សេន​សាឡា​មី ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​តេ​ហេ​រ៉​ង់​និយាយ​ថា នរណា​ក៏​ដោយ​ដែល​ចង់​ឲ្យ​ដែនដី​ខ្លួន​ក្លាយជា​ទីលានប្រយុទ្ធ​សំខាន់ ចូរ​លើកគ្នា​មក​ចុះ​។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​២០​កញ្ញា ធ្លាប់​បាន​បរិហារ​ពី​ការ​កើនឡើង​ខ្លាំង​នៃ​ការ​ឈ្លានពាន​របស់​អ៊ី​រ៉​ង់ ហើយ​ប្រកាស​ថា​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ បាន​អនុម័ត​ការ​ដាក់​ពង្រាយ​កងទ័ព​បន្ថែម​នៅ​ឈូង​សមុទ្រ ដែល​នឹង​មាន​លក្ខណៈ​ការពារ​។

ចំណែក​អនុរដ្ឋមន្ត្រី​ការ​បរទេស​អា​រ៉ា​ប៊ី​សា​អូឌីត លោក​អា​ដែល​អាល់​ជូ​បេ​អៀរ​បាន​ព្រមាន​ថា ប្រទេស​របស់​លោក​នឹង​ចាត់​បណ្ដា​វិធានការ​សម​ស្រប ក្រោយ​ការ​វាយប្រហារ​ថ្ងៃ​ទី​១៤​កញ្ញា ពេល​ការ​ស៊ើ​ប​អង្កេត​របស់​អ​.​ស​.​ប​កំណត់​ថា តើ​ការ​វាយប្រហារ​ទាំងនោះ​ចេញ​មក​ពី​ខាង​ណា​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ