ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​តាម​ទឹកទន្លេ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​ស្រុក​ជល​គី​រី​បានអោយ​ដឹង​ថា សព​បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្តែត​តាម​ទឹកទន្លេ​ពី​ត្បូង​ទៅ​ជើង​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទីរ​សៀ​ក​ថ្ងៃ​ទី​២១ កញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្បាលកោះ​ឬ​ស្សី​ដ​ង្គួ​ច ស្ថិត​ក្នុងភូមិ​ឫស្សី​ដ​ង្គួ​ច ឃុំ​ជលសារ ស្រុក​ជល​គី​រី…

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​ស្រុក​ជល​គី​រី​បានអោយ​ដឹង​ថា សព​បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្តែត​តាម​ទឹកទន្លេ​ពី​ត្បូង​ទៅ​ជើង​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទីរ​សៀ​ក​ថ្ងៃ​ទី​២១ កញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្បាលកោះ​ឬ​ស្សី​ដ​ង្គួ​ច ស្ថិត​ក្នុងភូមិ​ឫស្សី​ដ​ង្គួ​ច ឃុំ​ជលសារ ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង ។

សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​ស្រុក​ជល​គិរី​បានអោយ​ដឹង​បន្ត​ថា សព​បុរស​ដែល​អណ្តែត​តាម​ទឹក​នេះ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ហើយ​សព​មាន​សភាព​ហើម​ស្អុយ ទៅ​ហើយ និង​បាន​អណ្ដែត​ទឺ​ក​ទន្លេ​ហូរ​ពី​ត្បូង​ទៅ​ជើង ។ សព​ជន​រង​គ្រោះ​មាន​ស្លៀក​ខោខ្លី​ពណ៌​ខ្មៅ​ឆ្នូត​សងខាង ពាក់​អាវយឺត​ពណ៌​ខ្មៅ​ក្រហម​ដៃខ្លី ។

តាម​ប្រភព​ដដែល​បានអោយ​ដឹង​បន្ត​ទៀត​ថា បន្ទាប់​ពី​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹកទន្លេ​ខាងលើ​នេះ​ភ្លាម លោកនាយ​រង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ជលសា លោក​មេ​ភូមិ​ឫស្សី​ដ​ង្កួ​ច និង​កម្លាំង​ប្រជា​កា​ពារ​បាន​នាំ​គ្នា​រុញច្រាន​ចង​សព​ទុក​ជាប់​នឹង​ដើមឈើ​នៅ​ចំនុច​ខាងលើ ។

អាជ្ញាធរ​មូលដ្ឋាន​សូម​ប្រកាស​ដល់​បងប្អូន​ណា​ដែល​បាន​បាត់​សមាជិកគ្រួសារ​ដូច​មាន​ភិនភាគ​ដូច​ខាងលើ​នេះ សូម​មក​ទំនាក់ទំនង​លោក​អធិការ​នគ​បាល​ស្រុក​ជល​គី​រី​ដើម្បី​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ