ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន! អាកា​រៈ​​​កង្វះ​ជាតិ​ប៉ូ​តា​ស្យូ​ម​ក្នុង​ឈាម ដែល​អ្នកមិន​គួរ​រំលង​

4 ឆ្នាំ មុន

អ្នក​ប្រាកដជា​ធ្លាប់​ដឹង​ហើយ​ថា តុល្យភាព​របស់​ជាតិ​អេ​ឡិច​ត្រូ​លី​ត្រ​ក្នុង​រាង​កាយ​គឺ​មាន​សារៈ​សំខាន់​​ណាស់ ជា​ពិសេស​សម្រួល​ដល់​មុខងារ​បេះដូង​តែ​ម្តង ប៉ុន្តែ​បើសិនជា​មានការ​កង្វះ​ជាតិ​ប៉ូ​តា​ស្យូ​ម​វិញ វា​អាច​នឹង​ប្រឈម​នឹង​ផលវិបាក​ចំពោះ​សុខភាព​ច្រើន​ដូច​ជា​បញ្ហា​នៅ​ផ្លូវ​រំលាយ​អាហារ​ជាដើម​។​ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​អាកា​រៈ​មួយ​ចំនួន​នៃ​ការ​កង្វះ​ជាតិ​កាលស្យូម​ក្នុង​ឈាម ដែល​អ្នក​គួរតែ​ខ្វល់ខ្វាយ​។ ១-រឹង​សាច់ដុំ ៖ ការ​ថយ​ចុះ​របស់​ជាតិ​ប៉ូ​តា​ស្យូ​ម នឹង​បណ្តាល​ឲ្យ​ខូច​ដល់​មុខងារ​សាច់ដុំ​ដូច​ជា…

អ្នក​ប្រាកដជា​ធ្លាប់​ដឹង​ហើយ​ថា តុល្យភាព​របស់​ជាតិ​អេ​ឡិច​ត្រូ​លី​ត្រ​ក្នុង​រាង​កាយ​គឺ​មាន​សារៈ​សំខាន់​​ណាស់ ជា​ពិសេស​សម្រួល​ដល់​មុខងារ​បេះដូង​តែ​ម្តង ប៉ុន្តែ​បើសិនជា​មានការ​កង្វះ​ជាតិ​ប៉ូ​តា​ស្យូ​ម​វិញ វា​អាច​នឹង​ប្រឈម​នឹង​ផលវិបាក​ចំពោះ​សុខភាព​ច្រើន​ដូច​ជា​បញ្ហា​នៅ​ផ្លូវ​រំលាយ​អាហារ​ជាដើម​។​ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​អាកា​រៈ​មួយ​ចំនួន​នៃ​ការ​កង្វះ​ជាតិ​កាលស្យូម​ក្នុង​ឈាម ដែល​អ្នក​គួរតែ​ខ្វល់ខ្វាយ​។

១-រឹង​សាច់ដុំ ៖ ការ​ថយ​ចុះ​របស់​ជាតិ​ប៉ូ​តា​ស្យូ​ម នឹង​បណ្តាល​ឲ្យ​ខូច​ដល់​មុខងារ​សាច់ដុំ​ដូច​ជា ខ្សោយ​សាច់ដុំ រឹង​សាច់ដុំ និង​រមួល​សាច់ដុំ (​រមួលក្រពើ​)​។ បើសិនជា​មិន​យកចិត្តទុកដាក់​ពី​រឿង​នេះ​ទេ វា​នឹង​បណ្តាល​ឲ្យ​កង្វះ​សារធាតុ​ក្នុង​កោសិកា និង​ខូច​សាច់ដុំ ដែល​នាំ​ឲ្យ​រឹង​សាច់ដុំ និង​ឈឺ​សាច់ដុំ​បាន​។

២-បេះដូង​លោត​ខុសធម្មតា ៖ ការ​បំពេញ​មុខងារ​របស់​សាច់ដុំ​បេះដូង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​ប្រមូល​ចរន្តអគ្គិសនី​ពិសេស​។ យ៉ាងណាមិញ ការ​កង្វះ​ជាតិ​ប៉ូ​តា​ស្យូ​ម​ក្នុង​ការ​ដឹកនាំ​ការ​កន្ត្រាក់​បេះដូង​នឹង​នាំ​ឲ្យ​បេះដូង​លោត​ខុស​ចង្វាក់​បាន​។

៣-បញ្ហា​ក្រពះ​ពោះវៀន ៖ មាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​ដឹង​ថា ការ​ទល់លាមក និង​ហើមពោះ​អាច​ជា​សញ្ញា​មួយ​នៃ​ការ​កង្វះ​ជាតិ​ប៉ូ​តា​ស្យូ​ម​។ ព្រោះ​កាលណា​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម​មិន​គ្រប់គ្រាន់ វា​នឹង​ធ្វើ​ឲ្យ​សាច់ដុំ​ក្នុង​ពោះវៀន​មិន​អាច​ធ្វើការ​បាន​ល្អ​ឡើយ​។

៤-ធី​ង​ធោ​ង​និង​វិលមុខ ៖ នេះ​ដោ​យាសរ​តែ​តុល្យភាព​ទឹក និង​អេ​ឡិច​ត្រូ​លី​ត្រ​ត្រូវ​បាន​រំខាន​នៅ​ពេល​កង្វះ​ជាតិ​ប៉ូ​តា​ស្យូ​ម​។ រឿង​នេះ​ក៏​ធ្វើ​ឲ្យ​នោម​ច្រើន និង​បណ្តាល​ឲ្យ​កង្វះ​សម្ពាធ​ឈាម បូក​រួម​នឹង​ប​អាកា​រៈ​ធី​ង​ធោ​ង និង​វិលមុខ​ទៀត​។

៥-នោម​ញឹក ៖ នៅ​ពេល​តម្រងនោម​មិន​អាច​ថែរក្សា​តុល្យភាព​ជាតិ​ទឹក និង​អេ​ឡិច​ត្រូ​លី​ត្រ​បាន​ដោ​យាស​រការ​កង្វះ​ជាតិ​ប៉ូ​តា​ស្យូ​ម វា​នឹង​បណ្តាល​ឲ្យ​បាត់បង់​ជាតិ​ទឹក​ធ្ងន់ធ្ងរ និង​បណ្តាល​ឲ្យ​នោម​ញឹក និង​ស្រេកទឹក​ខ្លាំង ដែល​ទាំងនេះ​សុទ្ធតែ​ជា​សញ្ញា​របស់​អាកា​រៈ​កង្វះ​ជាតិ​ប៉ូ​តា​ស្យូ​ម​ហើយ​។

៦-ជ្រុះ​សក់ ៖ ការ​កង្វះ​ជាតិ​ប៉ូ​តា​ស្យូ​ម​អាច​នឹង​ធ្វើ​ឲ្យ​កើនឡើង​នូវ​ជាតិ​សូ​ដ្យូ​ម​ច្រើន​នៅ​ជុំវិញ​ឬ​ស​សក់ ដែល​មិន​អាច​បឺត​ស្រូប​ជីវជាតិ​សំខាន់​ៗ​ដើម្បី​សក់​លូតលាស់​បាន​។​ដូច្នេះ ការ​បង្កើន​ការ​ទទួលទាន​ជាតិ​ប៉ូ​តា​ស្យូ​ម​ប្រហែលជា​ជួយ​ដោះស្រាយ​បញ្ហា​សក់​ជ្រុះ និង​ជំរុញ​ដល់​ការ​លូត​លាស់​សក់​ទៀត​ផង​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ