ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​សម្រាប់​ស្ត្រី​រាំងរដូវ​ ​ចង់​សម្រក​ទម្ងន់

4 ឆ្នាំ មុន

ការ​រ៉ាំ​ង​រដូវ​គឺជា​រឿង​ធម្មតា​របស់​មនុស្ស​ស្រី ហើយ​ក៏​មិន​អាច​កំណត់​រោគវិនិច្ឆ័យ​អ្វី​បាន​ដែរ​។ ការ​ធាត់​ឡើង​ទម្ងន់​គឺជា​ផ្នែក​មួយ​ពិបាក​នឹង​ទទួលយក​ណាស់​សម្រាប់​ស្ត្រី​រ៉ាំ​ង​រដូវ ហើយ​វា​ក៏​អាច​បណ្តាល​​ឲ្យ​ប្រឈម​នឹង​បញ្ហា​សុខភាព​ជា​ច្រើន​ទៀត​ផង​បើសិនជា​មិន​បាន​គ្រប់គ្រង​ល្អ​ទេ​។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​ផ្តល់​សំខាន់​ទៅ​លើ​អ្វី​ដែល​អ្នក​ញ៉ាំ​ក្នុង​ពេល​រ៉ាំ​ង​រដូវ​អាច​ជយ​យ​គ្រប់គ្រង មិន​ឲ្យ​ឡើង​ទម្ងន់​ក្នុង​ពេល​រ៉ាំ​ង​រដូវ​បាន​។ សូម​បញ្ជាក់​ថា រឿង​នេះ​មិនមែន​មាន​ន័យ​ថា អាច​ជួយ​ឲ្យ​អ្នក​ទទួល​បាន​រាង​កាយ​ដូច​កាលពី​អាយុ​ខ្ទង់…

ការ​រ៉ាំ​ង​រដូវ​គឺជា​រឿង​ធម្មតា​របស់​មនុស្ស​ស្រី ហើយ​ក៏​មិន​អាច​កំណត់​រោគវិនិច្ឆ័យ​អ្វី​បាន​ដែរ​។ ការ​ធាត់​ឡើង​ទម្ងន់​គឺជា​ផ្នែក​មួយ​ពិបាក​នឹង​ទទួលយក​ណាស់​សម្រាប់​ស្ត្រី​រ៉ាំ​ង​រដូវ ហើយ​វា​ក៏​អាច​បណ្តាល​​ឲ្យ​ប្រឈម​នឹង​បញ្ហា​សុខភាព​ជា​ច្រើន​ទៀត​ផង​បើសិនជា​មិន​បាន​គ្រប់គ្រង​ល្អ​ទេ​។

ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​ផ្តល់​សំខាន់​ទៅ​លើ​អ្វី​ដែល​អ្នក​ញ៉ាំ​ក្នុង​ពេល​រ៉ាំ​ង​រដូវ​អាច​ជយ​យ​គ្រប់គ្រង មិន​ឲ្យ​ឡើង​ទម្ងន់​ក្នុង​ពេល​រ៉ាំ​ង​រដូវ​បាន​។ សូម​បញ្ជាក់​ថា រឿង​នេះ​មិនមែន​មាន​ន័យ​ថា អាច​ជួយ​ឲ្យ​អ្នក​ទទួល​បាន​រាង​កាយ​ដូច​កាលពី​អាយុ​ខ្ទង់ ២០​ឆ្នាំ​ឡើង​វិញ​នោះ​ទេ តែ​វា​ជា​វិធី​ជួយ​ឲ្យ​អ្នក​ទទួល​បាន​សុខភាព​ល្អ​។

១-ទឹកឃ្មុំ៖ នៅ​ពេល​អ្នក​ស្ថិត​ក្នុង​ដំណាក់កាល​ត្រៀម​រ៉ាំ​ង​រដូវ ឬ​កំពុង​រ៉ាំ​ង​រដូវ​ហើយ អ័រម៉ូន​ភេទ​អេ​ស្ត្រូ​ជែ​ន ឬ​ប្រូ​ជេ​ស្តេ​រ៉ូ​ន​នឹង​ថយ​ចុះ ដែល​ជា​ហេតុ​នាំ​ឲ្យ​អ្នកចេះ​តែ​ឃ្លាន​ញ៉ាំ​របស់​ផ្អែម​ៗ​។ អារម្មណ៍​​ប្រែប្រួល​មុន​ពេល និង​ក្នុង​ពេល​រ៉ាំ​ង​រដូវ​ក៏​កើត​មាន​ញឹកញាប់​ផង​ដែរ​។ ទឹកឃ្មុំ​គឺជា​ជាតិ​ផ្អែម​ធម្មជាតិ​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាង​ល្អ​ដើម្បី​ជំនួស​ជាតិ​ស្ករ ហើយ​ក៏​អាច​ជួយ​គ្រប់គ្រង​តម្រូវការ​ញ៉ាំ​ផ្អែម​ដើម្បី​កុំ​ឲ្យ​ធាត់​លើស​ទម្ងន់ និង​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​ដែរ​។

២-គ្រាប់​ធញ្ញជាតិ ៖ ក្នុង​ពេល​ស្ត្រី​រ៉ាំ​ង​រដូវ ការ​រំលាយ​អាហារ​អាច​នឹង​យឺត​។ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​វា​ក្លាយជា​កត្តា​នាំ​ឲ្យ​ធាត់​ឡើង​ទម្ងន់​ក្នុង​ពេល​រ៉ាំ​ង​រដូវ​។ ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​នឹង​ជួយ​បង្កើន​ចង្វាក់​នៃ​ការ​រំលាយ​អាហារ​កាន់តែ​លឿន​ជាង​មុន​បាន​។ ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​ទៀងទាត់​ជួយ​បង្ការ​ការ​ទល់លាមក និង​ជំរុញ​ឲ្យ​ទទួល​បាន​ទម្ងន់​ប្រកបដោយ​សុខភាព​ល្អ បង្ការ​ជំងឺ​បេះដូង ទឹកនោមផ្អែម​ប្រភេទ​២ និង​មហារីក​។ អាហារ​សម្បូរ​ជាតិ​សរសៃ​ខ្ពស់​គឺ​មាន​កាឡូរី​ទាប ហើយ​អ្នក​អាច​រកបាន​យ៉ាង​ស្រួល​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ​។

៣-សណ្តែកសៀង ៖ សារធាតុ Phytoestrogen គឺជា​សារធាតុ​មួយ​ប្រភេទ​មាន​លក្ខណៈ​ដូច​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​ដែរ ដែល​មាន​ក្នុង​សណ្តែកសៀង​។ ក្នុង​ពេល​រ៉ាំ​ង​រដូវ អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​មានការ​ថយ​ចុះ​យ៉ាង​ខ្លាំង ដែល​អាច​ប៉ះពាល់​ដល់​អារម្មណ៍ និង​បង្ក​ភាព​អ​តុល្យភាព​អ័រម៉ូន​ក្នុង​រាង​កាយ ព្រមទាំង​បង្ក​ជា​ទម្លាប់​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព​ទៀត​ផង​។ សម្រាប់​អាហារ​សម្បូរ​សារធាតុ Phytoestrogen ប្រហែលជា​អាច​ជួយ​បន្ថយ​អាកា​រៈ​រ៉ាំ​ង​រដូវ​មួយ​នេះ​បាន​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ