ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ខាងកើត​ស្ពាន​នាគ​ទើបតែ​ធ្វើ​រួច​ថ្មី​ៗ​មិន​ទាន់​សម្ពោធ​ផង​ត្រូវ​បាន​រង​ការ​ខូច​ទៅ​វិញ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ផ្លូវ​ស្ពាន​នាគ​ដែល​ប្ដូរ​ឈ្មោះ​ទៅ​ជា​ផ្លូវ​វិ​ថី​សម្ដេច​សុខ អាន គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​ទើប​ស្ថាបនា​រួច​កាលពី​ពេល​ថ្មី​ៗ​មិន​ទាន់​ទាំង​បាន​សម្ពោធ​ផង​នោះ ត្រូវ​បាន​រង​ការ​ខូច​ខ្ទេចខ្ទី​បណ្ដើរ​ទៅ​វិញ ។ ដែល​ករណី​នេះ​អាច​នាំ​ឲ្យ​មានការ​ខាតបង់​ថវិកា ជាតិ​រាប់​លាន​រៀល​អាច​ជា​ការ​ធ្វើ​ខ្ចី​ខ្ជា​រ ដោយសារ​តែ​ធ្វើ​ផ្លូវ​មិន​មានគុណ​ភាព​តាម​បច្ចេកទេស…

ខេត្តសៀមរាប ៖ ផ្លូវ​ស្ពាន​នាគ​ដែល​ប្ដូរ​ឈ្មោះ​ទៅ​ជា​ផ្លូវ​វិ​ថី​សម្ដេច​សុខ អាន គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​ទើប​ស្ថាបនា​រួច​កាលពី​ពេល​ថ្មី​ៗ​មិន​ទាន់​ទាំង​បាន​សម្ពោធ​ផង​នោះ ត្រូវ​បាន​រង​ការ​ខូច​ខ្ទេចខ្ទី​បណ្ដើរ​ទៅ​វិញ ។ ដែល​ករណី​នេះ​អាច​នាំ​ឲ្យ​មានការ​ខាតបង់​ថវិកា ជាតិ​រាប់​លាន​រៀល​អាច​ជា​ការ​ធ្វើ​ខ្ចី​ខ្ជា​រ ដោយសារ​តែ​ធ្វើ​ផ្លូវ​មិន​មានគុណ​ភាព​តាម​បច្ចេកទេស ។

ផ្លូវ​មួយ​នេះ​មិន​មាន​រថយន្ត​ធំ​ៗ​បើក​ឆ្លងកាត់​នោះ​ទេ គឺ​មាន​តែ​ប្រភេទ​រថយន្ត​ទេសច​ណ៍ តែ​ប៉ុណ្ណោះ​ចុះ​ហេតុ​អ្វី​បាន​ឆាប់​ខូច​ទៅ​វិញ​យ៉ាង​លឿន​ដូច​ភ្លែ​ក​បន្ទោ​ល​បែប​នេះ ? ក្រៅពី​ផ្លូវ​មួយ​ខ្សែរ​នេះ​នៅ​មាន​ផ្លូវ​ជា​ច្រើន​ទៀត​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ស្ថាបនា​ដោយ​ក្រុមការងារ​អាជ្ញាធរ​អប្សរា​បាន​រង​ការ​ខូចខាត​ដូច​គ្នា ខណៈ​ពេល​ដែល​ទើបនឹង​ធ្វើ ថ្មី​ៗ ។ គេ​មិនដឹង​ថា ការ​ធ្វើ​ផ្លូវ​ឆាប់​ខូច​បែប​នេះ បណ្ដាល​មក​ពី​កត្តា​អ្វី​នោះ​ទេ ។

តាម​សម្តី​លោក ឡុ​ង កុសល អ្នកនាំពាក្យ​របស់​អាជ្ញាធរ​អប្សរា​បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​នៅ​វេលា​ម៉ោង​២​និង​១១​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែកញ្ញា​នេះ​ថា ចំពោះ​សកម្មភាព​របស់​អ្នកជំនាញ​កំពុង​ជួសជុល​នៅ​លើ​ដងផ្លូវ​ស្ពាន​នាគ ប្តូរ​ឈ្មោះ ទៅ​ជា​ផ្លូវ​សម្តេច សុខ អាន គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា​នោះ គឺ​ពួក​គាត់​ជា​អ្នក​ដើរ​ពិនិត្យ​មើល​ជា​រៀងរាល់ថ្ងៃ បើ​មាន​កន្លែង​ណា​ទឹក​ដក់ ឬ​គ្រ​ហុ​ក​ធ្វើ​ឲ្យ​ខូច គឺ​ពួក​គាត់​ជា​អ្នកធ្វើការ​ជួល​ជុល​ទាំងអស់ ។ ជាក់ស្តែង​ដូច​ផ្លូវ​មុខ​សណ្ឋាគារ​សុខា​សៀមរាប​នេះ​ស្រាប់ ។

សូម​បញ្ជាក់​ថា ចំពោះ​នៅ​ក្នុង​ក្រុង​សៀមរាប​វិញ​មាន​ផ្លួ​វ​មួយ​ចំនួន​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​គ្រប់គ្រង​ដោយ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ខេត្ត សង្កាត់ ក្រុង (​ល​) និង​កំពុង​រង​ការ​ខូចខាត​មួយ​ចំនួន​ធំ​ផង​ដែរ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ជាប់​គ្នា​ប៉ុន្មាន​ថ្ងៃមុន​ថ្ងៃ​ភ្ជុំបិណ្ឌ​ធំ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ