ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាំ​ចេក​រាល់ថ្ងៃ​ មាន​អត្ថ​ប្រយោជន៍​ដែល​អ្នក​ស្មាន​មិន​ដល់​នោះ​ទេ

4 ឆ្នាំ មុន

ការ​ទទួលទាន​ចេក​រាល់ថ្ងៃ​នឹង​អាច​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​បាន​រហូត​ដល់​ទៅ​៤០​ភាគរយ​។ នេះ​បើ​យោង​តាម​ឯកសារ​បរទេស​មួយ​ស្តី​ពី​ទំនាក់ទំនង​ផ្លែ​ឈើ​និង​ជំងឺលើសឈាម​។ ចេក​មួយ​ផ្លែ​ទម្ងន់ ១១៨​ក្រាម​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម ៤៦៧​មី​លី​ក្រាម កាលស្យូម ៧​ក្រាម ម៉េ​ញេ​ស្យូ​ម ៣៤​ក្រាម វីតាមីន…

ការ​ទទួលទាន​ចេក​រាល់ថ្ងៃ​នឹង​អាច​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​បាន​រហូត​ដល់​ទៅ​៤០​ភាគរយ​។ នេះ​បើ​យោង​តាម​ឯកសារ​បរទេស​មួយ​ស្តី​ពី​ទំនាក់ទំនង​ផ្លែ​ឈើ​និង​ជំងឺលើសឈាម​។ ចេក​មួយ​ផ្លែ​ទម្ងន់ ១១៨​ក្រាម​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម ៤៦៧​មី​លី​ក្រាម កាលស្យូម ៧​ក្រាម ម៉េ​ញេ​ស្យូ​ម ៣៤​ក្រាម វីតាមីន C និង​ជាតិ​ដែក ប៉ុន្តែ​មាន​ជាតិ​ស្ករ និង​កាឡូរី​ខ្ពស់​។

បើ​យោង​ទៅ​តាម​សារព័ត៌មាន New England Journal of Medicine បានអោយ​ដឹង​ថា ការ​ទទួលទាន​ផ្លែ​ចេក​ជា​មូលដ្ឋាន​ទៀងទាត់​មួយ​ធ្វើ​អោយ​កាត់​បន្ថយ​ការ​ប្រឈម​ទៅ​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរ ក្បាល​រហូត​ដល់ ៤០​ភាគរយ​។

អ្នក​គួរតែ​ទិញ​ចេក​ណា​ដែល​មាន​សំបក​ពណ៌​លឿង ៧៥​ភាគរយ និង​មាន​ពណ៌​បៃតង​តិច​ៗ​នៅ​ខាង​ចុង​ទាំង​សងខាង​។ ចេក​ដែល​ទិញ​នោះ​គួរតែ​មាន​សភាព​ហាប់​ណែន​ល្អ ពណ៌​ស្រស់ គ្មាន​ស្នាម​ជាំ ប៉ុន្តែ​ពេល​ខ្លះ​អុច​ៗ​ពណ៌​ត្នោត លើ​សំបក​វា​គឺជា​រឿង​ធម្មតា​ទេ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ