ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ៖ អា​មេ​រិ​ក​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​មិន​គាំទ្រ​ក្រុមប្រឆាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា សហរដ្ឋអាមេរិក​បាន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​មិន​គាំទ្រ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ដែរ កំពុង​អនុវត្ត​ផែនការ​ធ្វើ​រដ្ឋប្រហារ​ទំលាក់​រាជរដ្ឋាភិបាល​កម្ពុជា​ឡើយ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា សហរដ្ឋអាមេរិក​បាន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​មិន​គាំទ្រ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ដែរ កំពុង​អនុវត្ត​ផែនការ​ធ្វើ​រដ្ឋប្រហារ​ទំលាក់​រាជរដ្ឋាភិបាល​កម្ពុជា​ឡើយ ។

លោក សុខ ឥ​សាន បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ កញ្ញា​នេះ​ថា សហរដ្ឋអាមេរិក​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​អា​មេ​រិ​ក​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​គ្មាន​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ទេ ។ ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ បាន​បញ្ជូន​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​នៅ​កម្ពុជា ។

លោក សុខ ឥ​សាន ក៏​បាន​លើក​ឡើង​ថា ទោះបី​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ខិតខំ​អួត​ក្អេងក្អាង​ដូច​ក្អាត់​ក្នុង​ក្អម និង​មានការ​ជួយ​បំប៉ោង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ខ្លះ​ក៏​មិន​អាច​យិ​ត​យោង​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​បាន​ដែរ ។ លោក​ថា​៖« មេ​ឧទ្ទាម​ក្រៅច្បាប់​ថា គណបក្សប្រឆាំង​ខ្លាំង តែ​ខ្លាំង​តាម​ការ​និយាយ​ក្អេងក្អាង​បំប៉ោង​សម្លេង​ពី​ក្រៅប្រទេស​ប៉ុណ្ណោះ ។ លោក​បន្ត​ថា នៅ​ពេល​ទាល់ច្រក​ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅច្បាប់​យក​ក្បួន​គង់​ហ៊ាន​មក​ប្រើ​ដើម្បី​បោកប្រាស់​សាធារណ ជាតិ និង​អន្តរជាតិ ។

ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅច្បាប់​អួត​ថា ខ្លួន​ជា​ចៅហ្វាយ​របស់​សហភាព​អឺរ៉ុប​ថា សហ​ភា​ពឺ​រ៉ុ​ប​ធ្វើ​តាម​ខ្លួន​ចង់​ទុក EBA គឺ​ទុក​ចង់​ឲ្យ​លុប EBA គឺ​លុប ។ លោក​បន្ថែម​ថា ឥឡូវ​នៅ​ឯ​បរទេស​ក្អេងក្អាង​ខ្លាំង​ណាស់​អាង​តែ​ផុត​ពី​ដៃ​សមត្ថកិច្ច​កម្ពុជា ។ លោក​បន្ថែម​ថា មេ​ឧទ្ទាម​ក្រៅច្បាប់​នៅ​ធ្វើ​ខ្ល​ន​ជា​អ្នកដឹង​ប្រវត្តិ​គណបក្ស​ប្រជាជន​កម្ពុជា តែ​តាម​ពិត​ដើម្បី​បង្វែងដាន​ការ​ពិត ហើយ​មួលបង្កាច់​ការ​ពិត ពាក់ព័ន្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ។

ចំពោះ​ការ​ចូល​ស្រុក​របស់​មេ​ឧ​ន្ទា​ម​ក្រៅច្បាប់ សម រ​ង្ស៊ី វិញ​រាជរដ្ឋាភិបាល​កម្ពុជា​មិន​បាន​បិទ​ច្រក​មិន​ឲ្យ​ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅច្បាប់​ចូល​ស្រុក​ទេ គ្រាន់​ថា បើ​ឃើញ​មុខ​ក្រុម​ឧទ្ទាម​នៅ​ក្នុង​ទឹកដី​កម្ពុជា​នឹង​ត្រូវ​ចាប់​វ៉ៃ​ខ្នោះ​រុញ​ចូល​គុក​ភ្លាម​ៗ ។

លោក​ក៏​បាន​លើក​ឡើង​ថា ក្រុម​ឧទ្ទាម​ក្រៅច្បាប់​មាន​សង្ឃឹមថា នឹង​មានការ​គាំទ្រ​ខ្លួន ប្រជាជន​កម្ពុជា និង​កងទ័ព​កម្ពុជា​កំពុង​ត្រៀមលក្ខណៈ​ស្វាគមន៍​យក​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ចូល​គុក ។ ចំពោះ​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ត្រូវ​អ្នកវិភាគ​ស្ថាន​ការ​សង្គម​នាំ​គ្នា​លើក​ឡើង​ថា អា​មេ​រិ​ក​ពិតជា​មិន​គាំទ្រ​ក្រុម​លោក សម រ​ង្ស៊ី ពិតមែន ព្រោះថា ក្រុម​លោក សម រ​ង្ស៊ី បាន​ចេញ​ថ្លែងការណ៍​ចំនួន​៥​ចំណុច ដោយ​ក្នុង​ចំនួន​ទាំងនោះ​មាន​ចំណុច​ខ្លះ ធ្វើ​ឲ្យ​អា​មេ​រិ​ក​មិន​ពេញចិត្ត​ដូច​ជា កាត​រៃ​លុយ ដើម្បី​ឲ្យ​កងទ័ព​ផ្តួលរំលំ​រាជរដ្ឋាភិបាល ដែល​ជា​សកម្មភាព​ឧទ្ទាម​ការ​ញុះញង់​ឲ្យ​ពលរដ្ឋ​នៅ​ក្រៅប្រទេស​ក្រោក​បះ​បោល​ប្រឆាំង​រាជរដ្ឋាភិបាល​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ