ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​សវ​នារ​ការ​ទណ្ឌិត ថោ​ង សា​រ៉ាត់ កើត​ទុក្ខ​មិន​សុខចិត្ត​រឿង​ផ្តន្ទាទោស​១​ជីវិត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សាលាឧទ្ធរណ៍​កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៩​នោះ បាន​លើកយក​សំណុំរឿង​ទណ្ឌិត​អតីត​ឧកញ៉ា ថោ​ង សា​រ៉ាត់ និង​បក្ខពួក​ដែល​កើត​ទុក​មិន​សុខចិត្ត​ចំពោះ​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទាំងមូល​ដែល​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សាលាឧទ្ធរណ៍​កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៩​នោះ បាន​លើកយក​សំណុំរឿង​ទណ្ឌិត​អតីត​ឧកញ៉ា ថោ​ង សា​រ៉ាត់ និង​បក្ខពួក​ដែល​កើត​ទុក​មិន​សុខចិត្ត​ចំពោះ​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទាំងមូល​ដែល​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត មក​បើក​សវនាការ​តាម​បណ្តឹងឧទ្ធរណ៍ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ ។

សេចក្តីរាយការណ៍​បន្ត​ថា សវនាការ​នេះ​បាន​ធ្វើ​ឡើង​ចំពោះ​មុខ​ជនជាប់ចោទ​ជា​ទណ្ឌិត​ចំនួន​៥​នាក់ គឺ ១-​អតីត​ឧកញ៉ា ថោ​ង សា​រ៉ាត់ ថៅកែ​ក្រុមហ៊ុន​៩៩៩ ត្រូវ​បាន​រថយន្ត​មន្ទីរពេទ្យ​ដឹក​ទៅ​ចូលរួម​សវនាការ និង​ជិះ​លើ​រទេះរុញ ២-​ឈ្មោះ សៀង វាសនា ៣-​ឈ្មោះ កូយ ចាន់​ថុ​ល ៤-​ឈ្មោះ មាស សម្បត្តិ និង​៥-​ឈ្មោះ ឈុ​ន ចិ​ត្រា ។

សវនាការ​ខាងលើ​ជា​សាធារណៈ និង​មានការ​សាកសួរ​លើ​ជនជាប់ចោទ​អស់​រយៈពេល​ច្រើន​ម៉ោង ទើបត្រូវ​បញ្ចប់​ទៅ​វិញ​ដោយសារ​ផុត​ម៉ោង​រដ្ឋបាល ហើយ​ប្រធាន​ក្រុមប្រឹក្សា​បាន​ប្រកាស​បិទ​អង្គ​ជំនុំជម្រះ និង​មិន​កំណត់ពេល​សវនាការ​ទៅ​ថ្ងៃក្រោយ អាស្រ័យ​លើ​ការ​ជូនដំណឹង​បន្ត​ទៀត ។

គួរ​រំលឹក​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៦ មីនា ២០១៩ សំណុំរឿង​ឃាតកម្ម​បាញ់​សម្លាប់​ឧកញ៉ា អ៉ឹ​ង ម៉េ​ង​ជឺ ពី​សំណាក់​ក្រុម​អតីត​ឧកញ៉ា ថោ​ង សា​រ៉ាត់ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​ក្រម​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ដោយ​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ​អស់​១​ជីវិត ។ សាលក្រម​បាន​ប្រកាស​​ធ្វើ​ឡើងជា​សាធារណៈ និង​ចំពោះ​មុខ​ជនជាប់ចោទ ដោយ​កំបាំង​មុខ ថោ​ង សា​រ៉ាត់ ប៉ុន្តែ​ចាត់ទុកជា​ចំពោះ​មុខ ដោយ​ជនជាប់ចោទ​មាន​មេធាវី​ការពារ​ក្តី​ចូលរួម​ស្តាប់​ក្នុង​ពិធី​ប្រកាស​សាលក្រម​នោះ ។

បន្ទាប់​ពី​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​ផ្តន្ទាទោស​លើ​ជន​ជាប់​ដាក់​ពន្ធនា​គារ​ម្នាក់​ៗ​អស់​មួយ​ជីវិត គេ​បាន​សង្កេត​ឃើញ​អ្នកស្រី ទាវ ធីតា ភរិយា​ទណ្ឌិត ថោ​ង សា​រ៉ាត់ នឹង​ក្រុម​គ្រួសារ​ជន​ជាប់​៤​នាក់​ទៀត​បាន​ស្រែក​ទ្រហោយំ​នៅ​ពេល​ក្រុម​អនុរក្ស​ពន្ធនាគារ​ព្រៃ​.​ស​នាំ​អ្នកទោស​ទៅ​ឃុំខ្លួន​បន្ត​អស់​មួយ​ជីវិត ។

ហើយ​អ្នកស្រី ទាវ ធីតា បាន​បន្លឺ​សម្លេង​ឡើង​ថា សាល​ក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ប្តី​អ្នកស្រី​អយុត្តិធម៌​ណាស់ ប្តី​អ្នកស្រី​មិន​មែន​ជា​ឃាតករ​ដូច​ការ​ចោទប្រកាន់​នោះ​ទេ ។​ការ​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​សាលក្រម​សាលា​ដំបូង​នេះ ទើបបាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ និង​ទណ្ឌិត​ទាំង​៥ នាក់ ពឹងពាក់​មេធាវី​ការពារ​ក្តី​ប្តឹង​ឧទ្ធរណ៍​តាម​ច្បាប់​កំណត់ ។

ទោះជា​យ៉ាងណា មហាជន​រង់ចាំ​មើល​បន្ត​ទៀត តើ​ក្រុម​ឃាតករ​បាញ់​សម្លាប់​មនុស្ស​កណ្តាល​បេះដូង​រាជធានី​ភ្នំពេញ ត្រូវ​សាលា​ឧ​ទ្ធ​រ​ណ៌​សម្រេច​ដូច​ម្តេច?

គួ​រំលឹក​ទៀត​ថា ជន​រង​គ្រោះ​គឺ​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ ថៅកែ​ក្រុមហ៊ុន​ស៊ីម៉ង់ត៍​ត្បូង​ពេជ្រ ត្រូវ​ឃាតករ​បាញ់​សម្លាប់​កាលពី​យប់​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៤ នៅ​មុខ​ហាង​លក់​ផ្លែ​ឈើ​យីហោ «​ឡោ​តិច​សេង​» ស្ថិត​ក្នុង​ខណ្ឌចំការមន ។

ក្រោយ​ពី​កើត​មាន​អំពើ​ឃាតកម្ម​នោះ សមត្ថកិច្ច​នគរបាល​ព្រហ្ម​ទណ្ឌ​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា រហូត​ចាប់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​នោះ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ