ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង​2​យប់​ជាប់​ៗ​គ្នា និង​ទឹក​អូរ​​ព្រំដែន​ហក់​ឡើង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ដោយសារ​ព្រះ​ភិ​រុណ​បាន​បង្អុរ​2​យប់​ជាប់​ៗ​គ្នា រាំង​តែ​ពេល​ថ្ងៃ គឺ​យប់​ថ្ងៃ​ទី​20 និង​ទី​21 ខែកញ្ញា ឆ្នាំ​2019 ព្រមទាំង​មានទឹក​ហូរ​ធ្លាក់​ពី​ដី​ថៃ​មក​ទៀត…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ដោយសារ​ព្រះ​ភិ​រុណ​បាន​បង្អុរ​2​យប់​ជាប់​ៗ​គ្នា រាំង​តែ​ពេល​ថ្ងៃ គឺ​យប់​ថ្ងៃ​ទី​20 និង​ទី​21 ខែកញ្ញា ឆ្នាំ​2019 ព្រមទាំង​មានទឹក​ហូរ​ធ្លាក់​ពី​ដី​ថៃ​មក​ទៀត បាន​ធ្វើ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត រង​ការ​ជន់​លិច ។ ហើយ​ពេល​នេះ​អាជ្ញាធរ​ក្រុង​អះអាង​ថា បាន​ត្រៀម​ទីទួល​សុវត្ថិភាព​ជា​ស្រេច ដើម្បី​ជួយ​ដល់​ពលរដ្ឋ​នា​ពេល​ខាង​មុខ​នេះ​។

សេចក្តីរាយការណ៍​បន្ត​ថា ផ្លូវជាតិ​លេខ​5 ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត ប្រហែល​200​ម៉ែត្រ មាន​ជំនន់​ទឹកភ្លៀង​ហូរ​កាត់ ហើយ​ទឹកអូរ​ព្រំដែន​បាន​ហក់​ឡើង​ខ្លាំង​នេះ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ពី​លោក​គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​។

ជាមួយ​គ្នា​នេះ​ដែរ លោក​អភិបាលក្រុង​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ជំនន់​ទឹកភ្លៀង​ដែល​ហូរ​បុក​ពី​ដី​ថៃ​ក្នុងស្រុក​អារញ្ញ ក៏​បាន​ធ្លាក់​មក​ដល់​ភូមិ​អូរ​នាង សង្កាត់​ផ្សារ​កណ្តាល ជា​ពិសេស​ហូរ​ដល់​ចំណុច​ផ្លូវបត់​ចូល​ទៅ​តំបន់​ឧ​ស្សហកម្ម​អូរ​នាង​ហើយ​។

ទោះជា​យ៉ាងណា លោក​បន្ត​ថា ពេល​នេះ​អាជ្ញាធរ​បាន​និង​កំពុង​កាយ​មុខទឹក​តាម​ទី​ទំនាប​ផ្សេង​ៗ ដើម្បី​បញ្ចៀស​ជំនន់​ទឹកភ្លៀង​ទាំងនេះ​ឲ្យ​ធ្លាក់​ទៅ​អូរ​ព្រំដែន​។ លោក​អភិបាលក្រុង​បញ្ជាក់​ថា លោក​នឹង​ដឹកនាំ​ក្រុមការងារ​ចុះ​ទៅ​ពិនិត្យ​មើល​ទឹកជំនន់​ដែល​ហូរ​បុក​ពី​ថៃ​នៅ​ភូមិ​អូរ​នាង ដើម្បី​យក​គ្រឿងចក្រ​ទៅ​កាយ​រំដោះ​ទឹក​ឲ្យ​ធ្លាក់​ទៅ​ទី​ផ្សេង​ៗ​វិញ ដោយ​ខ្លាច​ប៉ះពាល់​ដល់​តំបន់​ឧស្សាហ​កម្ម ព្រោះ​មាន​កម្មករ​បំរើ​ការងារ​នៅ​ទីនោះ​រាប់​សិប​នាក់​ឯណោះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ