ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​លោត​ពី​អគារ​ជាន់​ទី​១៦ ផ្អើល​​ទាំង​ថ្ងៃ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​បុរស​ម្នាក់​បាន​ធ្វើ​អត្តឃាត​ខ្លួនឯង ដោយ​លោត​ពីលើ​អគារ​ជាន់​ទី​១៦ នៃ​អគារ​កាស៊ីណូ​សា​ឡុ​ង សម្លាប់​ខ្លួន ដោយ​សង្ស័យ​ថា ទាស់សម្តី​គ្នា​ជាមួយ​សង្សារ​របស់​ខ្លួន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​និង​១៥​នាទី​រសៀល…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​បុរស​ម្នាក់​បាន​ធ្វើ​អត្តឃាត​ខ្លួនឯង ដោយ​លោត​ពីលើ​អគារ​ជាន់​ទី​១៦ នៃ​អគារ​កាស៊ីណូ​សា​ឡុ​ង សម្លាប់​ខ្លួន ដោយ​សង្ស័យ​ថា ទាស់សម្តី​គ្នា​ជាមួយ​សង្សារ​របស់​ខ្លួន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២១ ខែកញ្ញា ស្ថិត​នៅ​ក្រុម​ទី​២៧ ក្នុងភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​នេះ​ឈ្មោះ ថន ហៅ​ញ៉ា​ញ់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ចុងភៅ ស្នាក់​នៅ​កន្លែង​កើតហេតុ (​ប្រមាណ​ជាង​២​ខែ​មក​ហើយ​) មានស្រុក​កំណើត​នៅ​ខេត្តតាកែវ ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ពាក់ព័ន្ធ​នឹង​ករណី​លោត​សម្លាប់​នេះ គឺ​មិន​ទាន់​មាន​ប្រភព​ណា​មួយ​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​អំពី​មូលហេតុ ដែល​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​លោត​សម្លាប់​ខ្លួន​នោះ​នៅឡើយ​ទេ ។ គ្រាន់តែ​មាន​សាក្សី​ម្នាក់​បាន​ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​បាន​លោត​ពី​ជាន់​ទី​១៦ សម្លាប់​ខ្លួន ហើយ​មូលហេតុ​គឺ មក​ពី​មាន​ទំនាស់​ជាមួយ​សង្សារ​តែ​ប៉ុណ្ណោះ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត ដើម្បី​ឲ្យ​បានដឹង​ពី​មូលហេតុ​ច្បាស់​នៃ​ករណី​អត្តឃាតកម្ម​នោះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ