ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ព្រៃ​បង្ក្រាប​ទី​តាំង​លាក់​ឈើ​ប្រណីត​មួយ​កន្លែង​នៅ​ស្រុក​តា​វែង

13 ឆ្នាំ មុន

ខេត្ត​រតនគិរី ៖ កាល​ពី​ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ​២០១០​ លោក​អៀង សាវ៉េត នាយ​អធិ​​ការ​ដ្ឋាន រដ្ឋ​បាល​ព្រៃ​ឈើ​មេ​គង្គ បាន​ដឹក​នាំ​មន្ត្រី​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​រតន​គិរី ចុះ​ត្រួត​​ពិនិត្យ​មើល​ផល-អនុ​ផល​ព្រៃ​ឈើ ដែល​ប្រមូល​បាន​ពី​ការ​​ឈូស​ឆាយ​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ក្នុង​​តំបន់​១ របស់​ក្រុម​ហ៊ុន​ក្រុង​ប៊ុក រតនគិរី អភិ​វឌ្ឍន៍​កៅស៊ូ ស្ថិត​នៅ​ឃុំ​តាវែង​លើ ស្រុក​តា​វែង ។ ជា​មួយ​នឹង​​ការ​ចុះ​ត្រួត​ពិនិត្យ​នេះ ក៏​បាន​ស្រាវ​ជ្រាវ​រុក​រក​ឃើញ​ និង​ចាប់​ឃាត់​ឈើ​អារ​ជ្រុង​​ប្រភេទ​ធ្នង់

ខេត្ត​រតនគិរី ៖ កាល​ពី​ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ​២០១០​ លោក​អៀង សាវ៉េត នាយ​អធិ​​ការ​ដ្ឋាន រដ្ឋ​បាល​ព្រៃ​ឈើ​មេ​គង្គ បាន​ដឹក​នាំ​មន្ត្រី​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​រតន​គិរី ចុះ​ត្រួត​​ពិនិត្យ​មើល​ផល-អនុ​ផល​ព្រៃ​ឈើ ដែល​ប្រមូល​បាន​ពី​ការ​​ឈូស​ឆាយ​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ក្នុង​​តំបន់​១ របស់​ក្រុម​ហ៊ុន​ក្រុង​ប៊ុក រតនគិរី អភិ​វឌ្ឍន៍​កៅស៊ូ ស្ថិត​នៅ​ឃុំ​តាវែង​លើ ស្រុក​តា​វែង ។ ជា​មួយ​នឹង​​ការ​ចុះ​ត្រួត​ពិនិត្យ​នេះ ក៏​បាន​ស្រាវ​ជ្រាវ​រុក​រក​ឃើញ​ និង​ចាប់​ឃាត់​ឈើ​អារ​ជ្រុង​​ប្រភេទ​ធ្នង់ នាង​នួន និង​គ្រញូង​ចំនួន​២៨៥​កំណាត់ ស្មើ​នឹង​​ជាង​៨៣​ម៉ែត្រ​គូប ដែល​ជន​ល្មើស​បាន​ប្រមូល​ផ្តុំ​​យក​មក​គរ​ទុក​នៅ​ជាប់​ទី​តាំង​រោង​ម៉ាស៊ីន​អារ​ឈើ​របស់​ក្រុម​ហ៊ុន​ខាង​លើ ។

លោក​វង សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​រតន​គិរី បាន​បញ្ជាក់​ប្រាប់​​​ថា ឈើ​ទាំង​នេះ​ត្រូវ​បាន​សមត្ថ​កិច្ច​​ប្រមូល​ និង​ដឹក​ជញ្ជូន​យក​មក​រក្សា​ទុក​នៅ​កន្លែង​មាន​សុវត្ថិ​ភាព​ ព្រម​​ទាំង​​ចង​ក្រង​សំណុំ​រឿង​តាម​នីតិ​​វិធី​នៃ​ច្បាប់​ស្តី​ពី​ព្រៃ​ឈើ ។ ជា​មួយ​គ្នា​នេះ ​លោក​អៀង សាវ៉េត បាន​បញ្ជាក់​ថា ​យោង​តាម​បទ​បញ្ជា​របស់​លោក​ច័ន្ទ សារុន​​ រដ្ឋ​មន្ត្រី​ក្រសួង​កសិ​កម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ និង​លោក​ឆេង គឹម​ស៊ុន ប្រតិភូ​រាជ​រដ្ឋា​ភិ​បាល​ទទួល​បន្ទុក​​ជា​ប្រធា​រដ្ឋ​បាល​ព្រៃ​ឈើ​ សមត្ថ​កិច្ច​​រដ្ឋ​បាល​ព្រៃ​ឈើ​មូ​ល​ដ្ឋាន​នឹង​បន្ត​ការ​រុក​រក​ និង​បង្ក្រាប​ការ​ធ្វើ​​អាជីវ​កម្ម និង​សន្និ​ធិ​ឈើ​ខុស​ច្បាប់​ទាំង​នៅ​ក្នុង និង​ក្រៅ​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ដទៃ​ទៀត ក្នុង​ដែន​សមត្ថ​​កិច្ច​របស់​ខ្លួន​ឱ្យ​ដូច​ភ្លៀង​រលឹម ៕