ប៉ះទង្គិច​គ្នា​ជា​​ថ្មី​រវាង​ប៉ូលិស ​និង​បាតុករ​នៅជិត​ព្រំ​ដែន (មាន​វីដេអូ)


​ក្រុង​ហុងកុង ៖ ប៉ូលិស ​និង​បាតុករ​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៩ ​បាន​ប៉ះទង្គិច​គ្នា​រយៈពេល​ខ្លី​នៅ​ក្រុង​ហុងកុង ត្រង់​ជិត​ព្រំដែន​ជាមួយ​ចិនដីគោក ខណៈ​មាន​ការ​អំពាវនាវ តាម​អ៊ី​ន​ធើ​រ​ណេ​ត​កាន់តែ​ច្រើន​ឲ្យ​មាន​បាតុកម្ម​ និង​កូដកម្ម មុន​ពេល​ខួប​គន្លឹះ​២ ​ក្នុង​នោះ​មាន​ខួប​ថ្ងៃ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​និង​ខួប​នៃ​ចលនា​ឆ័​ត្រ​នៅ​ហុងកុង​។

ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក ​និង​កាណុង​បាញ់​ទឹក ប្រឆាំង​ពួក​បាតុករ​រ៉ា​ឌី​កាល់​ក្រុម​តូច​ៗ ដែល​​នាំ​គ្នា​ដាក់​បា​រ៉ា​ស់រាំង​ផ្លូវ ​និង​គប់​ដុំ​ថ្ម​ព្រមទាំង​ដប​សាំង​ដុត នៅ​TUEN MUN ​នាភាគ​ពាយ័ព្យ​ហុងកុង​។ បាតុករ​ច្រើន​នាក់​ត្រូវ​ចាប់ខ្លួន ​ប៉ុន្តែ​ការ​ប៉ះទង្គិច​គ្នា​មិនសូវ​ខ្លាំងក្លា ដូច​ការ​ប៉ះទង្គិច​គ្នា​នា​ចុង​ស​ប្ដា​ហ៍​មុន​ៗ​ឡើយ​។

បណ្ដា​វី​ដេ​អូ​បង្ហាញ​ប៉ូលិស​ប្រើ​ឧស្ម័ន​ម្រេច​កាលពី​ថ្ងៃ​ទី​២១ ​កញ្ញា ​ក្នុង​ទីក្រុង ​YUEN LONG ​ប្រឆាំង​បុរស​ម្នាក់​អាយុ​៧៣​ឆ្នាំ ជា​សកម្មជន​ដែល​គេ​ស្គាល់​ក្រោម​សហ្ស​នាម​ថា អ៊ុំ​ចាន់​ដែល​អំពាវនាវ​ដល់​កងកម្លាំង​ប៉ូលិស​ឲ្យ​មានការ​អត់ធ្មត់​ចំពោះ​ពួក​បាតុករ​។

ក្នុង​បទ​សម្ភាសន៍​មួយ​នៅ​ក្រុង​វ៉ា​ស៊ិ​ន​តោន ​ជាមួយ​AFP មេដឹកនាំ​ចលនា​ប្រជាធិបតេយ្យ​ហុងកុង​សំខាន់​៣​រូប បាន​បរិហារ​កាលពី​ថ្ងៃ​ទី​២១​កញ្ញា​ថា ហុងកុង​បាន​ក្លាយជា​ក្រុង​ប៉ូលិស​មួយ ដែល​នៅ​​ទីនោះ កងកម្លាំង​ប៉ូលិស​មាន​បេសកកម្ម រាំង​ខ្ទប់​ការ​តវ៉ា​របស់​ប្រជាជន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ