មន្ត្រី​នគរបាល​ម្នាក់​ជួប​គ្រោះ​លើ​ផ្លូវ​៦០​ម៉ែត្រ​យ៉ាង​រន្ធត់


រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ម្នាក់​ខណៈ​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​ត្រឡប់​ទៅ​ផ្ទះ​ស្រាប់តែ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​បាន​បើក​បត់​ឆ្លងផ្លូវ​ជ្រុល​ទៅ​បុក​ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង​ដែល​បើកបរ​ដោយ​មន្ត្រី​នគរបាល​ម្នាក់ បណ្តាល​ឲ្យ​ម៉ូតូ​ដួល​ចូល​ក្រោម​រថយន្ត ហើយកៀបជាប់​​អ្នកបើកបរ​ម៉ូតូ​​ស្លាប់​​ក្រោមរថយន្ត​តែម្តង​។

ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៩ ទល់មុខ​​ក្រុមហ៊ុនមែរ​ស៊ឺដេស ផ្លូវ​៦០​ម៉ែត្រ ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ជឹ​ម រតនៈ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​មន្ត្រី​នគរបាល ឋានន្តរ​ក​ស័ក្តិ​អនុសេនីយ៍ឯក​ពាក់​ស​ក្ត័​៣ ស្នាក់​នៅ​ភូមិ​អន្លង់​គង​ចាស់ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ មាន​ប្រពន្ធ​ឈ្មោះ ល​ក្ខិ​ណា មានកូន​២​នាក់ (​ក្នុង​នោះ​ស្រី​ម្នាក់ និង​ប្រុស​ម្នាក់​) ។ ដោយឡែក​ភាគី​ខាង​រថយន្ត​ទំនិញ​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​ស៊ី​ហ​នុ ៣A-៥៨៨៣ បាន​បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ខាងលើ​ដែល​គេ​ស្គាល់​ថា មន្ត្រី​នគរបាល​យាម​នៅ​ស្ថានទូត​មួយ បាន​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១HH-៧៧១០ ចេញពី​កន្លែងធ្វើការក្នុង​​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​៦០​ម៉ែត្រ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​មធ្យម ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​បន្ត​ថា លុះ​មន្ត្រី​នគរបាល​រង​គ្រោះ​បើកបរ​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​ដឹក​ទំនិញ​ម៉ាក់​ហ៊ី​យ៉ា​ន​ដាយ ពណ៌​ស បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​៦០​ម៉ែត្រ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បាន​បត់​ឆ្វេង​ឆ្លងផ្លូវ ជ្រុល​ទៅ​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង បណ្តោយ​អោយ​ម៉ូតូ​ដួល​ចូល​ក្រោម​រថយន្ត​អូស​ចំងាយ​៥​ម៉ែត្រ ព្រមទាំង​អ្នក​កៀប​ជាប់​បើកបរ​ម៉ូតូ​ស្លាប់​ក្រោម​រថយន្ត​តែ​ម្តង ។ ចំណែក​អ្នកបើកបរ​រថយន្ត​ក៏​បាន​គេចខ្លួន​បាត់ ។

បន្តិច​ក្រោយមក គេ​ឃើញ​វត្តមាន​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​ចរាចរណ៍​ខណ្ឌមានជ័យ បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយក៍​បាន​ទំនាក់ទំនង​ហៅ​សាច់ញាតិ​ជន​រង​គ្រោះ មក​ដល់​កន្លែង​កើតហេតុ​ទើប​ដឹង​ថា ជន​រង​គ្រោះជា​មន្ត្រី​នគរបាល​ពាក់​ស​ក្ត័​៣​ពិតប្រាកដ​មែន ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​លិខិត​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ​និង​រថយន្ត ត្រូវ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុងភ្នំពេញ បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​រួច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ