អីយ៉ា​! ព្រឿ​ង សុ​ជាតិ បំបាក់ ភួង ពិសិដ្ឋ បោះបង់​កាល​ប្រកួត​ក្នុង​ទឹក​ទី​២


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ការ​ប្រកួត​គូ​ពានរង្វាន់​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ កាលពី​ថ្ងៃ​សៅរ៍ ទី​២១ ខែកញ្ញា ឆ្នាំ​២០១៩ ត្រូវ​បាន​បញ្ចប់​ទៀត​ហើយ ដោយ​ការ​ប្រកួត​ដែល​ទើប​បញ្ចប់​នេះ គឺ​បង្គោល​ខៀវ ព្រឿ​ង សុ​ជាតិ បាន​វាយបំបាក់​កីឡាករ ភួង ពិសិដ្ឋ ឱ្យ​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​២ ហើយ​ដណ្ដើម​បាន​កៅអី​៨​នាក់​។ ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ស្រទាប់​មហាជន ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​ស្ទុះស្ទារ​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​។

ការ​ប្រកួត​សម្រាប់​ស​ប្តា​ហ៍​ថ្មី​នេះ ឃើញ​ថា នៅ​តែ​មានការ​ប្រកួត​ទាក់ទាញ​ជា​ធម្មតា ដោយ​មាន​ការ​ចូលរួម​ប្រយុទ្ធ​សុទ្ធតែ​គូ​ឈ្នះ​ជុំ​ទី​១ ខណៈ​ដែល​អ្នក​មក​ចូលរួម​ទស្សនា​នៅ​តែ​ពេញ​ជុំវិញ​រេញ បើ​ទោះ​មាន​ភ្លៀង​បង្អុរ​មក​រំខាន​ក៏​ដោយ​។

សម្រាប់​គូប្រកួត​ដែល​មានឈ្មោះ​វាយ​ដណ្តើម​ពានរង្វាន់​នៅ​ក្នុង​ថ្ងៃ​នោះ សុទ្ធតែ​បញ្ចេញ​កម្លាំង​ដាក់​គ្នា​បាន​ល្អ ដោយ​ទាំង​កីឡាករ​អ្នក​ឈ្នះ និង​អ្នក​ចាញ់​សុទ្ធតែ​បើក​ឆាកប្រយុទ្ធ​ដាក់​គ្នា​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​មានឱកាស​បាន​ឡើង​ទៅ​វគ្គ​បន្ត​។

នេះ​ជា​ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​ជើងឯក TV5 KNOCK OUT SERIES By (k-Cement) ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​រដូវ​កាល​ទី​៦ ក្នុង​ជុំ​ទី​២ អាទិត្យ​ទី​២​។ គូប្រកួត​ពាន​កីឡាករ ភួង ពិសិដ្ឋ ក្លិប​រាជសីហ៍​ខេត្តរតនៈគិរី ប៉ះ​ជាមួយ​កីឡាករ ព្រឿ​ង សុ​ជាតិ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២​។

ហើយ​ក្រោយ​បញ្ចប់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​នេះ បង្គោល​ខៀវ បាន​បំបាក់​បង្គោល​ក្រហម ឱ្យ​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​២​តែ​ម្តង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ