ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ក្រុម​ប្រដាប់​ដោយ​កាំបិត​និង​ដុំ​ថ្ម​បើក​ឆាកប្រយុទ្ធ​គ្នា​ផ្អើល​ផ្លូវ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជន​ទំនើង​២​ក្រុម​ប្រដាប់​ដោយ​កាំបិត​និង​ដុំ​ថ្ម​បាន​បើក​ឆាកប្រយុទ្ធ​គ្នា​នៅ​តាម​ដងផ្លូវ​សាធារណៈ ប៉ុន្តែ​ពុំ​ទាន់​ឈាន​ដល់​មាន​របួស​ស្នាម​នៅឡើយ​ទេ ដោយសារ​តែ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​ល្បាត​ទៅ​ទាន់ ហើយ​បាន​ចូល​ទៅ​អន្តរាគមន៍ ក៏​ត្រូវ​ក្រុម​ជន​ទំនើង​ទាំងនោះ​មិនដឹង​ថា​ក្រុម​ណា​ជា​ក្រុម​ណា​ទេ​បាន​វាយ​មក​លើ​នគរបាល បណ្ដាល​ឲ្យ​រង​របួស​ជើង​ម្នាក់​។ ភ្លាម​ៗ​នោះ​ដោយសារ​តែ​មាន​គ្នា​តិច​មិន​អាច​អន្តរាគមន៍​បាន ទើប​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១​បាន​សុំ​កម្លាំង​នគរបាល​អន្តរាគមន៍​ពិសេស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ទៅ​ជួយ​បង្ក្រាប​បាន​ដោយ​ចាប់ខ្លួន​បាន​១​ក្រុម​មាន​គ្នា​៦​នាក់…

រាជធានី​ភ្នំពេញ ៖ ជន​ទំនើង​២​ក្រុម​ប្រដាប់​ដោយ​កាំបិត​និង​ដុំ​ថ្ម​បាន​បើក​ឆាកប្រយុទ្ធ​គ្នា​នៅ​តាម​ដងផ្លូវ​សាធារណៈ ប៉ុន្តែ​ពុំ​ទាន់​ឈាន​ដល់​មាន​របួស​ស្នាម​នៅឡើយ​ទេ ដោយសារ​តែ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​ល្បាត​ទៅ​ទាន់ ហើយ​បាន​ចូល​ទៅ​អន្តរាគមន៍ ក៏​ត្រូវ​ក្រុម​ជន​ទំនើង​ទាំងនោះ​មិនដឹង​ថា​ក្រុម​ណា​ជា​ក្រុម​ណា​ទេ​បាន​វាយ​មក​លើ​នគរបាល បណ្ដាល​ឲ្យ​រង​របួស​ជើង​ម្នាក់​។

ភ្លាម​ៗ​នោះ​ដោយសារ​តែ​មាន​គ្នា​តិច​មិន​អាច​អន្តរាគមន៍​បាន ទើប​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១​បាន​សុំ​កម្លាំង​នគរបាល​អន្តរាគមន៍​ពិសេស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​ទៅ​ជួយ​បង្ក្រាប​បាន​ដោយ​ចាប់ខ្លួន​បាន​១​ក្រុម​មាន​គ្នា​៦​នាក់ ចំណែកឯ​១​ក្រុម​ទៀត​បាន​រត់គេច​ខ្លួន​បាត់​អស់​។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​បេតុង​កែង​នឹង​ផ្លូវ​វេ​ង​ស្រេង ត្រង់​ចំណុច​ច្រកចូល​វត្ត​អង្គ​តា​មិ​ញ ភូមិ​ត្រពាំង​ថ្លឹង ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជន​ទំនើង​ទាំង​៦​នាក់​ខាងលើ​នោះ​រួម​មាន ១-​ឈ្មោះ កុង យូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាង​កញ្ចក់ ២-​ឈ្មោះ ពុំ ប៊ុ​ន​ថន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជាង​កញ្ចក់ ៣-​ឈ្មោះ ពេជ្រ ហាក់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិត ៤-​ឈ្មោះ​ច​ន សុធា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិត ៥-​ឈ្មោះ យឺន ចិន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិត និង​៦-​ឈ្មោះ សុខ លឿង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិត ។ ជន​ទំនើង​ទាំង​៦​នាក់​នេះ​ស្នាក់​នៅ​បន្ទប់​ជួល ក្នុងភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

នគរបាល​ដកហូត​បាន​ដូច​ជា​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១HL-៩៦០៤, ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ ១A-៦៤៨៤, កាំបិត​១​ដើម ដុំ​ថ្ម​១​ដុំ រួម​និង​សម្ភារៈ​មួយ​ចំនួន​ទៀត​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​រំលង​អា​ធ្រា​ត្រ​នោះ​ពុំ​ដឹង​ថា​ក្រុម​ជន​ទំនើង​ទាំង​២​ក្រុម​ខាងលើ​មាន​ទំនាស់​គ្នា​រឿង​អ្វី​ទេ ស្រាប់តែ​បើក​ការ​ប្រយុទ្ធ​កាប់​ចាក់​និង​គប់​ដុំ​ថ្ម​ដាក់​គ្នា បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់ ប៉ុន្តែ​ខណៈនោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ល្បាត​ទៅ​ទាន់​ក៏​ធ្វើ​អន្តរា​គម​ន៏​ភ្លាម​ៗ​ដែរ ។

ពេល​នោះ​ដោយ​ឃើញ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ មាន​គ្នា​តិច ទើប​ក្រុម​ជន​ទំនើង​ទាំងនោះ​អត់​ខ្លាច ហើយ​បាន​តដៃ បណ្តាល​ឲ្យ​មន្ត្រី​នគរបាល​ម្នាក់​រង​របួស​ជើង ទើប​មានការ​សុំ​បន្ថែម​ម្លាំ​ង​ទៀត ហើយ​ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ផ្នែក​អន្តរាគមន៍ ពិសេស​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​សហការ​ដេញចាប់​បាន​១​ក្រុម​ចំនួន​៦​នាក់​ខាងលើ​នាំ​យក​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ចំណែក​ក្រុម​ជន​ទំនើង​១​ក្រុម​ផ្សេង​ទៀត​កំពុង​រត់គេច​ខ្លួន​នៅឡើយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ