ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​ជាង​៣០​អង្គ​នាំ​គ្នា​សែង​ដី​ចាក់​លុបជង្ហុកដែល​លំបាក​ក្នុង​ការ​ជិះ​ម៉ូតូ និង​រថយន្ត

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ឆាន់​អាហារ​ថ្ងៃត្រង់​រួចរាល់ ដោយ​មិន​បង្អង់​យូរ​ព្រះសង្ឃ ដែល​គង់នៅ​ក្នុង វត្ត​ពោធិ​មា​រាម ​ហៅ​វត្ត​ប៉ា​ហ៊ី ទាំង​ក្មេង​ទាំង​ចាស់ បាន​សស្រាក់សស្រាំ ដោយ​អ្នកខ្លះ​កាន់​ចបកាប់…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ឆាន់​អាហារ​ថ្ងៃត្រង់​រួចរាល់ ដោយ​មិន​បង្អង់​យូរ​ព្រះសង្ឃ ដែល​គង់នៅ​ក្នុង វត្ត​ពោធិ​មា​រាម ​ហៅ​វត្ត​ប៉ា​ហ៊ី ទាំង​ក្មេង​ទាំង​ចាស់ បាន​សស្រាក់សស្រាំ ដោយ​អ្នកខ្លះ​កាន់​ចបកាប់ ខ្លះ ទៀត​កាន់​បង្គី ព្រួត​ដៃ​គ្នា​សែង​ដី​ចាក់​ផ្លូវ​ដែល​មាន​ជង្ហុក​ចំនួន​២​កន្លែង ។ ហេតុការណ៍​ព្រះសង្ឃ​នាំ​គ្នា​សែង​ដី​លុប​ជង្ហុក​ផ្លូវ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២ និង​១៥​នាទី​ថ្ងៃត្រង់​ ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

បើ​តាម​ការ​រៀបរាប់​ពី​លោកតា សៀន សុ​ភក្ត្រ អាយុ​៦០​ឆ្នាំ ជា​អាចារ្យ​ប្រចាំ​វត្ត​ពោធិ​មា​រាម បាន ឱ្យ​ដឹង​ថា ដោយ​សង្កេត​ឃើញ​ផ្លូវ​ចេញចូល​ក្នុងភូមិ​ប៉ា​ហ៊ី​ជើង ឆ្ពោះទៅ​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី មានការ​លំ បាក​ចេញចូល ដោយសារ​ផ្លូវ​ក្រាល​កៅស៊ូ​២​កន្លែង ទទួល​រង​ការ​ខូចខាត​អស់​រយ​:​ពេល​ជា​យូរ​មក​ហើយ ទើប​រហូត​មក​ដល់​ពេល​នេះ ទើប​ខាង​លោក ពិភាក្សា​ជាមួយ​ព្រះ​មេគណ អ៊ា សុ​ផ​ន ព្រះ​ចៅអធិការ​វត្ត ពោធិ​មា​រាម បាន​ដក​យក​បច្ច័យ​ដែល​ពុទ្ធបរិស័ទ​ចូលរួម​ធ្វើបុណ្យ​នា​ឱកាស​ភ្ជុំបិណ្ឌ​នេះ យក​ទៅ​ទិញ​គ្រួ ស​ល្អិត​តូច​ៗ ចំនួន​២​រថយន្ត ដោយ​ក្នុង​១​រថយន្ត​តម្លៃ​៥០​ម៉ឺន​រៀល យក​មក​ចាក់​ត្រង់​កន្លែង​ខូច​ក្លាយជា​ជង្ហុក ដើម្បី​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ចេញចូល ទៅ​មក ។

លោក​បន្ត​ទៀត​ថា កន្លែង​ដែល​ទទួល​រង​ការ​ខូចខាត​មាន​ចំនួន​ពីរ​កន្លែង ស្ថិត​នៅ​ជាប់​នឹង​ផ្លូវ​ក្នុ ង​ភូមិ​ខាងលើ ហើយ​បន្ទាប់​ពី​ព្រះសង្ឃ​ទាំងអស់​ឆាន់​អាហារ​ថ្ងៃត្រង់​រួច ក៏​នាំ​គ្នា​ពលកម្ម ដើម្បី​សែង​គ្រួ​ស ថ្ម​ម៉ត់​ចាក់​លុប​ជង្ហុក​តែ​ម្តង ។

លោកតា បញ្ជាក់​ថា នេះ​ជា​ការ​រួមចំណែក​ដ៏​តិចតួច​មួយ ហើយ​ក៏​ជា​គំរូ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចេះ ថែរក្សា​ផ្លូវថ្នល់ ដើម្បី​ធ្វើ​ដំណើរ​ចេញចូល​ទាំងអស់​គ្នា ទោះបីជា​ឃើញ​ផ្លូវ​នោះ​ខូចខាត​តិចតួច​ក៏​ដោយ ត្រូវ​នាំ​គ្នា​យក​ដី​ឬ​គ្រួ​សលុប កុំ​ទុក​ដល់​ក្លាយទៅជា​ជង្ហុក ទើប​ជួសជុល​នាំ​ឱ្យ​ខាត​អស់​ថវិកា​ច្រើន ។ ម្យ៉ាងវិញទៀត បើ​យើង​នាំ​គ្នា​ថែរក្សា​ផ្លូវ​ទាំងនេះ អាច​នឹង​ប្រើប្រាស់​បាន​រយ​:​ពេល​យូរអង្វែង ហើយ​អ្នក រស់នៅ​ក្បែរផ្លូវ​នេះ ក៏​ត្រូវ​មាន​អនាម័យ ព្រោះ​ស្ថិត​នៅ​កណ្តាល​ក្រុង​តែ​ម្តង ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ