ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានី​ភ្នំពេញ​ ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​២​លាន​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ គិត​ត្រឹម​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៩​នេះ ​រាជធានី​ភ្នំពេញ​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​២.៤៤៧.១៨៣​នាក់ ស្មើនឹង៥៣,៣% នៃ​ចំនួន​សរុប​កើនឡើង​ប្រមាណ​ជិត២៨% ប្រៀប​ធៀប​នៃ​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨ ។ តួលេខ​នេះ​ ត្រូវ​បាន​លោក…

រាជធានី​ភ្នំពេញ​ ៖ គិត​ត្រឹម​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៩​នេះ ​រាជធានី​ភ្នំពេញ​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​២.៤៤៧.១៨៣​នាក់ ស្មើនឹង៥៣,៣% នៃ​ចំនួន​សរុប​កើនឡើង​ប្រមាណ​ជិត២៨% ប្រៀប​ធៀប​នៃ​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨ ។ តួលេខ​នេះ​ ត្រូវ​បាន​លោក ម៉​ម វាសនា ទីប្រឹក្សា ក្រសួង​និង​ជា​ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​ លើក​ឡើង​ក្នុង​ពិធី​បើក​សិក្ខាសាលា​អំពី «​ច្បាប់​ស្តី​ពី​ទេសចរណ៍​និង​បដិសណ្ឋារកិច្ច​ល្អ​កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​សាលា ខណ្ឌ​ជ្រោយចង្វារ ។

លោក ម៉​ម វាសនា បាន​ថ្លែង​ឲ្យ​ដឹង​ថា តាម​គោលដៅ​ឆ្នាំ​២០១៩ កម្ពុជា​នឹង​សម្រេច​ឲ្យបាន​នូវ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​៦,៧​លាន​នាក់ ហើយ​ជាក់ស្តែង​គ្រាន់តែ​ក្នុង​រយៈ​ពេល​៧​ខែ​ដើមឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​៣.៨៤០.៨៩៥​នាក់ កើនឡើង​១១,១% ក្នុង​នោះ ​រាជធានី​ភ្នំពេញ​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​២​លាន​នាក់ ស្មើនឹង​៥៣,៣% នៃ​ចំនួន​សរុប​និង​កើនឡើង​ជិត​២៨% ធៀប​ឆ្នាំ​២០១៨ ។

លោក​ថ្លែង​អះអាង​ថា ការ​អភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍​ក៏​ដូច​ជា​កំណើន​នៃ​ភ្ញៀវ​ទេសចរអន្តរជាតិ​ខាងលើ​នេះ ជា​យុទ្ធសាស្ត្រ​គឺ​ត្រូវធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​កក់ក្តៅ​ដល់​ភ្ញៀវ​ទេសចរតាម​រយៈ​នៃ​ការ​បង្កើត​ឲ្យ​មាន​ផលិតផល​ទេសចរណ៍​ថ្មី​ៗ និង​ប្រកបដោយ ភាព​វ័យឆ្លាត​ស្អាត​បៃតង​និង​រក្សា សុខ​សុវត្ថិភាព​ទេស​ចរណ៍​ឲ្យ​បាន​ល្អ​ប្រសើរ ហើយ​អ្វី​ដែល យើង​មិន​អាច​មើល​រំលង​បាន​នោះ គឺ​ការ​ចូលរួម​ក្នុង​ការ​ធ្វើ​បដិ​សណ្ឋារកិច្ច​ទទួលភ្ញៀវ​ទេស ចរណ៍​និង​ការ​ចូលរួម​អនុវត្ត​ច្បាប់​ស្តី​ពី ទេសចរណ៍ ។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា សិក្ខាសាលា​ថ្ងៃនេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ ចូលរួម​ពង្រឹង​ការ​យក​ចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​បដិសណ្ឋារកិច្ច ស្វាគមន៍​ភ្ញៀវ​ទេសចរ រួសរាយ​រាក់ទាក់ ព្រមទាំង​ផ្សព្វ​ផ្សាយ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ទេសចរណ៍​ឲ្យ​បានល្អ​ប្រសើរ ជា​ពិសេស ​ការ​ចូលរួម​សហការ​ពី​អាជ្ញា​ធរ​ដែនដី សមត្ថកិច្ចគ្រប់​លំដាប់ថ្នាក់ ក្នុង​ការចូលរួម​អនុវត្ត​នូវ​លិខិត​បទដ្ឋាន​គតិ​យុទ្ធ​នានា​ដែល​ពាក់​ព័ន្ធ​និង​អាជីវកម្ម​ទេសចរណ៍​ ។

លោក ម៉​ម វាសនា បាន​បញ្ជាក់​បន្ថែម​ថា ផលប្រយោជន៍​ដែល​បាន​មក​ពី​ការរីក​ចម្រើន​នៃ​វិស័យ​ទេស​ចរណ៍​​បាន​ចូលរួម​លើក​ស្ទួយ​កម្រិតជីវភាព​រស់នៅ កាត់​បន្ថយ​ភាព ក្រីក្រ បង្កើត​ការងារ​ដល់​កម្លាំង​ពលកម្ម​កម្ពុជា លើស​ពី​នេះ​ទៀត ក៏​ចូលរួម​ថែរក្សា​អភិរក្ស បរិស្ថាន​ធម្មជាតិ វប្បធម៌​ប្រពៃណី​ជាតិ និង​លើកតម្កើង​កិត្តិនាម​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិផង​ដែរ​។

ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ ​គឺ​ការ​រួមចំណែក​ពី​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ​ពិតជា​មាន​សារសំខាន់​ណាស់​ដើម្បី​ជួយ​ដល់​ការ​រីក​ចម្រើន​វិស័យ​ទេសចរណ៍ ។ ជាក់ស្តែង សិក្ខាសាលា​នៅ ថ្ងៃនេះ​ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ចូល​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​កំណើន​ទេសចរណ៍​ស្រប​តាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ តាម​រយៈ​​ការ​ណែនាំ​គន្លឹះ​ល្អ​ៗ​ក្នុង​ការ​ធ្វើ ប​ដិ​ស​ណ្ឋា​រ កិច្ច​ដល់​ភ្ញៀវ​ទេសចរ ក៏​ដូច​ជា​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ទេស​ចរណ៍​នៅ​ទូ​ទាំង​រាជធានី ជា​ពិសេស នៅ​ខណ្ឌ​ជ្រោយចង្វា​ដែល​ជា​ខណ្ឌ​មួយ​មានការ​អភិវឌ្ឍ​ថ្មី​។ ការ​ធ្វើ​បដិ​សណ្ឋារ​កិច្ច​និង​ការ ធានា​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​វិស័យ​ទេសចរណ៍ ៕​ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ