ប្រទេសចិន ៖ ប្រទេសសឹង្ហបុរីបានក្លាយជាអ្នកទទួលជ័យជំនះដ៏ធំមួយក្នុងចំណោមអ្នកទទួលជ័យជំនះធំៗនៅអាស៊ីអាគ្នេយ៍ ព្រោះតែអ្នកធ្វើដំណើរកំសាន្ត ឬវិស្សមកាលចិនដីគោកសម្លឹងមើលជម្រើសផ្សេងៗសម្រាប់ការធ្វើទេសចរណ៍របស់ពួកគេ ដោយពួកគេបានសម្រេចមិនទៅកំសាន្តនៅទីក្រុងហុងកុងតំបន់ដែលអំពើហឹង្សាបានឡើងមិនស្រកស្រុតនោះ។នេះបើយោងតាមការចុះផ្សាយរបស់ South China Morning Post…
ប្រទេសចិន ៖ ប្រទេសសឹង្ហបុរីបានក្លាយជាអ្នកទទួលជ័យជំនះដ៏ធំមួយក្នុងចំណោមអ្នកទទួលជ័យជំនះធំៗនៅអាស៊ីអាគ្នេយ៍ ព្រោះតែអ្នកធ្វើដំណើរកំសាន្ត ឬវិស្សមកាលចិនដីគោកសម្លឹងមើលជម្រើសផ្សេងៗសម្រាប់ការធ្វើទេសចរណ៍របស់ពួកគេ ដោយពួកគេបានសម្រេចមិនទៅកំសាន្តនៅទីក្រុងហុងកុងតំបន់ដែលអំពើហឹង្សាបានឡើងមិនស្រកស្រុតនោះ។នេះបើយោងតាមការចុះផ្សាយរបស់ South China Morning Post ចុះថ្ងៃទី១៩ ខែកញ្ញា ម្សិលមិញ ។
លោក Chua Hak Bin សេដ្ឋវិទូជាន់ខ្ពស់ប្រចាំក្រុមហ៊ុន Maybank Kim Eng Research បាននិយាយថា ការមកដល់របស់ទេសចរចិននាពេលថ្មីៗនេះគឺមានចំនួនខ្លាំងណាស់នៅប្រទេសថៃ បើទោះបីជារូបិយប័ណ្ណក្នុងស្រុកបានធ្វើឱ្យការចំណាយក្នុងប្រទេសេណមានតម្លៃថ្លៃក៏ដោយ។ ប្រទេសថៃបានមើលឃើញពីការកើនឡើង១៨ភាគរយនៅក្នុងខែសីហាពីមួយឆ្នាំទៅមួយឆ្នាំ ខណៈប្រទេសវៀតណាមមានតួលេខទេសចរចិនដីគោកចំនួន១២,៤ភាគរយ។ ក្នុងពេលជាមួយគ្នានេះ ប្រទេសហ្វីលីពីនបានឃើញការកើនឡើងយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំសម្រាប់ខែសីហារហូតដល់ចំនួន៤៣,២ភាគរយ ។
ចែករំលែកព័តមាននេះ