ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ប្រើ​វេតូ​លើក​ទី​១៣​លើ​រឿង​ស៊ី​រី

4 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ ប្រទេស​រុ​ស្ស៊ី ​និង​ចិន​កាលពី​ថ្ងៃ​ទី​១៩​កញ្ញា បាន​ប្រើ​វេតូ​ប្រឆាំង​ដំណោះស្រាយ​មួយ ដាក់​ដោយ​អា​ល្លឹ​ម៉​ង់ បែ​ល​ហ្ស៊ិក​និង​គុយ​វ៉ែត ដែល​ស្នើ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​មួយ​ក្នុង​ខេត្ត​អ៊ី​ដ​លី​ប​ស៊ី​រី​។ គម្រោង​ដំណោះស្រាយ​នោះ​អនុម័ត​ដោយ​ប្រទេស​១២​ជា​សមាជិក​​ក្រុមប្រឹក្សា​សន្តិសុខ​អ​.​ស​.​ប​។ បែប​នោះ​បង្ហាញ​ពី​ការ​ខ្វែងគំនិត​គ្នា​យ៉ាង​ខ្លាំង…

ប្រទេស​ស៊ី​រី ៖ ប្រទេស​រុ​ស្ស៊ី ​និង​ចិន​កាលពី​ថ្ងៃ​ទី​១៩​កញ្ញា បាន​ប្រើ​វេតូ​ប្រឆាំង​ដំណោះស្រាយ​មួយ ដាក់​ដោយ​អា​ល្លឹ​ម៉​ង់ បែ​ល​ហ្ស៊ិក​និង​គុយ​វ៉ែត ដែល​ស្នើ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​មួយ​ក្នុង​ខេត្ត​អ៊ី​ដ​លី​ប​ស៊ី​រី​។ គម្រោង​ដំណោះស្រាយ​នោះ​អនុម័ត​ដោយ​ប្រទេស​១២​ជា​សមាជិក​​ក្រុមប្រឹក្សា​សន្តិសុខ​អ​.​ស​.​ប​។ បែប​នោះ​បង្ហាញ​ពី​ការ​ខ្វែងគំនិត​គ្នា​យ៉ាង​ខ្លាំង ក្នុង​ផ្ទៃ​ក្រុមប្រឹក្សាសន្តិសុខ​លើ​សំណុំរឿង​ស៊ី​រី​។

នេះ​ជា​ការ​ប្រើ​វេតូ​លើក​ទី​១៣​ហើយ​របស់​រុ​ស្ស៊ី ចំពោះ​គម្រោង​ដំណោះស្រាយ​មួយ​ស្ដី​ពីស៊ី​រី តាំងពី​ចាប់ផ្ដើម​ជម្លោះ​នៅ​ទីនោះ​ពី​ឆ្នាំ​២០១១​មក​។ ប្រទេស​ហ្គី​ណេ​អេក្វាទ័រ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​បាន​បោះ​ឆ្នោត​អនុប្បវាទ​។

គម្រោង​ដំណោះស្រាយ​នោះ​ជា​កម្មវត្ថុ​នៃ​ការ​ចរចា​គ្នា​ដ៏​ស្វិតស្វាញ អស់​រយៈពេល​ដល់​១៥​ថ្ងៃ​។ រុស្ស៊ី​ទាមទារ​មិន​បាន​សម្រេច​ដែល​បទ​ឈប់​បាញ់​នោះ មានការ​លើកលែង​ចំពោះ​ប្រតិបត្តិការ​នានា​ប្រឆាំង​ពួក​ភេរវ​ករ​ក្នុង​ខេត្ត​អ៊ី​ដ​លី​ប​។ តែ​ការ​ទាមទារ​នោះ​ត្រូវ​បាន​អ្នក​រៀបរៀង​គម្រោង​ដំណោះស្រាយ​ថា មិន​អាច​ទទួលយក​បាន​ព្រោះ​នាំ​ឲ្យ​មានការ​បកស្រាយ​ច្រើន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ