ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ចំណុច​សំណង់​មិន​រៀបរយ​ក្តាន់​២

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ ដោយ​អនុវត្តន៍​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ ដោយ​អនុវត្តន៍​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ លោក​អធិការដ្ឋាន​ប៉ុស្តិ៍​បាន​បើក​ការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ស្ថិត​នៅ​ចំណុច​សំណង់​មិន​រៀបរយ ក្តាន់​២ ផ្លូវ​រថភ្លើង ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះ​ចក ។

ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ យ៉ែ​ម បុរី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​នឹង​ទីលំនៅ​មិន​ពិតប្រាកដ (​ជា​អ្នក​ជួញដូរ​គ្រឿងញៀន​)​។ ចំណែក​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ចាប់​យក​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​២​កញ្ចប់ (​ក្នុង​នោះ​កញ្ចប់​​តូច​១ និង​ធំ​១) និង​ទូ​រស​ព្ធ័​ម៉ាក​ណូ​គា ពណ៌​ខ្មៅ​ចំនួន​មួយ​គ្រឿង​។

បច្ចុប្បន្ន ជនសង្ស័យ​ម្នាក់​ខាងលើ​ត្រូវ​បាន​កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុ​សិ៍្ត​កំពុងធ្វើការ​សាកសួរ​ដើម្បី​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក និង​ក្រុម​ដទៃ​ផ្សេង​ទៀត ព្រមទាំង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ម្នាក់​ខាងលើ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ