ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាតរូប​ស្រស់ Mai Davika ជូនពរ​សង្សារ​ហៅ​សុទ្ធតែ​ពូ​ គេច្រណែនគ្រប់គ្នា !

4 ឆ្នាំ មុន

តាម​ប្រភព thaiupdate កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ តារា​ថៃ​ស្រី Mai Davika បាន​បង្ហោះ​រូប និង​សារ​ជូនពរ​សង្សារ​របស់​ខ្លួន​គឺ​លោក…

តាម​ប្រភព thaiupdate កាលពី​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ តារា​ថៃ​ស្រី Mai Davika បាន​បង្ហោះ​រូប និង​សារ​ជូនពរ​សង្សារ​របស់​ខ្លួន​គឺ​លោក Ter Chantavit លើ​បណ្តាញ​សង្គម Instagram ដោយ​ភ្ជាប់​ជាមួយនឹង Caption ថា ៖ «Happy Birthday @terchantavit ។ សង្ឃឹមថា​ពូ​រីករាយ​បែប​ហ្នឹង​រាល់ថ្ងៃ​ណា​» ។

គ្រាន់តែ​ឃើញ​តារា​ស្រី​ដ៏​ល្បី​របស់​ថៃ​រូប​នេះ​ផុស​នូវ​សារ​ជូនពរ​ដ៏​ផ្អែមល្ហែម​នេះ​រួច​ភ្លាម ស្រាប់តែ​មាន​តារា​ជា​ច្រើន​បាន​ចូល​ខ​មិន​លើ​ផុស​របស់​នាង​ដូច​ជា ៖ Dao Pimthong បាន​ខ​មិន​ថា «​អ្នក​ទាំង​ពីរ​ពិតជា​គួរ​ឱ្យ​ស្រលាញ់​ណាស់​» ចំណែកឯ Fon Sananthachat ក៏​បាន​ខ​មិន​ដែរ​ថា «​អៅ​…​គួរ​ឱ្យ​ស្រលាញ់​ម្ល៉េះ !» ។ ដោយឡែក​សម្រាប់​សង្សារ​របស់​នាង​វិញ​លោក Ter Chantavit ក៏​បាន​ចូលរួម​ខ​មិន​ផង​ដែរ​ថា «​ពិតជា​រីករាយ​ណាស់ !» ។

Mai Davika និង Ter Chantavit គឺជា​គូស្នេហ៍​ដ៏​ផ្អែមល្ហែម​មួយ​នៅ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​ថៃ ដោយ​អ្នក​ទាំង​ពីរ​បាន​សម្តែង​ជាមួយ​គ្នា​សម្រាប់​ប៉ុស្តិ៍​ទូរទស្សន៍​មួយ​ក្នុង​រឿង​« Chai Mai Jing Ying Tae »​អំឡុង​ឆ្នាំ​២០១៧ ហើយ​បន្ទាប់​ពី​នោះ​មក​ពួក​គេ​ក៏​បាន​បង្កើត​ចំណង​ស្នេហ៍​នឹង​គ្នា​មក​ទល់​បច្ចុប្បន្ន ៕

ប្រភព ៖ thaiupdate , កែសម្រួល​ដោយ ៖ សំណាង