ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប​រវាងលោក​អគ្គលេខាធិកា​សហព័ន្ធ​ផ្សព្វ​ផ្សាយ​​អាស៊ាន​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជំនួប​រវាង​លោក​ប្រា​ស៊ិ​ត សែន​រុងរឿង អគ្គលេខាធិការ​សហព័ន្ធ​ផ្សព្វផ្សាយ​សារព័ត៌មាន​អាស៊ាន មក​ពី​ប្រទេស​ថៃ ​ជាមួយ​លោក​ខៀវ កា​ញ៉ា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ បាន​ប្រព្រឹត្តទៅ​នៅ​ទីស្តីការក្រសួងព័ត៌មាន​…

ខេត្តបាត់ដំបង ៖ ជំនួប​រវាង​លោក​ប្រា​ស៊ិ​ត សែន​រុងរឿង អគ្គលេខាធិការ​សហព័ន្ធ​ផ្សព្វផ្សាយ​សារព័ត៌មាន​អាស៊ាន មក​ពី​ប្រទេស​ថៃ ​ជាមួយ​លោក​ខៀវ កា​ញ៉ា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ បាន​ប្រព្រឹត្តទៅ​នៅ​ទីស្តីការក្រសួងព័ត៌មាន​ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ ។

ក្នុង​ជំនួប​នោះ​ដែរ លោក​ប្រា​ស៊ិ​ត សែន​រុងរឿង បាន​បញ្ជាក់​ថា ដោយ​បាន​សហការ​គ្នា​លើ​វិស័យ​ព័ត៌មាន​ជាមួយ​កម្ពុជា ដែល​មាន​តាំងពី​ឆ្នាំ​២០០៣​មក​នោះ ខាង​ភាគី​ថៃ បាន​បន្សល់​ទុក​ស្នាដៃ​សហការ​រួម​គ្នា​ពង្រឹង​សន្តិភាព និង​ជំរុញ​វិស័យសេដ្ឋកិច្ច​ផ្សារ​ភ្ជាប់​តាម​ព្រំដែន​ខេត្ត​មៀ​យ៉ាវ​ឌី ប្រទេស​ភូមា ដោយ​ឆ្លងកាត់​ប្រទេស​ថៃ ភ្ជាប់​មក​កម្ពុជា​ក្នុង​ខេត្ត​ស្រះ​កែវ ទល់មុខ​នឹង​ខេត្តបន្ទាយមានជ័យ​ដើម្បី​លើក​ស្ទួយ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​បន្ថែម​ទៀត ។

លោក​បាន​បន្ត​ថា សុំ​ឲ្យ​មានការ​លើកទឹកចិត្ត​ដល់​អ្នកកាសែត​វ័យ​ចំណាស់ ដែល​នៅ​សល់​តិចតួច​បំផុត ពី​សម័យ​មាន​សង្គ្រាម​នៅ​កម្ពុជា និង​រួម​គ្នា​បន្ត​សហការ​លើ​វិស័យ​ព័ត៌មាន​ដោយ​បាន​ជួយ​កាត់​បន្ថយ​បញ្ហា កន្លង​មក​នៅ​តំបន់​ប្រាសាទព្រះវិហារ និង​តាម​ខ្សែបន្ទាត់​ព្រំដែន​ផ្សេង​ៗ​ទៀត ពី​មាន​ច្រើន​មក​នៅ​តិច ពី​មាន​តិច​ឲ្យ​ស្ងប់ស្ងាត់ ហើយ​រួម​គ្នា​ជំរុញ​វិស័យសេដ្ឋកិច្ច​នៅ​តាម​ព្រំដែន​ឲ្យ​មានការ​កើនឡើង​បន្ថែម​ទៀត សំខាន់​ច្រក​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ស្រះ​កែវ ទល់មុខ​ខេត្តបន្ទាយមានជ័យ​របស់​កម្ពុជា ។

បន្ទាប់​មក​លោក​រដ្ឋមន្ត្រី ខៀវ កា​ញា​រី​ទ្ធ បាន​ឯកភាព​ចំពោះ​សំណើ​ខាងលើ និង​សុំ​ឲ្យ​ខាង​ភាគី​ថៃ​ឆាប់​បញ្ជូន​ឈ្មោះ​មក​យ៉ាង​ប្រញាប់​ដើម្បី​រៀបចំ​បញ្ជូន​តាម​តម្រូវការ ហើយ​ក៏​បាន​បង្ហាញ​គំរោង​ចុះ​បើក​កម្មវិធី​ធម្ម​យាត្រា​ប៉ូ​គី​យ៉ា ដើម្បី​លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធ​សាសនា​រួម​គ្នា​៥​ប្រទេស​នៅ​ពេល​ខាង​មុខ​នេះ ដោយ​ចាប់ផ្តើម​ចេញពី​ខេត្ត​ឈៀង​រ៉ា​យ ប្រទេស​ថៃ​ ឆ្លង​ចូល​ទៅ​ប្រទេស​ភូមា រួច​បន្ត​ទៅ​ប្រទេស​ឡាវ ដោយ​ឆ្លងកាត់​ប្រទេស​វៀតណាម ហើយ​ត្រូវ​មក​បញ្ចប់​នៅ​ប្រទេស​កម្ពុជា ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ