ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ​លួច​នាំ​ចូល​ជ្រូក​វៀតណាម​១​រថយន្ត​តាម​ច្រក​អន្លង់​ជ្រៃ

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ចេញ​លិខិត​ណែនាំ​មិន​ឲ្យ​មានការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​ចូល​មក​កម្ពុជា​យ៉ាងណា​ក្តី​ក៏​ក្រុម​ឈ្មួញ​ខិលខូច​នូវ​បន្ត​រក​វិធី​គ្រប់​បែប​យ៉ាង​ដើម្បី​នាំ​ចូល ។ ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃ​ទី​១៨ កញ្ញា ២០១៩ ក្នុង​រដូវ​ភ្ជុំបិណ្ឌ​នេះ​មាន​រថយន្ត​តួ​រី​ស​០១​គ្រឿង បាន​ដឹក​ជ្រូក​ចំនួន​២៥​ក្បាល​ចេញ​មក​តាម​ច្រក​អន្លង់​ជ្រៃ…

ខេត្ត​ត្បូងឃ្មុំ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ចេញ​លិខិត​ណែនាំ​មិន​ឲ្យ​មានការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​ចូល​មក​កម្ពុជា​យ៉ាងណា​ក្តី​ក៏​ក្រុម​ឈ្មួញ​ខិលខូច​នូវ​បន្ត​រក​វិធី​គ្រប់​បែប​យ៉ាង​ដើម្បី​នាំ​ចូល ។ ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃ​ទី​១៨ កញ្ញា ២០១៩ ក្នុង​រដូវ​ភ្ជុំបិណ្ឌ​នេះ​មាន​រថយន្ត​តួ​រី​ស​០១​គ្រឿង បាន​ដឹក​ជ្រូក​ចំនួន​២៥​ក្បាល​ចេញ​មក​តាម​ច្រក​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ក្នុង​គោលបំណង​យក​ទៅ​លក់​លើ​ទីផ្សារ​ត្រូវ​បាន​បង្ក្រាប ។

តាម​ប្រភព​សមត្ថកិច្ច​មួយ​រូប​បាន​ប្រាប់​ថា ស្រប​ពេល​ដែល​រថយន្ត​ដឹក​ជ្រូក​បើក​ឡើង​ចូល​មក​លើ​ផ្លូវជាតិ​លេខ​៨ ដល់​ត្រង់​ចំនុច​ភូមិ​ស្ពាន​ភ្លើង ឃុំ​ក្រ​ញ៉ូ​ង ស្រុក​កំចាយមារ ខេត្តព្រៃវែង ជាប់​ព្រំប្រទល់​ជាមួយនឹង​ខេត្ត​ត្បូងឃ្មុំ​ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចលនា​សត្វ​សហការ​ជាមួយ និង​អាវុធ​ផ្ទៃ​ប្រទេស​បង្ក្រាប​បាន​ទាន់​ពេលវេលា​តាម​បញ្ជា​របស់​លោក តាន់ ផា​ន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ឆ្លង​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក ។

គួរ​រំលឹក​ថា កន្លង​មក​ក្នុង​គ្រា​ដែល​ប្រទេស​វៀតណាម​ផ្ទុះ​ជំងឺ​ខាងលើ​កើតឡើង​ជាង​៣០​ខេត្ត ហើយ​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​ក៏​បាន​ចេញ​វិធានការ​ឲ្យ​មានការ​ទប់ស្កាត់​មិន​ឲ្យ​មានការ​នាំ​ចូល​ជ្រូក​ពី​វៀតណាម​នោះ​ទេ ហើយ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ក៏​បាន​ស្នើ​ឲ្យ​មន្ត្រី​ច្រក​នៅ​តាម​ព្រំដែន​ត្រូវ​រួមចំណែក​ចូលរួម​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព ។ តែ​ផ្ទុយ​ទៅ​វិញ​ទៅ​ច្រក​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក កន្លង​មក​មាន​រថយន្ត​ដឹក​ជ្រូក​០១​រថយន្ត​ចូល​ពី​វៀតណាម បើក​យក​មក​ក្នុង​គោលបំណង​ចែកចាយ​នៅ​ខេត្តកំពង់ចាម ត្រូវ​បាន​កម្លាំង​បសុពេទ្យ​ខេត្ត​ស្ទាក់​ចាប់​បាន​នៅ​ក្នុងស្រុក​កំពង់សៀម​ត្រូវ​បាន​អ្នកបើកបរ​រថយន្ត​ឆ្លើយ​ថា ជ្រូក​ជាង​២០​ក្បាល​ត្រូវ​បាន​ដឹក​ចូល​តាម​ច្រក​អន្លង់​ជ្រៃ និង​បាន​ចាប់​ឃាត់​ចាត់ការ​តាម​នីតិវិធី ។

លោក​ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ​ប្រាប់​ឲ្យ​ដឹង​ថា ចំពោះ​ជ្រូក​ដឹក​តាម​រថយន្ត​តួ​រី​ស​ចូល​តាម​ច្រក​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ត្រូវ​បាន​កម្លាំង​ផ្សេង​ស្ទាក់​ចាប់​បាន​នោះ​រូប​លោក​មិន​បានដឹង​ទេ ។ កន្លង​មក​រូប​លោក​បាន​បើក​យុទ្ធនាការ​បង្ក្រាប​ជ្រូក​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ក្នុង​គោលបំណង​ទប់ស្កាត់​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក ហើយ​ក៏​ស្នើ​សូម​ឲ្យ​មន្ត្រី​នៅ​ប្រចាំការ​តាម​ច្រកព្រំដែន​រួមចំណែក​បង្ក្រាប​មិន​ឲ្យ​មានការ​នាំ​ចូល​ជ្រូក ។

ជាមួយ​នោះ​ដូច​ជា ឃុំ​មៀន ស្រុក​អូរ​រាំង​ឪ​ដែល​ធ្លាប់​បាន​ផ្ទុះ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក បណ្តាល​ឲ្យ​ជ្រូក​អ្នក​ភូមិ​ងាប់​បន្តបន្ទាប​រាប់​សិប​ក្បាល​រហូត​មក​ដល់​ពេល​នេះ​បាន​ស្ងប់ស្ងាត់​ហើយ​ដោយសារ​កម្លាំង​ជំនាញ​ពេទ្យសត្វ​ខេត្ត​ចុះ​សហការ​ជាមួយ និង​កម្លាំង​ក្រសួងកសិកម្ម ចុះ​បាញ់ថ្នាំ​ទប់ស្កាត់​ហើយ​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ក៏​បាន​ធ្លាប់​អ​ញ្ចើ​ញ​ចុះ​មក​ដោយ​ផ្ទាល់​ណែនាំ​ឲ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​មិន​ឲ្យ​ឆ្លង​ជំងឺ​ប៉េ​ស​ជ្រូកអាហ្វ្រិក ត្បិត​ជំងឺ​នេះ​ស្ងាត់​ក៏​ពិតមែន តែ​ជំនាញ​ពេទ្យសត្វ​នូវ​បន្ត​ចុះ​តាម​ឃ្លាំមើល​នៅ​ឃុំ​មៀន​នោះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ