ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​កា​រវិ​វ​ឌ្ឍ​ថ្មី​ៗ​របស់​ល​កីឡា​ហាប់​​គី​ដូ​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ វត្តមាន​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ ត្រូវ​គេ​ឃើញ​ពង្រីក​សកម្ម​ភាព​កាន់តែ​ប្រសើរ ដោយ​បាន​រៀប​ចំការ​ប្រកួត​ផ្លូវការ​ជា​លើក​ដំបូង​របស់​ខ្លួន កាលពី​ប៉ុន្មាន​​ខែ​មុន​ដើម្បី​លើកទឹកចិត្ត និង​វាស់​ស្ទង់​សមត្ថភាព​កីឡាករ​សម្រាប់​ការ​ប្រមូលផ្ដុំ​អ្នក​ខ្លាំង ។ កីឡា​នេះ​មាន​ស្នៀត​កាច់​ការពារ​ខ្លួន…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ វត្តមាន​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ ត្រូវ​គេ​ឃើញ​ពង្រីក​សកម្ម​ភាព​កាន់តែ​ប្រសើរ ដោយ​បាន​រៀប​ចំការ​ប្រកួត​ផ្លូវការ​ជា​លើក​ដំបូង​របស់​ខ្លួន កាលពី​ប៉ុន្មាន​​ខែ​មុន​ដើម្បី​លើកទឹកចិត្ត និង​វាស់​ស្ទង់​សមត្ថភាព​កីឡាករ​សម្រាប់​ការ​ប្រមូលផ្ដុំ​អ្នក​ខ្លាំង ។

កីឡា​នេះ​មាន​ស្នៀត​កាច់​ការពារ​ខ្លួន ជា​វិ​ញ្ញា​សា​ដែល​សហព័ន្ធ​ដាក់​ឲ្យ​កីឡាករ​កីឡាការិនី​ប្រ កួត​ជា​ចម្បង ។ ក្នុង​នោះ ជំហាន​ទី​១​ក្នុង​ការ​រៀប​ចំ និង​ចូលរួម​ប្រកួត​ទ្រង់ទ្រាយ​ធំ​នៅ ថ្ងៃ​អនាគត ត្រូវ​គេ​កត់​សម្គាល់ថា រកបាន​អ្នកមាន​សមត្ថភាព និង​បច្ចេកទេស​ល្អ​ៗ ដែល​ធ្វើ​ឲ្យ​គេ​មើលឃើញ​ពី​ភាពរឹងមាំ​ទាំង​កម្លាំងកាយ ភាព​ស្វាហាប់ និង​ភាព​ក្លាហាន​របស់​អ្នក​ជាប់​ចំណាត់ថ្នាក់​នោះ​ផង។

អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ លោក គង់ ចាន់​ធី​ណា បាន​លើក​ឡើង​ថា កីឡា​ហាប់​គី​ដូ​កំពុង​ចាប់ផ្ដើម​វាយ​លុយ​ការ​ចាប់អារម្មណ៍​របស់​មហាជន ដោយ​កា​រជ្រើសរើស​ជើងឯក​លើ​វិញ្ញាសា​បង្ហាញ​ស្នៀត​កាច់​ការពារ​ខ្លួន​បាន​បញ្ចប់​នា​ពេល​កន្លង​មក ធ្វើ​ឲ្យ​លោក​ហា៑ន​វាយតម្លៃ​ថា កម្រិត​សមត្ថភាព​និង​បច្ចេក​ទេស​របស់​កីឡាករ​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់ ។ អ្វី​ដែល​លោក​នៅ​ទាស់ចិត្ត​នោះ គឺ​កត្តា​កម្លាំងកាយ ភាព​ស្វាហាប់​នៅ​រាង​ស្ទើរ​បន្តិច​ ដោយសារ​តែ​ខ្សោយកម្លាំង និង​ខ្វះ​ភាព​ក្លាហាន ។

លោក គង់ ចាន់​ធី​ណា លើក​ឡើង​ថា បើ​វាយតម្លៃ​ពី​កម្រិត​បច្ចេកទេស​របស់​កីឡាករ​កីឡា​ការិនី​សម្រាប់​ក្រុម​ឈុត​ធំ ដែល​ខាង​សហព័ន្ធ​ជ្រើសរើស​បាន គឺ​មានការ​កើនឡើង​ប្រមាណ​៦០ ​ាគរយ តែ​សម្រាប់​ក្រុម​ឈុត​តូច​កើន​បាន​ប្រមា​ណ​៥៥​ភាគរយ​ប៉ុណ្ណោះ ព្រោះ​កីឡាករ​ឈុត​តូច​នៅ​ខ្សោយ​កម្លាំងកាយ ខ្វះ​ភាព​ស្វាហាប់ និង​ភាព​ក្លាហាន​ក្នុង​ការ​សម្តែង ។

ទោះជា​យ៉ាងណា លោក​បាន​បង្ហាញ​ពី​ការ​កោតសរសើរ​ចំពោះ​ធនធាន​ដែល​មាន​ប្រចាំ​សហ​ព័ន្ធ​ទាំងអស់ ដោយសារ មាន​អ្នកខ្លះ​ហាត់​បាន​តែ​ថ្ងៃ​សៅរ៍​-​អាទិត្យ ហើយ អ្នកខ្លះ​ហាត់​ពី​ថ្ងៃ​ចន្ទ
ដល់​ថ្ងៃ​សុក្រ តែ​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត បើ​ទោះជា​ការ​ប្រកួត​នោះ​រៀបចំ​បែប​ប្រថុចញ៉ុច​ក្តី ។

លោក​ថ្លែង​ថា ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​លើក​ដំបូង​ប្រចាំ​សហព័ន្ធ កាលពី​ថ្ងៃ​ទី​១៨ ខែ​សីហា​កន្លង​ទៅ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក លោក​មើលឃើញ​ថា ធនធាន​កីឡាករ​ហាប់​គី​ដូ ទាំងស្រី​ទាំងប្រុស ដ្បិត​មិន​ទាន់​ល្អ​១០០​ភាគរយ ធៀប​នឹង​កីឡាករ​ភាគច្រើន​នៅ​ក្រៅ​ស្រុក ជា​ពិសេស​គឺ​ប្រទេស​ដើម ជប៉ុន ប៉ុន្តែ​អាច​ស្ថិត​ក្នុង​ទីតាំង​សម​ស្រប​បាន ។

លោក គង់ ចាន់​ធី​ណា បន្ត​ថា លោក​មិន​ធ្លាប់​រំពឹង​ថា​កីឡា​មួយ​នេះ​នឹង​មាន​អ្នក​ប្រកួត​លើក​ទី​១ និង​អាច​រៀប​ចំការ​ប្រកួត​ជា​លើក​ទី​២​ផង​នោះ ប៉ុន្តែ​ចុង​ក្រោយ​គឺ​សហព័ន្ធ​នៅ​តែ​ទទួល​បាន​ជោគជ័យ​សម្រាប់​ការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​លើក​លើក​ទី​១ ដែល​សហព័ន្ធ​នឹង​បន្ត​បើក​ការ​ប្រកួត​ជា​ផ្លូវការ​ឲ្យ​បាន​ទៀងទាត់​រៀង​រាល់​មួយ​ឆ្នាំ​ម្ដង ។ ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​ជា​ការ​វាស់​ស្ទង់​សមត្ថភាព​មួយ​ដ៏​សំខាន់ ដែល​ខាង​សហព័ន្ធ​ចង់បាន ។ ក្រៅពី​វាស់​ស្ទង់​កម្រិត សមត្ថភាព និង​បច្ចេកទេស​របស់​កីឡាករ​កីឡាការិនី ការ​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​បាន​បញ្ចេញ សមត្ថភាព​បន្ទាប់​ពី​ហ្វឹកហាត់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ក៏​ជា​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះ ដែរ ។ លើស​​ពី​នេះ វា​គឺជា​ជំហាន​មួយ​មុន​ឈាន​ទៅ​រៀបចំ​ការ​ប្រកួត​ធំ​ៗ​នា​ពេល​អនាគត ។

លោក គង់ ចាន់​ធី​ណា បាន​ប្តេជ្ញា​ថា លោក​នឹង​ខិតខំ​កៀរគរ​រក​ជំនួយ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន ដៃគូ​សហការ និង​សប្បុរសជន​នានា រៀបចំ​ការ​ប្រកួត ទ្រង់ទ្រាយ​ធំ ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ សម្រាប់​ត្រៀម​ចូលរួម​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នា​ពេល​ខាង​មុខ ។ ការ​ប្រកួត​លើក​ដំបូង​នោះ ទទួល​បាន​ជោគជ័យ​លើស​ពី​ការ​រំពឹង ព្រោះ​មាន​កីឡាករ កីឡាការិនី​ជិត​៦០​នាក់​ចូលរួម ដោយ​ពួក​គេ​ប្រកួត​លើ​វិ​ញ្ញា​សា​តែ​មួយ​ប៉ុណ្ណោះ គឺ​ការ​បង្ហាញ​ស្នៀត​កាច់​ការពារ​ខ្លួន ។

ដោយឡែក​នៅ​ចុងឆ្នាំ​២០១៩​នេះ សហព័ន្ធ​ខ្មែរ​កីឡា​ហាប់​គី​ដូ​នឹង​រៀបចំ​ការ​ប្រកួត​មួយ ទៀត​ដែល​មាន​វិញ្ញាសា​៤​ទៅ​៥ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​ទាំង​ចាស់​ទាំង​ថ្មី បាន​ដណ្ដើម​មេដាយ​ក្នុង ក្របខ័ណ្ឌ​ប្រចាំ​សហព័ន្ធ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ