ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ហ្វូ​កូ​ស​ុី​ម៉ា​ លើក​ការ​ចោទ​មេដឹកនាំ​៣​នាក់

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ អតីត​មេដឹកនាំ​៣​នាក់​របស់​ក្រុមហ៊ុន​TEPCO​ជប៉ុន កាលពី​ថ្ងៃ​ទី​១៩​កញ្ញា ត្រូវ​បាន​តុលាការក្រុង​តូ​ក្យូ​លុប​ចោលការ​ចោទប្រកាន់​ដោយ​សំអាង​ថា ពួក​គេ​មិន​អាច​ជា​អ្នក​មាន​ទោស​ដោយសារ​បណ្ដា​ផលវិបាក​នៃ​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ ដែល​កើត​មាន​កាលពី​ជាង​៨​ឆ្នាំ​មុន ក្រោយ​ការ​រញ្ជួយ​ដី​និង​ស៊ូ​ណា​មិ​ដ៏​ធំ​សម្បើម​ឡើយ​។ អតីត​អ្នក​ទទួលខុសត្រូវ​ទាំង​៣​រូប​នោះ នៃ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ…

ប្រទេស​ជប៉ុន ៖ អតីត​មេដឹកនាំ​៣​នាក់​របស់​ក្រុមហ៊ុន​TEPCO​ជប៉ុន កាលពី​ថ្ងៃ​ទី​១៩​កញ្ញា ត្រូវ​បាន​តុលាការក្រុង​តូ​ក្យូ​លុប​ចោលការ​ចោទប្រកាន់​ដោយ​សំអាង​ថា ពួក​គេ​មិន​អាច​ជា​អ្នក​មាន​ទោស​ដោយសារ​បណ្ដា​ផលវិបាក​នៃ​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ ដែល​កើត​មាន​កាលពី​ជាង​៨​ឆ្នាំ​មុន ក្រោយ​ការ​រញ្ជួយ​ដី​និង​ស៊ូ​ណា​មិ​ដ៏​ធំ​សម្បើម​ឡើយ​។

អតីត​អ្នក​ទទួលខុសត្រូវ​ទាំង​៣​រូប​នោះ នៃ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ហ្វូ​គូ​សី​ុ​ម៉ា​ដាយ​អី​ុ​ជី ដែល​រង​ការ​បំផ្លាញ​ដោយ​ស៊ូ​ណា​មិ កាលពី​ថ្ងៃ​ទី​១១​មីនា​ឆ្នាំ​២០១១ ជា​មនុស្ស​តែ​៣​នាក់​ដែល​ទទួល​ការ​កាត់ទោស ក្នុង​ក្រប​ខណ្ឌ​នៃ​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​ដ៏​អាក្រក់​បំផុត​នោះ បន្ទាប់​ពី​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​នៅ​THERNOBYL​សហភាព​សូ​វៀត​កាលពី​ឆ្នាំ​១៩៨៦​។ អ្នក​ទាំង​៣​ទទួល​ការ​ចោទប្រកាន់​ពី​បទ​ធ្វេសប្រហែស ដែល​នាំ​ឲ្យ​មាន​មនុស្ស​ស្លាប់​ដោយ​មិន​អើពើ ចំពោះ​ព័ត៌មាន​នានា​ដែល​លើក​ពី​គ្រោះថ្នាក់​ស៊ូ​ណា​មិ ដែល​លើស​ពី​សមត្ថភាព​ធន់​បាន​របស់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នោះ​។

តុលាការ​បាន​កាត់ទោស​ដាក់គុក​៥​ឆ្នាំ ប្រឆាំង​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​TOKYO ELECTRIC POWER(TEPCO) ពេល​មាន​សោកនាដកម្ម​លោក​TSUNEHISA KATSUMATA អាយុ​៧៩​ឆ្នាំ ព្រមទាំង​អតីត​អនុប្រធាន​អគ្គនាយក​២​រូប លោក​SAKAE MUTO អាយុ​៦៩​ឆ្នាំ​និង​លោក​ICHIRO TAKEKURO​អាយុ​៧៣​ឆ្នាំ​។

ការ​កាត់ទោស​អតីត​មេដឹកនាំ​ក្រុមហ៊ុន​ទាំង​៣​រូប​នោះ ផ្អែក​លើ​ការ​ចោទ​ពី​ការ​ស្លាប់​អ្នក​ជំ​ងឺ​៤៤​នាក់ នៃ​មន្ទីរពេទ្យ​ហ្វូ​តា​បា​ស្ថិត​នៅ​ចម្ងាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ ពេល​ជម្លៀស​ពួក​គេ​ចេញ​ជា​បន្ទាន់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ