​ដឹងបន្ថែមពី​​រឿង​«ពោះ​វៀន​​​ច្រក​ថង់»​ដែល​​​សង្ស័យ​​​ជាពោះ​​វៀន​​​មនុស្ស​​នោះ


ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បន្ត​​​​ឱ្យដឹងទៀតថា ​​នារសៀល​ថ្ងៃទី​១៩ កញ្ញា ​ទន្ទឹមនឹង​ការ​​រក​ឃើញ​​ជន​រងគ្រោះ​ម្នាក់​ដែលនៅ​​​រស់រានមានជីវិត​ស្ថិតនៅ​ចំណុច​ស្ថិត​​លើ​ទឹកដី​ថៃចម្ងាយ​ជិត​១គីឡូ​ម៉ែត្រ​ពី​​ព្រំដែន​​​កម្ពុជា ​គាត់​បាននិយាយ​​​រៀបរាប់​ប្រាប់​ពី​​​រឿងរ៉ាវខ្លះៗទៅដល់​កម្លាំងយោធា​ និងក្រុមគ្រួសារ​របស់​គាត់ ។ អ្វី​ដែលយើងបានដឹង​ គឺ​នៅពេល​កម្លាំងបានសួរ​​​​ដល់​​ការ​​ប្រទះ​ឃើញ​​​ពោះ​វៀនមួយថង់​ច្រក​ថង់ ដែល​​សង្ស័យ​ជាពោះ​វៀន​មនុស្ស​​ ត្រូវបានគាត់​ឆ្លើយ​ថា មិនមែនជា​ពោះ​វៀន​មនុស្សនោះទេ ។ សូម​រំលឹក​ថា៖ ​រកមនុស្ស​អត់​ទាន់​ឃើញ​…​បែរ​​ប្រទះ​​ស្បែកជើង មួក និង​កំណាត់​ពោះ​វៀន​​

ជនរងគ្រោះ​បន្តថា ក្រុមខ្លួន​​​​ទាក់​ជ្រូក​ព្រៃមួយក្បាលបាន​ ​ហើយ​បានសម្លាប់​វះ​និង​កាត់​ពោះវៀន​ជ្រូក​ព្រៃ​នោះ​​មក​​ច្រក​​ដាក់​ថង់​ ។ ប៉ុន្តែ​ពួកយើង​មិន​នឹក​ស្មានដល់ទាល់​តែសោះ​ថា នឹង​មាន​​​ហេតុការណ៍​​បាក់​ដី​ភ្នំធ្លាក់​សង្កត់​លើ​ពួកយើង​នោះឡើយ ។

យ៉ាងណានោះ គិតមកទល់​ល្ងាចថ្ងៃដដែល ជនរងគ្រោះ​កំពុងត្រូវបានរៀបចំ​ដឹក​ចេញ​ពីទឹកដី​​ថៃ មកកាន់​ព្រំដែនកម្ពុជាវិញ ដើម្បី​​បញ្ជូន​ជនរងគ្រោះបន្តមកកាន់ស្រុកកំណើតដើម្បីសង្គ្រោះ​ ។ ដោយឡែក​ ម្នាក់​ទៀត​ដែលកំពុង​បាត់​ខ្លួននិងនៅ​​មិនទាន់តម្រុយ​នោះ ​​កម្លាំងក៏មិន​បោះបង់​ការ​​តាម​ស្វែង​រក​គាត់​ទេ គឺនៅតែ​បន្តរក​​​ដដែល ។ (សម្រួលដោយ៖ ស្រីណា​)​​

ព័ត៌មានបន្ថែម កោះសន្តិភាពមានផ្សាយជូនបន្ត ។ សូមរំលឹកថា៖ យោធា​ខ្មែរ​-​ថៃ សហកា​ជាមួយ​ក្រុម​គ្រួសារ​​…​​រក​ឃើញ​ម្នាក់​នៅ​មានជីវិត

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ