ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ឆ្លើយ​តប​ពេល​មាន​គេ​បង្ខូច​កេរ្តិ៍ឈ្មោះ​អាជីវកម្ម​របស់​អ្នក​លើ​ប្រព័ន្ធ​សង្គម

4 ឆ្នាំ មុន

ឥទ្ធិពល​អវិជ្ជមាន​មួយ​របស់​ប្រព័ន្ធ​សង្គម គឺ​ពេល​ដែល​មានរឿង​មិនល្អ​កើត​មាន​ឡើង​វា​នឹង​ត្រូវ​បាន​រីកសាយ​យ៉ាង​លឿន​រហូត​ដល់​បង្ក​ការ​ប៉ះពាល់​ដល់​មនុស្ស និង​អាជីវកម្ម​ណាមួយ ។ បើ​ទោះជា​វា​ជា​រឿង​ពិត​ក៏​ដោយ​អ្នក​ត្រូវ​តែ​មាន​វិធីសាស្ត្រ​ក្នុង​ការ​គ្រប់គ្រង​ព័ត៌មាន​ទាំងនេះ ។ ប្រសិនបើ​អ្នក​ជួប​ប្រទះ​បុគ្គល​ណាមួយ​ដែល​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​អ្នក ឬ​អាជីវកម្ម​អ្នក​លើ​ប្រព័ន្ធ​សង្គម អ្នក​គួរតែ​អនុវត្ត​មាន​ជំហាន​ខាងក្រោម​នេះ ៖…

ឥទ្ធិពល​អវិជ្ជមាន​មួយ​របស់​ប្រព័ន្ធ​សង្គម គឺ​ពេល​ដែល​មានរឿង​មិនល្អ​កើត​មាន​ឡើង​វា​នឹង​ត្រូវ​បាន​រីកសាយ​យ៉ាង​លឿន​រហូត​ដល់​បង្ក​ការ​ប៉ះពាល់​ដល់​មនុស្ស និង​អាជីវកម្ម​ណាមួយ ។ បើ​ទោះជា​វា​ជា​រឿង​ពិត​ក៏​ដោយ​អ្នក​ត្រូវ​តែ​មាន​វិធីសាស្ត្រ​ក្នុង​ការ​គ្រប់គ្រង​ព័ត៌មាន​ទាំងនេះ ។ ប្រសិនបើ​អ្នក​ជួប​ប្រទះ​បុគ្គល​ណាមួយ​ដែល​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​អ្នក ឬ​អាជីវកម្ម​អ្នក​លើ​ប្រព័ន្ធ​សង្គម អ្នក​គួរតែ​អនុវត្ត​មាន​ជំហាន​ខាងក្រោម​នេះ ៖

១. ស្តាប់​សិន ៖ ពេល​ដែល​អ្នក​មើលឃើញ ឬ​ស្តាប់​ឮ​ការ​អះអាង​ដែល​ប៉ះពាល់​ដល់​អ្នក និង​អាជីវកម្ម​របស់​អ្នក អ្នក​គួរតែ​ស្តាប់​ជា​មុន​សិន ។ ចូរ​ចង​ចាំ​ថា អ្នក​ត្រូវ​ស្តាប់​ដើម្បី​យល់ មិនមែន​ស្តាប់​តែ​អង្គុយ​គិត​ពី​ការ​ការពារ​ខ្លួន​វិញ​ទេ ។ អ្នក​គួរតែ​សួរនាំ​អ្នក​ដែល​ផ្តើម​អំណះអំណាង​ទាំងនេះ​ដោយ​ផ្ទាល់ ឬ​តាម​សារ​ដើម្បី​យល់​ឲ្យ​បាន​ច្បាស់​ថា មូលហេតុ​អ្វី​ទើប​ពួក​គេ​មាន​អំណះអំណាង​ដូច្នេះ ។ ភាព​បើក​ទូលាយ និង​ស្ងប់ចិត្ត​របស់​អ្នក​អាច​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​ផ្លាស់​ប្តូរ​ទស្សនៈ​របស់​ពួក​គេ​បាន ។

២. ទទួលស្គាល់​កំហុសឆ្គង ឬ​ទទួលយក​ទស្សនៈ​របស់​ពួក​គេ ៖ ពេល​ដែល​អ្នក​ស្តាប់​ភាគី​ម្ខាង​ទៀត​ហើយ អ្នកមាន​ជម្រើស​ពីរ ។ ទី​មួយ​គឺ​អ្នក​សុំ​អភ័យទោស រួច​ងាក​ទៅ​ចាប់ផ្តើម​ការ​សន្ទនា​ទៅ​លើ​ដំណោះស្រាយ​បញ្ហា​ដែល​អ្នក ឬ​អាជីវកម្ម​អ្នក​បាន​បង្ក​ឡើង ។ ទី​ពីរ​គឺ​មិន​ទទួលស្គាល់​កំហុស ប៉ុន្តែ​ពន្យល់​ពួក​គេ​ពី​ទស្សនៈ​របស់​អ្នក​វិញ ។

ឧទាហរណ៍​ដូច​ជា អាជីវកម្ម​របស់​អ្នក​បង្កើត​កម្មវិធី​ទូរស័ព្ទ​មួយ ហើយ​អតិថិជន​របស់​អ្នក​រិះគន់​ថា​ទូរស័ព្ទ​របស់​ពួក​គេ​មិន​អាច​ប្រើ​វា​បាន​ព្រោះ​វា​មាន​សេ​រ៊ី​ទាប ។ ប្រាកដ​ណាស់ អ្នក​មិន​អាច​និយាយ​ប្រាប់​ពួក​គេ​ថា គឺ​មក​ពី​ពួក​គេ​មិន​ព្រម​ទិញ​ទូរស័ព្ទ​ថ្មី​ទេ តែ​អ្នក​ត្រូវ​ពន្យល់​ពី​មូលហេតុ​ដែល​អ្នក​មិន​អាច​បង្កើត​កម្មវិធី​ដែល​គ្រប់​ទូរស័ព្ទ​អាច​ប្រើ​បាន ដូច​ជា​កង្វះ​ធនធាន ឬ​បច្ចេកទេស​ជាដើម ។

៣. រក​ដំណោះស្រាយ​ពិតប្រាកដ ៖ នរណា​ក៏​មិន​ចូល​ចិត្ត​ក្រុមហ៊ុន ឬ​អាជីវកម្ម​ដែល​ស្តាប់​លឺ​ពី​ការ​រិះគន់​ហើយ​តែ​ធ្វើ​មិនដឹង​ដូច​មិន​មានរឿង​អ្វី​កើតឡើង​ដែរ ។ ចូរ​ចង​ចាំ​ថា​មនុស្ស​ចូល​ចិត្ត​ពេល​ដែល​គំនិត​របស់​ពួក​គេ​ត្រូវ​បាន​ឲ្យ​តម្លៃ ហើយ​ការ​ដែល​អ្នក​ខិតខំ​ព្យាយាម​ស្វែងរក​ដំណោះស្រាយ និង​ឆ្លើយ​តប​ដោយ​បើក​ទូលាយ​ដល់​អតិថិជន​ដែល​រិះគន់​ពី​អ្នកមាន​តែ​ជួយ​ដល់​រូបភាព និង​កេ​រិ៍្ត​ឈ្មោះ​អាជីវកម្ម​អ្នក​បន្ថែម​ប៉ុណ្ណោះ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ