សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ កាលពីថ្ងៃទី១៨កញ្ញា បានជ្រើសរើសបេសកជនពិសេសប្រធានាធិបតីទទួលបន្ទុករំដោះចំណាប់ខ្មាំង លោកROBERT O’BRIENឲ្យកាន់តំណែងយុទ្ធសាស្ត្រ ទីប្រឹក្សាសន្តិសុខជាតិ ជំនួសលោកJOHN BOLTONខណៈកំពុងមានវិបត្តិជាមួយអ៊ីរ៉ង់។
តាមTWITTERប្រធានាធិបតីអាមេរិកសរសេរថា ខ្ញុំមានក្ដីរីករាយប្រកាសថា ខ្ញុំបានតែងតាំងលោកROBERT O’BRIENដែលធ្លាប់ទទូលជ័យជម្នះជាច្រើន ក្នុងឋានៈលោកជាទីប្រឹក្សាពិសេសប្រធានាធិបតីទទួលបន្ទុកខាងរំដោះចំណាប់ខ្មាំង ជាទីប្រឹក្សាសន្តិជាតិថ្មី។លោកបានសរសើរលោកROBERT O’BRIENថាជាអ្នកធ្លាប់បានជួយចំណាប់ខ្មាំងជាច្រើននាក់ ឲ្យបានត្រឡប់មកផ្ទះវិញដោយមិនបាច់ចំណាយប្រាក់អស់១ដុល្លារ។
លោកROBERT O’BRIENបានសម្ដែងការអបអរចំពោះលោកត្រាំ ដែលសម្រេចបានជោគជ័យធំៗ ក្នុងនយោបាយការបរទេស ហើយលោកសន្យាអនុវត្តនយោបាយសន្តិភាពដោយកម្លាំងរបស់លោកត្រាំ។
សម្រាប់សេចក្ដីថ្លែងការណ៍ដំំបូងរបស់ខ្លួន លោកROBERT O’BRIENបង្ហាញពីការប្រុងប្រយ័ត្នបំផុត លើវិបត្តិដែលកើតចេញពីការវាយប្រហារ ប្រឆាំងបណ្ដាទីតាំងប្រេងកាតអារ៉ាប៊ីសាអូឌីត ដែលក្រុងវ៉ាស៊ិនតោនចោទលើអ៊ីរ៉ង់។ លោកថាយើងនឹងតាមដានត្រួតពិនិត្យសភាពការណ៍ឲ្យបានប្រកិត៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ