ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧទ្ទាម​ហ៊ូ​ធី​ គំរាម​វាយប្រហារ​ឌូ​បៃ ​និង​អា​ប៊ូ​ដា​ប៊ី

4 ឆ្នាំ មុន

ប្រទេស​យេ​ម៉ែ​ន ៖ ពួក​ឧទ្ទាម​យេ​ម៉ែ​ន​ហ៊ូ​ធី​កាលពី​ថ្ងៃ​ទី​១៨​កញ្ញា បាន​គំរាម​វាយប្រហារ​គោលដៅ​ច្រើន​សិប​នៅ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ជា​ប្រទេស​មួយ​ស្ថិត​ក្នុង​ក្រុមចម្រុះ​អា​រ៉ាប់ ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ធ្វើ​អន្តរាគមន៍​នៅ​យេ​ម៉ែ​ន​ជួយ​ដល់​កងទ័ព​រដ្ឋាភិបាល​។ លោក​យ៉ា​ហ៊ី​យ៉ា​សារី​អ្នកនាំពាក្យ​របស់​ពួក​ឧទ្ទាម​យេ​ម៉ែ​ន ដែល​ប្រកាស​ទទួលខុសត្រូវ​លើ​ការ​វាយ​ប្រហារ​បណ្ដា​ទីតាំង​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត​ថ្លែង​ថា យើង​មាន​គោលដៅ​ច្រើន​សិប​កន្លែង​នៅ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម…

ប្រទេស​យេ​ម៉ែ​ន ៖ ពួក​ឧទ្ទាម​យេ​ម៉ែ​ន​ហ៊ូ​ធី​កាលពី​ថ្ងៃ​ទី​១៨​កញ្ញា បាន​គំរាម​វាយប្រហារ​គោលដៅ​ច្រើន​សិប​នៅ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ជា​ប្រទេស​មួយ​ស្ថិត​ក្នុង​ក្រុមចម្រុះ​អា​រ៉ាប់ ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ធ្វើ​អន្តរាគមន៍​នៅ​យេ​ម៉ែ​ន​ជួយ​ដល់​កងទ័ព​រដ្ឋាភិបាល​។

លោក​យ៉ា​ហ៊ី​យ៉ា​សារី​អ្នកនាំពាក្យ​របស់​ពួក​ឧទ្ទាម​យេ​ម៉ែ​ន ដែល​ប្រកាស​ទទួលខុសត្រូវ​លើ​ការ​វាយ​ប្រហារ​បណ្ដា​ទីតាំង​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត​ថ្លែង​ថា យើង​មាន​គោលដៅ​ច្រើន​សិប​កន្លែង​នៅ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ក្នុង​នោះ​រួម​មាន​ទីក្រុង​អា​ប៊ូ​ដា​ប៊ី​និង​ក្រុង​ឌូ​បៃ ហើយ​គោលដៅ​ទាំងនោះ​អាច​ជា​គោល​ដៅ​វាយប្រហារ​គ្រប់ពេល​។ អ្នកនាំពាក្យ​យោធា​រូប​នោះ​បន្ត​ថា ប្រសិនបើ​អ្នក​ចង់បាន​សន្តិ​ភាព​និង​សន្តិសុខ​សម្រាប់​បណ្ដា​ទីតាំង​របស់​ពួក​អ្នក ហើយ​ពួក​អ្នក​មិន​អាច​ទប់ទល់​បាន​ជាមួយ​នឹង​ដ្រូ​ន នោះ​ចូរ​ពួក​អ្នក​ទុក​ឲ្យ​យេ​ម៉ែ​ន​មាន​ភាព​ស្ងប់ស្ងាត់​។

​កាលពី​គ្រា​កន្លង​ទៅ​ពួក​ហ៊ូ​ធី​ធ្លាប់​បាន​គំរាម​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ហើយ​ប្រកាស​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​នានា ដែល​ពុំ​មានការ​អះអាង​ពី​សំណាក់​អាជ្ញាធរ​ប្រទេស​នោះ​។ អ្នកនាំពាក្យ​ហ៊ូ​ធី​រូប​នេះ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ក្រុង​សា​ណា​រដ្ឋធានី​យេ​ម៉ែ​ន​និយាយ​ទៀត​ថា យើង​សូម​ប្រាប់​ទៅ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ថា ប្រតិបត្តិការ​តែ​មួយ​គត់​របស់​យើង នោះ​អ្នក​នឹង​ក៏​នឹង​រង​ការ​បាត់បង់​ធ្ងន់ធ្ងរ​បំផុត​ដែរ​។

អ្នក​នឹង​មានការ​សោកស្ដាយ​ប្រសិនបើ​បណ្ដា​មេដឹកនាំ​អ្នក សម្រេច​ចេញ​បញ្ជា​ឲ្យ​កងទ័ព​ខ្លួន​ឆ្លើយ​តប ដោយ​វាយប្រហារ​ពួក​ហ៊ូ​ធី​នា​បណ្ដា​ថ្ងៃ​ឬ​ស​ប្ដា​ហ៍​ខាង​មុខ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ