ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​ដែល​អាច​ទាក់ទាញ​បុគ្គលិក​មាន​សមត្ថភាព​ឱ្យមក​ធ្វើការ

4 ឆ្នាំ មុន

ក្រុមហ៊ុន​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​ប្រកួតប្រជែង​គ្នា ដើម្បី​ដណ្តើម​យក​បុគ្គលិក​ដែល​មាន​ជំនាញ និង​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក ។ ប៉ុន្តែ​ក្រៅពី​ប្រាក់ខែ​ខ្ពស់ និង​បរិស្ថាន​ការងារ​ល្អ​ជាង​មុន​ហើយ កត្តា​មួយទៀត​ដែល​អាច​ជួយ​ឲ្យ​ក្រុមហ៊ុន និង​អាជីវកម្ម​របស់​អ្នក​ទាក់ទាញ​អ្នកមាន​ទេព​កោសល្យ​បាន គឺ​អត្ថប្រយោជន៍​ផ្សេង​ៗ​ដែល​ក្រុមហ៊ុន​ផ្តល់​ជូន​បុគ្គលិក ។…

ក្រុមហ៊ុន​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​ប្រកួតប្រជែង​គ្នា ដើម្បី​ដណ្តើម​យក​បុគ្គលិក​ដែល​មាន​ជំនាញ និង​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក ។ ប៉ុន្តែ​ក្រៅពី​ប្រាក់ខែ​ខ្ពស់ និង​បរិស្ថាន​ការងារ​ល្អ​ជាង​មុន​ហើយ កត្តា​មួយទៀត​ដែល​អាច​ជួយ​ឲ្យ​ក្រុមហ៊ុន និង​អាជីវកម្ម​របស់​អ្នក​ទាក់ទាញ​អ្នកមាន​ទេព​កោសល្យ​បាន គឺ​អត្ថប្រយោជន៍​ផ្សេង​ៗ​ដែល​ក្រុមហ៊ុន​ផ្តល់​ជូន​បុគ្គលិក ។

តើ​អ្នក​គួរ​ធ្វើ​យ៉ាងណា​ដើម្បី​បង្ហាញ​ភាព​លេចធ្លោ ប្រសិនបើ​ក្រុមហ៊ុន​ដទៃ​ក៏​មានការ​ផ្តល់​អត្ថប្រយោជន៍​ដែរ ? អ្នកស្រី Dana Sitar ដែល​មក​ពី Penny Hoarder បាន​ចែករំលែក​ថា អ្នក​គួរតែ​បង្ហាញ​ប្រាប់​ដល់​បុគ្គលិក​ថា អ្នក​ជឿ​ទុកចិត្ត​ពួក​គេ​ដោយ​ផ្តល់​ឯករាជ្យ​ភាព​ច្រើន​ក្នុង​ការ​បំពេញការងារ ។ ហើយ​ខាងក្រោម​នេះ គឺជា​ឧទាហរណ៍​មួយ​ចំនួន​នៃ​ការ​ផ្តល់​អត្ថប្រយោជន៍​ដែល​អាច​ជួយ​អ្នក​ទាក់ទាញ​បុគ្គលិក​មាន​សមត្ថភាព​បាន ៖

១. ការ​មិន​តម្រូវ​ឲ្យ​ធ្វើការ​ក្នុង​ការិយាល័យ ៖ ការ​ធ្វើ​ដូច្នេះ​អាច​ជួយ​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ​របស់​មនុស្ស​ជា​ច្រើន និង​កាត់​បន្ថយ​ការ​ចំណាយ​របស់​ក្រុមហ៊ុន ឬ​អាជីវកម្ម​អ្នកផង​ដែរ ប៉ុន្តែ​អ្នក​ត្រូវ​ជឿ​ទុកចិត្ត​ថា បុគ្គលិក​របស់​អ្នក​នឹង​បំពេញការងារ​ទោះជា​អ្នក​មើល​មិនឃើញ​ពិតមែន​ក្តី ។ ការ​ផ្តល់​សិទ្ធិ​ឲ្យ​បុគ្គលិក​ជ្រើសរើស​កន្លែង​ដែល​ខ្លួន​ចង់​ធ្វើការ​ជួយ​ឲ្យ​ពួក​គេ​ផ្តោត​ស្មារតី​លើ​ការងារ​បាន​ល្អ ខណៈ​ដែល​មាន​ពេលវេលា​កាត់​បន្ថយ​អារម្មណ៍​ស្ត្រេ​សនឹង​ការងារ​ផង​ដែរ ។

២. ថ្ងៃ​ឈប់​សម្រាក​ឈឺ​មិន​កំណត់ ៖ ក្រុមហ៊ុន និង​អាជីវកម្ម​ភាគច្រើន​មិន​ចូល​ចិត្ត​ជម្រើស​នេះ​ព្រោះ​បុគ្គលិក​អាច​កុហក​ថា​ឈឺ ។ ប៉ុន្តែ​វា​ជា​មធ្យោបាយ​ល្អ​មួយ​ដែល​បង្ហាញ​ថា អ្នក​ជឿ​ទុកចិត្ត និង​ការ​យកចិត្តទុកដាក់​លើ​សុខភាព​របស់​បុគ្គលិក​ម្នាក់​នោះ ។ ប្រាកដ​ណាស់ អ្នក​តែងតែ​អាច​ស្នើ​ឲ្យ​មានការ​ប្រគល់​លិខិត​ពេទ្យ​បញ្ជាក់ ប្រសិនបើ​មានការ​ឈប់​សម្រាក​យូរ ។

៣. ថ្ងៃ​ឈប់​សម្រាក​វិស្សមកាល​មិន​កំណត់ ៖ បុគ្គលិក​ខ្លះ​គិត​ថា វិធាន​នេះ​ប្រៀប​បានជា​ការ​ដាក់​សម្ពាធ​ឲ្យ​ពួក​គេ​មិន​ឈប់​សម្រាក​ទាំងស្រុង ដូច្នេះ​អ្នក​គួរតែ​ពិភាក្សា​ជាមួយ​ពួក​គេ​ឲ្យ​បាន​ច្បាស់លាស់ ។ វា​តម្រូវ​ឲ្យ​ភាគី​ទាំង​ពីរ​ជឿជាក់​គ្នា​ទើប​អាច​បង្កើន​ប្រសិទ្ធិ​ភាព​ការងារ និង​មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​ដែល​អ្នកមាន​ជាមួយនឹង​បុគ្គលិក​ម្នាក់​នោះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ