ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះឃ្លាំងស្តុកក្រណាត់ក្នុងរោងចក្រ​យ៉ាង​សន្ធោសន្ធៅ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​ក្រណាត់​យ៉ាង​សន្ធោសន្ធៅ ក្នុង​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​មួយ​កន្លែង តែ​ត្រូវ​បាន​សមត្ថកិច្ច​និង​អាជ្ញាធរ​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ចុះ​មក​ជួយ​អន្តរាគមន៍​ទាន់​ពេលវេលា និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ឃ្លាំង​ស្តុក​ក្រណាត់​ក្នុង​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​យីហោ «​ឌី​ង…

រាជធានី​ភ្នំពេញ ៖ សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ស្តុក​ក្រណាត់​យ៉ាង​សន្ធោសន្ធៅ ក្នុង​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​មួយ​កន្លែង តែ​ត្រូវ​បាន​សមត្ថកិច្ច​និង​អាជ្ញាធរ​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ចុះ​មក​ជួយ​អន្តរាគមន៍​ទាន់​ពេលវេលា និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ឃ្លាំង​ស្តុក​ក្រណាត់​ក្នុង​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​យីហោ «​ឌី​ង លីង​ហ្គា​មិន ឯ​.​ក​» ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​លោក​ចៅសង្កាត់​ចោម​ចៅ​ទី​៣​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​បុគ្គលិក​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​ខាងលើ​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ប្រាប់​លោក​ថា មាន​អគ្គី​ភ័យ​បាន​ឆាបឆេះ​នៅ​ឃ្លាំង​ស្តុក​ក្រណាត់​ក្នុង​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​ខាងលើ ដោយសារ​ឆ្លង​ចរន្តអគ្គិសនី បន្ទាប់​មក​លោក​បាន​ទាក់ទង​ទៅ​កំលាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ និង​ផ្នែក​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ​ដើម្បី​ឱ្យ​ចុះ​មក​ជួយ​អន្តរាគមន៍​ពន្លត់​ភ្លាម​ៗ​ផង​ដែរ ។

តាម​ប្រភព​ដដែល​បន្ត​ទៀត​ថា រថយន្ដ​ពន្លត់អគ្គីភ័យ​បាន​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ដើម្បី​បាញ់​ទឹក​ពន្លត់ ដោយ​មានការ​សហការ​គ្នា​ពី​រថយន្ដ​ពន្លត់អគ្គីភ័យ រួម​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្រា​បៀរ​កម្ពុជា ដោយ​ប្រើ​ពេល ពន្លត់​អស់​រយៈពេល​ចំនួន​១​ម៉ោង គឺ​ចាប់ពី​ម៉ោង​១០​និង​៣០​នាទី រហូត​ដល់​ម៉ោង​១១​និង​ង​៣០​នាទី​ថ្ងៃ​ដដែល ទើប​ភ្លើង​បាន​រលត់​ទៅ​វិញ ។

ក្នុង​ហេតុការណ៍​ខាងលើ​នេះ រថយន្ត​ពន្លត់អគ្គីភ័យ​មក​ជួយ​អន្តរាគមន៍​មាន​ចំនួន​៧​រថយន្ដ ក្នុង​នោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​៤​គ្រឿង និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចំនួន​២​គ្រឿង និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្រា​បៀរ​កម្ពុជា​ចំនួន​១​គ្រឿង ។

ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យ​ឆាបឆេះ​ឃ្លាំង​ស្តុក​ក្រណាត់​ក្នុង​រោងចក្រ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ចំណែក​ការ​ខូចខាត​មិន​ទាន់​ដឹង​ថា​អស់​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ តែ​មិន​បង្ក​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ