ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុណសម្បត្តិ​របស់​អ្នកដឹកនាំ​ដែល​មនុស្ស​ភាគច្រើន​មិន​ឱ្យ​តម្លៃ

4 ឆ្នាំ មុន

មាន​សៀវភៅ និង​អត្ថបទ​ច្រើន​ណាស់​ដែល​សរសេរ​ពី​ភាព​ជា​អ្នកដឹកនាំ ហើយ​វា​ពិតជា​ងាយ​ក្នុង​ការ​និយាយ​តាម​អ្វី​ដែល​សរសេរ​ទាំងនោះ ។ យ៉ាងណា​ក្តី​នៅ​ការ​ពិត​ជាក់ស្តែង មានគុណ​សម្បត្តិ​ជា​ច្រើន​ដែល​មនុស្ស​មិន​ឲ្យ​តម្លៃ និង​មើល​រំលង ព្រោះតែ​ភាព​លំបាក​ក្នុង​ការ​រក្សា​វា ។ ខាងក្រោម​នេះ…

មាន​សៀវភៅ និង​អត្ថបទ​ច្រើន​ណាស់​ដែល​សរសេរ​ពី​ភាព​ជា​អ្នកដឹកនាំ ហើយ​វា​ពិតជា​ងាយ​ក្នុង​ការ​និយាយ​តាម​អ្វី​ដែល​សរសេរ​ទាំងនោះ ។ យ៉ាងណា​ក្តី​នៅ​ការ​ពិត​ជាក់ស្តែង មានគុណ​សម្បត្តិ​ជា​ច្រើន​ដែល​មនុស្ស​មិន​ឲ្យ​តម្លៃ និង​មើល​រំលង ព្រោះតែ​ភាព​លំបាក​ក្នុង​ការ​រក្សា​វា ។ ខាងក្រោម​នេះ គឺជា​គុណសម្បត្តិ​របស់​អ្នកដឹកនាំ​ល្អ​ៗ​ដែល​មនុស្ស​ភាគច្រើន​មិន​ឲ្យ​តម្លៃ ៖

១. ពូកែ​ស្តាប់ ៖ ការ​ពូកែ​ស្តាប់ ស្ថិត​ក្នុង​ចំណោម​គុណសម្បត្តិ​អ្នកដឹកនាំ​ដែល​មនុស្ស​មើល​រំលង​ច្រើន​ជាងគេ ព្រោះ​មនុស្ស​ភាគច្រើន​មើលទៅ​អ្នកដឹកនាំ​ជា​មនុស្ស​ដែល​តែងតែ​អាច​ឆ្លើយ​គ្រប់​សំណួរ និង​ដឹកនាំ​ក្រុមការងារ​ច្បាស់លាស់​ពី​អ្វី​ដែល​ពួក​គេ​ត្រូវធ្វើ ។ ប៉ុន្តែ​អ្នកដឹកនាំ​ល្អ​ក៏​ជា​អ្នក​ដែល​ពួក​គេ​សួរ​សំណួរ​ល្អ​ៗ​ដែរ និង​ពឹងផ្អែក​លើ​ក្រុមការងារ​ដើម្បី​ស្វែ​ករក​វិធី​ដើម្បី​សម្រេច​បាន​គោលដៅ​ណាមួយ​វិញ ។ វា​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​ឲ្យ​សមាជិក​ក្នុង​ក្រុម​រៀប​ពី​ភាព​ជា​អ្នកដឹកនាំ​ដែរ ។

២. មនុស្សធម៌ ៖ អ្នកដឹកនាំ​ល្អជា​មនុស្ស​ពូកែ​ដាក់ខ្លួន ។ ពួក​គេ​ហ៊ាន​ទទួលស្គាល់​ពេល​ដែល​ពួក​គេ​មិន​ចេះ​អ្វីមួយ ហើយ​ពួក​គេ​តែងតែ​មានការ​បើក​ទូលាយ​ក្នុង​ការ​រៀន​ពី​ចំណេះដឹង ឬ​ជំនាញ​ថ្មី​ៗ ។ មនុស្សធម៌​ធ្វើ​ឲ្យ​មនុស្ស​ដែល​ធ្វើការ​ជាមួយ​គោរព​ស្រលាញ់ និង​ចង់​ខិតខំ​បន្ថែម​ដើម្បី​ដល់​អ្នកដឹកនាំ​ម្នាក់​នោះ ។

៣. ការ​ចូល​ចិត្ត​នៅ​ម្នាក់ឯង​៖ ភាព​ជា​អ្នកដឹកនាំ និង​ការ​ចូល​ចិត្ត​នៅ​ម្នាក់ឯង​មាន​ទំនាក់ទំនង​គ្នា​ដែរ ។ ក្នុង​នាម​ជា​អ្នកដឹកនាំ ពួក​គេ​មិន​អាច​ស្ថិត​ក្នុង​ចំណោម​មនុស្ស​គ្រប់ពេលវេលា និង​ទីកន្លែង​ទេ ។ ពួក​គេ​តែងតែ​ត្រូវការ​ពេល​នៅ​ម្នាក់ឯង​ដើម្បី​គិត​ពី​ដំណោះស្រាយ ឬ​គម្រោងការ​ណាមួយ​ដែល​ជួយ​ដល់​ក្រុម និង​ក្រុមហ៊ុន ។

៤. ចិត្តល្អ ៖ អ្នកដឹកនាំ​ដែល​ល្អជា​មនុស្ស​ដែល​មាន​ទឹកចិត្ត​ចង់​ជួយ​អ្នក​ដទៃ​បើ​ទោះជា​ពួក​គេ​ត្រូវ​លះបង់​ពេលវេលា ឬ​ធនធាន​ផ្សេង​ៗ​ពិតមែន​ក្តី ។ ហើយ​ពួក​គេ​តែងតែ​ព្យាយាម​ស្វែងរក​វិធី​ដើម្បី​ជួយ​មនុស្ស​ឲ្យ​បាន​កាន់តែ​ច្រើន​ទៀត​ផង ។

៥. ការ​បរាជ័យ​៖ មិន​មាន​អ្នកដឹកនាំ​មួយ​រូប​ណា​ដែល​មិន​ដែល​បរាជ័យ​ទេ ។ ការ​បរាជ័យ​ប្រៀប​បានជា​គ្រូបង្រៀន​ដ៏​ល្អ​ជាងគេ ហើយ​មនុស្ស​អាច​រៀនសូត្រ​ជា​ច្រើន​ពី​ភាព​បរាជ័យ​ដែល​ខ្លួន​បាន​ជួប​ប្រទះ ។ អ្នកដឹកនាំ​ល្អ​បាន​ឆ្លងកាត់​ការ​បរាជ័យ​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ដែល​ជា​មូលហេតុ​ពួក​គេ​មានចំណេះ​ដឹង​និង​បទ​ពិសោធ​ក្នុង​ការ​ដឹកនាំ​ល្អ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ